Connect with us

សុខភាព

គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ពិតជា​ជំងឺ និង​ក្តីបារម្ភ​មែនដែរ ឬទេ​?

បានផុស

នៅ

​ជាទូទៅ​វត្តមាន​របស់​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ​ត្រូវគេ​សង្កេតឃើញថា មាន​ប្រហែលជា ២០% នៃ​ប្រជាជន​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​វា​មិន​បង្ក​ជា​ជំងឺ​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការសិក្សា​បានបង្ហាញ​ឲ្យ​ឃើញថា មានតែ ៥% នៃ​អ្នក​ដែលមាន​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ដែល​អាច​បង្ក​ជា​ជំងឺ​បាន​។​

​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ អាច​ចាត់ទុកជា​ជំងឺ​លុះត្រាតែ​វា​មាន​រោគសញ្ញា​មួយចំនួន​ដូចខាងក្រោម​៖

– ចុក​ក្រោម​ឆ្អឹងជំនី​ខាងស្តាំ ឬ​នៅ​ចុងដង្ហើម ចាក់​ទៅ​ស្មា​ខាងស្តាំ​

– ក្តៅខ្លួន ឬ​ញាក់​

– ចេញ​លឿង​នៅ​ភ្នែក និង​ស្បែក​

​ជាទូទៅ​ការចេញ​រោគសញ្ញា ២ ខាងក្រោម​បញ្ជាក់​ពីស​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​។ បើ​មិនមាន​ការព្យាបាល​ទាន់ពេលវេលា វា​អាច​បង្កឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។​

«​ប្រសិនបើ​បងប្អូន​មាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ សូមមេត្តា​អញ្ជើញ​មកជួប​ជាមួយ​ក្រុមការងារ​វេជ្ជ​បណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​វិភាគ​រក​រោគវិនិច្ឆ័យ និង​ទទួល​ការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​»៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម