ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ជនជាតិខ្មែរ ១៧៥នាក់ ព្រោះដណ្តើមមុខរបរ ដែលបម្រុងទុកសម្រាប់ពលរដ្ឋខ្លួន
តាមការចុះផ្សាយរបស់ The Nation នៅថ្ងៃព្រហស្បតិ៍ទី២១ខែមីនា, ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ រដ្ឋាភិបាលថៃ បានចាប់ខ្លួនជនបរទេសជាង៧០០នាក់ ព្រោះដណ្តើមមុខរបរ ដែលបម្រុងទុកសម្រាប់ប្រជាជនរបស់ខ្លួន ហើយក្នុងនោះដែរ ជនជាតិមីយ៉ាន់ មានច្រើនជាងគេ ពោលគឺ ៣១៦នាក់ និង កម្ពុជា ឈរលេខ២ មាន១៧៥នាក់។

ក្រៅពីជនជាតិមីយ៉ាន់ម៉ានិងខ្មែរ, ជនបរទេសផ្សេងទៀតដែលចាប់បានដណ្តើមមុខរបរប្រជាជនថៃ មានដូចជា ឡាវ១០៦នាក់, ឥណ្ឌា៦៥នាក់, វៀតណាម៤២នាក់, ចិន៥, ចំណែក១២នាក់ទៀត មានសញ្ជាតិផ្សេងៗ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Kharom Polpornklang និយាយថា ក្រោយមានការតវ៉ាពីប្រជាពលរដ្ឋ នាយកដ្ឋានការងារបានបើកការបង្រ្កាប ជាលទ្ធផល ឃាត់ខ្លួនជនបរទេសចំនួន៧២១នាក់ ដែលភាគច្រើនជាអ្នកលក់ដូរតាមដងផ្លូវ ជាងកាត់សក់ អ្នកបើកបរ និងអ្នកម៉ាស្សា ហើយការត្អូញត្អែរនោះទៀតសោត ភាគច្រើនចេញពីខេត្តពឹងលើទេសចរណ៍។

ស្របពេលជាមួយគ្នានោះដែរ នាយកដ្ឋាន បានត្រួតពិនិត្យអាជីវកម្មចំនួន២៥ ៦២៨កន្លែងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៤ ហើយបានចាត់វិធានការផ្លូវច្បាប់ប្រឆាំងអាជីវកម្មចំនួន៨២០ សម្រាប់ការជួលកន្លែងឲ្យជនបរទេស ប្រកបមុខរបរដែលបម្រុងទុកសម្រាប់ប្រជាជនថៃ។
បើយោងតាមរបាយការណ៍ ជនបរទេសដែលធ្វើការនៅក្នុងប្រទេសថៃ ភាគច្រើនស្ថិតនៅក្នុងទីក្រុងបាងកក និងតំបន់ជុំវិញនោះ ដូចជាភូកេត កោះសាមុយ ប៉ាតាយ៉ា និងឈៀងម៉ៃ។

ខាងក្រោមនេះ គឺជាការងារទាំង ២៧ ដែលថៃទុកសម្រាប់តែប្រជាជនខ្លួនប៉ុណ្ណោះ បើជនបរទេសហ៊ានធ្វើគឺខុសច្បាប់៖
- ជាងចម្លាក់ឈើ
- អ្នកបើកបរដឹកជញ្ជូនសាធារណៈ
- អ្នកធ្វើការងារខាងដេញថ្លៃ
- អ្នកកាត់ត្បូង
- ជាងកាត់សក់
- អ្នកត្បាញក្រណាត់
- អ្នកត្បាញកន្ទេល
- អ្នកធ្វើក្រដាសខ្ចប់
- ម្នាងសិលា
- អ្នកផលិតឧបករណ៍ភ្លេងថៃ
- អ្នកធ្វើនីឡូវែរ
- ជាងមាស ប្រាក់ និងស្ពាន់
- ការងារធ្វើពីលង្ហិនប៉ូលា
- អ្នកធ្វើតុក្កតាថៃ
- អ្នកធ្វើបាត្រលោក
- អ្នកត្បាញក្រណាត់សូត្រធ្វើដោយដៃ
- ជាងចម្លាក់ព្រះពុទ្ធរូប
- អ្នកធ្វើឆ័ត្រក្រដាសប្រពៃណី
- ភ្នាក់ងារឈ្មួញកណ្តាល
- អ្នកធ្វើការងារម៉ាស្សាបែបប្រពៃណីថៃ
- អ្នកមូរបារី
- មគ្គុទេសក៍ទេសចរណ៍
- អ្នកដើរលក់របស់កំប៉ិកកំប៉ុក
- អ្នកវាយអក្សរ
- អ្នកក្រងខ្សែអំបោះ
- លេខា
- អ្នកផ្តល់សេវាដោះស្រាយវិវាទ
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការងារទាំង២៧ ថៃទុកសម្រាប់តែប្រជាជនខ្លួនប៉ុណ្ណោះ បើពលករចំណាកស្រុកហ៊ានធ្វើ គឺខុសច្បាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


