កីឡា
ជប៉ុន ដាស់តឿនអ្នកគាំទ្រកុំធ្វើដំណើរទៅកូរ៉េខាងជើង ក្នុងជម្រុះ World Cup
ក្រសួងការបរទេសជប៉ុនថ្មីៗនេះបានចេញសារដាស់តឿនពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅទស្សនាការប្រកួតបាល់ទាត់ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២៦។

ក្រសួងការបរទេសជប៉ុនបាននិយាយថា ៖«ខ្លួនជំរុញយ៉ាងខ្លាំងដល់សាធារណជនឱ្យបដិសេធ» ពីការចូលរួមក្នុងការប្រកួតនៅថ្ងៃទី២៦ ខែមីនា ជាការប្រកួតលើកដំបូងសម្រាប់ក្រុមទាំងពីរនៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១១។
«ដូចអ្នកបានដឹងហើយថា ប្រទេសកូរ៉េខាងជើង មានអាកប្បកិរិយាអរិភាពចំពោះប្រទេសជប៉ុន ហើយការធ្វើដំណើរមិនត្រូវបានណែនាំសម្រាប់សាធារណជនទូទៅ»។ ក្រសួងបាននិយាយនៅលើគណនី X។
ជប៉ុន និងកូរ៉េខាងជើង ប៉ះគ្នាជើងទី១ នៅទីក្រុងតូក្យូ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ជាផ្នែកមួយនៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ មុនពេលការប្រកួតត្រឡប់ប្ដូរទឹកដីវិញនៅសប្តាហ៍ក្រោយនៅក្នុងទឹកដីកូរ៉េខាងជើង។

ជប៉ុនបានណែនាំជាយូរមកហើយដល់ពលរដ្ឋខ្លួនកុំធ្វើដំណើរទៅកូរ៉េខាងជើង បើទោះបីជាខ្លួនមិនបានហាមឃាត់ក៏ដោយ។ ប្រទេសទាំងពីរមិនទាន់មានទំនាក់ទំនងការទូតមួយរយៈមកហើយ។
វាមិនច្បាស់ទេថាតើអ្នកគាំទ្រប៉ុន្មាននាក់អាចព្យាយាមធ្វើដំណើរទៅកូរ៉េខាងជើង ប៉ុន្តែប្រសិនបើពួកគេទៅ ពួកគេត្រូវការទិដ្ឋាការកូរ៉េខាងជើង។ ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ទោះបីជាមានការណែនាំជាទូទៅក៏ដោយ មន្ត្រីរដ្ឋាភិបាលចំនួន ១៤នាក់នឹងអមដំណើរក្រុមជម្រើសជាតិជប៉ុនទៅកាន់ការប្រកួតនេះ រួមជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូច។
ការប្រកួតជើងទី១ នៃការប្រកួតជម្រុះនារីសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ត្រូវបានផ្លាស់ប្តូរពីរដ្ឋធានីកូរ៉េខាងជើង ទៅទីលានអព្យាក្រឹត ឬទឹកដីកណ្ដាល នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីខែមុន។ ទំនាក់ទំនងមានភាពតានតឹងយូរមកហើយលើឧបទ្វីបកូរ៉េ រវាងឆ្នាំ១៩១០ និង១៩៤៥ ហើយថ្មីៗនេះដោយការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងលើទឹកដីជប៉ុន។

ការចាប់ពង្រត់ពលរដ្ឋជប៉ុនដោយភ្នាក់ងារកូរ៉េខាងជើង ក្នុងទស្សវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ បង្ខំឱ្យបណ្តុះបណ្តាលអ្នកស៊ើបការណ៍ជាភាសា និងទំនៀមទម្លាប់ជប៉ុនក៏ជាចំណុចសំខាន់នៃការឈ្លោះប្រកែកគ្នាជាយូរមកហើយ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


