KPT+
ការរាំងខ្ទប់ដោយសារកូវីដ-១៩ អប់រំផ្លូវចិត្ត ៥ យ៉ាងនេះ
វិបត្តិកូវីដ-១៩ បាននាំឱ្យមានការរាំងខ្ទប់ការធ្វើដំណើរដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ ដែលវិធានការនេះបណ្ដាលឱ្យមនុស្សស្នាក់នៅផ្ទះជាច្រើននាក់។ ជឿថា ការស្នាក់នៅផ្ទះ ដោយសារកូវីដ-១៩ បានបង្កភាពស្មុគស្មាញដល់ផ្លូវចិត្តប្រជាពលរដ្ឋ ប៉ុន្តែវាក៏បានផ្ដល់មេរៀនត្រឡប់មកកាន់យើងម្នាក់ៗវិញផងដែរ។
១. ភាពអត់ធ្មត់

ការរក្សាសុវត្ថិភាពនាំឱ្យយើងមានគម្លាតពីគ្នា។ ស្ថិតក្នុងបរិបទនេះ មនុស្សជាច្រើនមិនអាចជួបជុំ ទម្លាប់ចេញក្រៅឬដើរកម្សាន្តក៏ត្រូវបានផ្អាក ចាំទម្រាំស្ថានភាពវិលរកភាពប្រក្រតីវិញ ម្នាក់ៗមុខតែតានតឹងណាស់។ ប៉ុន្តែនេះជាមេរៀន លត់ដំចំណង់សប្បាយ បង្កើនការអត់ធ្មត់ខ្ពស់ នៅរាល់ពេលមនុស្សស្ថិតក្នុងវិបត្តិ។
២. ការសម្របខ្លួន
ការរីករាលដាលនៃវីរុសកូវីដ-១៩ កំពុងផ្លាស់បែបបទការរស់នៅថ្មីមួយទៀតសម្រាប់មនុស្សជាតិ។ នរណាដែលអាចបត់បែនបាន ទាំងផ្លូវចិត្តនិងរបៀបរស់នៅរបស់ពួកគេនឹងមិនជួបបញ្ហាច្រើនឡើយ។ ផ្ទុយទៅវិញ បុគ្គលដែលក្រាញននៀលចង់បានស្ទីលរស់នៅដូចកាលពីមុនឱ្យខានតែបាន ច្បាស់ជាជួបវិបត្តិផ្លូវចិត្ត ត្បិតមិនចេះសម្របខ្លួនតាមកាលៈទេសៈនេះ។
៣. ការទំនាក់ទំនង

បច្ចុប្បន្នទម្លាប់ជួបជុំមិត្តភក្តិនៅហាងកាហ្វេ ឬទៅធ្វើការងារនៅហាងកាហ្វេ ឬនៅទីសាធារណៈនានា មិនមានទៀតនោះទេ។ មិនថ្វីទេ! វាក៏ល្អម៉្យាង ព្រោះគ្រប់គ្នានៅតែអាចរក្សាទំនាក់ទំនងជាមួយគ្នាតាមរយៈបណ្តាញសង្គមដោយការឆាត ឬវីដេអូខលជាដើម។ ទំនាក់ទំនងអាចល្អជាងមុន ពេលមិនបានជួបមុខគ្នា ដោយសារឧស្សាហ៍សួរសុខទុក្ខគ្នាតាមទូរសព្ទ។
៤. ចេះច្នៃប្រឌិត
នៅផ្ទះយូរៗប្រាកដជាស្មុគស្មាញ ហើយយើងក៏រកនឹកធ្វើនេះធ្វើនោះដើម្បីបំបាត់ភាពអផ្សុក។ អ្នកខ្លះអានសៀវភៅ អ្នកខ្លះមើលរឿង អ្នកខ្លះរៀនធ្វើម្ហូប ឬធ្វើសួននៅផ្ទះអ៊ីចឹងទៅ។ រឿងទាំងនេះមិនអត់ប្រយោជន៍ទេ វាជួយផ្លូវចិត្តហើយ បានទាំងលំហែខួរក្បាល បានទាំងគំនិតថ្មីៗដើម្បីឆ្លុះបញ្ចាំងជីវិត។ ក្រៅពីនោះអ្នកខ្លះ ក៏រៀនធ្វើនេះធ្វើនោះតាម យូធ្យូប កើតជាប្រយោជន៍សម្រាប់លក់ដូរក៏មាន។
៥. មានវិន័យចំពោះខ្លួនឯង

ការចម្លងកាន់តែច្រើននៅក្នុងសហគមន៍ មនុស្សកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្លួនឯង ព្រមទាំងចំពោះអ្នកជិតខ្លួន។ យើងចាប់ផ្ដើមចេះអនាម័យហ្មត់ចត់ជាងមុន ចេះខ្វល់ខ្វាយសុខភាពពដោយប្រយ័ត្នលើការហូបចុក ការធ្វើលំហាត់ប្រាណ និងគេងបានគ្រប់គ្រាន់ ពោលគឺចេះថែរក្សាខ្លួននៅក្នុងអំឡុងពេលឆ្លងកាត់ស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖ នៅម្នាក់ឯងបង្រៀនឲ្យចេះដោះស្រាយបញ្ហាប្រឈមនានាដោយឯករាជ្យ
ចុចអាន៖ នៅផ្ទះពេលបិទខ្ទប់កុំមើលទូរសព្ទច្រើនពេក អាចប៉ះពាល់ស្បែក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


