KPT+
៧ យ៉ាងគួរដឹងមុនពេលផ្លាស់ទៅសិក្សាឬធ្វើការនៅបរទេស
ធម្មតាយើងដឹងហើយថារាល់ការផ្លាស់ទៅក្រៅពីស្រុកកំណើតមិនអាចបន្ស៊ាំទៅនឹងបរិយាកាសថ្មីងាយៗទេ។ បញ្ហាមួយចំនួនអាចកើតមានចំពោះយើង ដូច្នេះសម្រាប់អ្នកដែលចាំបាច់ត្រូវប្ដូរការសិក្សា ឬការងារទៅបរទេសមួយរយៈពេល អាចមកអានគន្លឹះទាំង ៧ ខាងក្រោមនេះសិន៖
១. ស្វែងយល់ទីតាំងដែលត្រូវទៅរស់នៅ

ការផ្លាស់ទៅរស់នៅទីកន្លែងថ្មី មិនថាជាការសិក្សា ឬការងារក្ដី ត្រូវប្រាកដចិត្តខ្លួនចង់ថាត្រូវសម្រេចអ្វីនៅពេលនៅទីនេះ? តើទីនោះមានស្ថានភាពរស់នៅស្រដៀងនឹងស្រុកយើងដែរទេ? ហើយត្រូវយល់ពីដំណើរការការងាររដ្ឋបាលនៅក្នុងតំបន់ដូចជា ការបង់ពន្ធ ការចុះឈ្មោះចូលស្នាក់នៅ និងការបោះឆ្នោតជាដើម។
២. រៀនភាសាមូលដ្ឋាន
ប្រសិនបើមិនចេះនិយាយភាសានៅក្នុងតំបន់ ត្រូវចុះឈ្មោះចូលរៀនឲ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន ដោយសារជាទូទៅ ពលរដ្ឋក្នុងតំបន់កម្រប្រើភាសាអន្តរជាតិណាស់ ។ យើងនឹងមានមានអារម្មណ៍កាន់តែឯកោ ប្រសិនបើមិនចេះភាសាអ្នកស្រុក ព្រោះតែមិនយល់ពីមនុស្សនៅជុំវិញខ្លួនថាពួកគេកំពុងនិយាយពីអ្វី។
៣. ស្វែងរកចំណូលចិត្តថ្មី
ពេលនៅស្រុកកំណើត ចំណង់ចំណូលចិត្តរបស់យើងអាចផ្សេង ប៉ុន្តែទៅដល់ស្រុកគេទម្លាប់នៃការចូលចិត្តប្រហែលមិនអាចយកទៅជាមួយបានទេ។ យ៉ាងណា យើងកុំទុកខ្លួនឯងឲ្យត្រាំត្រែងតែជាមួយរឿងចាស់ៗនោះ គួរស្វែងរកចំណូលចិត្តថ្មីដែលស្របនឹងបរិបទស្រុកគេដូចជា ការលេងតន្ត្រី ឬហាត់កីឡាជាដើម។
៤. រកមិត្តក្នុងតំបន់ដែលមានចំណូលចិត្តស្រដៀងគ្នា

យើងនឹងមានអារម្មណ៍មិនសូវឯកោទេ នៅពេលរកបានមិត្តម្នាក់ឬពីរនាក់ដែលមានចំណូលចិត្តស្រដៀងដែលអាចចែករំលែកនូវសកម្មភាព និងទម្លាប់ជាមួយគ្នា។ ដូច្នេះកុំបង្អង់យូរ ទៅដល់ទីណាក៏ដោយត្រូវមានមិត្តនៅទីនោះ។
ផ្ទះគឺជាកន្លែងកក់ក្ដៅនៅពេលផ្លាស់ទៅបរទេស។ មិនថាយើងមានអាផាតមិន(Apartment) ផ្ទាល់ខ្លួន បន្ទប់ជួល ឬផ្ទះល្វែងរួមគ្នាទេ ការរៀបចំវាឲ្យត្រូវតាមចំណូលចិត្ត និងធ្វើឲ្យយើងមានអារម្មណ៍ដូចផ្ទះចាស់របស់ខ្លួនដែរ។
៦. ចូលរួមជាមួយម្ចាស់ស្រុក និងព្រឹត្តិការណ៍សង្គមមួយចំនួន
ពាក្យចាស់ពោលថា “ចូលស្ទឹងតាមបត់ ចូលស្រុកតាមទេស”។ ហេតុនេះការចូលរួមសកម្មភាពនានាជាមួយជនបរទេស ជាប្រការល្អក្នុងការបង្កើតទំនាក់ទំនង និងស្ដែងឲ្យឃើញថា យើងជាមនុស្សយល់កាលៈទេសៈអាចរស់នៅគ្រប់កន្លែងបាន។
៧. កសាងបណ្ដាញជាមួយមិត្តរួមការងារ និងមិត្តរួមថ្នាក់
មនុស្សក្នុងសង្គមពិតជាមានអត្ថប្រយោជន៍ណាស់ ក្នុងការពង្រីកបណ្ដាញរបស់យើង។ ឧស្សាហ៍ចេញទៅក្រៅជាមួយមិត្តរួមការងារដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងពួកគេ។ ប្រសិនបើកំពុងសិក្សានៅបរទេស ការជួបជាមនុស្សថ្មី និងការបង្កើតមិត្តថ្មីនៅក្នុងថ្នាក់រៀន ជាប្រការគួរធ្វើមុនគេ ព្រោះពួកគេនឹងជួយបង្រៀនយើងកាន់តែច្រើនពីរបៀបរស់នៅក្នុងតំបន់ ក៏ដូចជាកិច្ចការថ្នាក់ផ្សេងៗ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖ ចង់ចេញរកស៊ីខ្លួនឯង គួររៀនជំនាញ ៣ ចាំបាច់
ចុចអាន៖ ចំពោះអ្នកចូលចិត្តដំណើរកម្សាន្ត ការងារប៉ុន្មាននេះសក្តិសមបំផុត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


