KPT+
ចាប់យកជំនាញនៅមហាវិទ្យាល័យត្រូវនឹងសក្តានុពលខ្លួន តាមវិធី ៤ យ៉ាងនេះ
សិស្សានុសិស្សជាច្រើនឧស្សាហ៍មានបញ្ហាពាក់ព័ន្ធការជ្រើសរើសមុខវិជ្ជារៀនបន្តនៅសាកលវិទ្យាល័យ។ អ្នកខ្លះរើសរៀនតាមគ្រួសារ អ្នកខ្លះតាមមិត្តភក្ដិ ឯអ្នកខ្លះទៀតចេះតែរៀនៗទៅ ព្រោះមិនច្បាស់ថារៀនអ្វីឲ្យសក្តិសមសម្រាប់ខ្លួនឯង។
នេះនែ៎! វិធី ៤ អាចជួយជាគន្លឹះសម្រាប់ប្អូនៗទើបបញ្ចប់ការសិក្សាទុតិយភូមិក្នុងចាប់យកជំនាញដែលត្រឹមត្រូវ៖
១. តើអ្នកចង់ក្លាយជាអ្វី?

ជ្រើសរើសជំនាញដែលជាក្តីស្រមៃរបស់អ្នកមានតាំងពីតូច ឬជាការរំពឹងទុកកាលនៅវិទ្យាល័យ។ បើទាល់តែដល់មហាវិទ្យាល័យទើបគិត ឬចាំចប់ឆ្នាំទី១ចាំរើស អ្នកអាចសម្រេចចិត្តខុសដោយចេះតែរើសៗមុខជំនាញឲ្យតែបាន ឬជ្រើសរើសតាមមិត្តដែលអាចមិនមែនជាអ្វីដែលសក្ដិសមនឹងអ្នក ឬជាអ្វីដែលអ្នកចង់បាន ហើយលទ្ធផលដែលទទួលបានវិញនោះភាគរយតិចណាស់ដែលជាផលវិជ្ជមាន។
២. តើអ្នកចូលចិត្តជំនាញអ្វី?
ការបន្តការសិក្សានៅមហាវិទ្យាល័យ មិនមែនត្រឹមតែទៅរៀនឲ្យបានគ្រប់តែពេលបួនឆ្នាំដើម្បីបានសញ្ញាប័ត្រនោះទេ តែត្រូវមានផ្សារភ្ជាប់ជាមួយចំណូលចិត្តដែរ។ ដូចនេះហើយការជ្រើសរើសនូវមុខជំនាញដែលយើងមានចំណង់លើជារឿងសំខាន់ ព្រោះវាជាផ្នែកមួយនៃកម្លាំងចិត្តដែលរុញឲ្យខ្លួនក្រោកពីព្រលឹមទៅសាលា ចំណាយពេលវេលាសិក្សាបន្ថែម និងទោះបីត្រូវនូវបន្តធ្វើកិច្ចការដល់យប់ជ្រៅក៏អាចធ្វើបាន។
៣. រៀនជំនាញណាដែលពូកែស្រាប់

អ្នកអាចធ្វើការប្រៀបធៀបទៅនឹងលទ្ធផលកាលពីរៀននៅវិទ្យាល័យថា តើមុខវិជ្ជាអ្វីដែលអ្នកចូលចិត្ត ឬរៀនពូកែជាងមុខវិជ្ជាដទៃទៀត។ ប្រសិនបើ គិតថាមុខវិជ្ជាដែលបានរៀននៅវិទ្យាល័យសុទ្ធតែមានភាពប្រហាក់ប្រហែលគ្នាដោយពិបាករកមុខវិទ្យាណាមួយដែលលេចធ្លោឃើញ អ្នកអាចងាកមកមើលពីអ្វីដែលអ្នកមានទេពកោសល្យជំនួសវិញ។ បើអ្នកពូកែខាងភាសា ពូកែនិយាយ មានសមត្ថភាពដោះស្រាយបញ្ហាឲ្យអ្នកនូវជុំវិញខ្លួន នោះអ្នកអាចសំលឹងមើលទៅជំនាញមួយចំនួនដូចជាមេធាវី អ្នកគ្រប់គ្រង គ្រូភាសា ឬមួយផ្នែកទេសចរជាដើម។
៤. ទុកជំនាញមិនសូវសំខាន់ចោល

ចំពោះមុខជំនាញណាដែលដែលមិនសូវសំខាន់ ឬមិនសូវមានទីផ្សារយើងគួរលុបវាចោល ដោយជ្រើសយកតែជំនាញណាដែលត្រូវនឹងស្ថានភាពទីផ្សារការងារនៅក្នុងស្រុក។ ត្រូវចាំថា មនុស្សម្នាក់បើធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ លទ្ធផលដែលទទួលបានមិនសូវជាល្អប៉ុន្មានទេ ហើយកាលដែលយើងចេះដប់ក៏មិនប្រាកដថាល្អដូចប្រសព្វមួយដែរ។ ដូចនេះបើសិនជាអាច គប្បីចាប់យកអ្វីដែលសំខាន់ ឬចាំបាច់ឲ្យបានជាមុនសិន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖ចង់ក្លាយជាអ្នកមានទ្រព្យត្រូវចេះបង្កើតផ្នត់គំនិតសេដ្ឋី
ចុចអាន៖អ្នកនិពន្ធវ័យក្មេងមានស្នាដៃប្រមូលផ្ដុំគ្នានៅ “ទសប៉ាកកា”
-
សន្តិសុខសង្គម១៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


