KPT+
លក្ខណៈសម្គាល់បុរសពូកែអៀន ពេលចែចង់មនុស្សស្រី
មិនមែនគ្រប់បុរសទាំងអស់ សុទ្ធតែក្លាហានហ៊ានចែចង់ទៅនារីដែលគេស្រលាញ់ឡើយ។ សម្រាប់បុរសដែលពូកែខ្មាសអៀន គឺមិនអាចទៅរួចទេ ប៉ុន្តែបុរសអៀនខ្មាស ក៏ត្រូវបានទាក់ទាញមនុស្សស្រីតាមរយៈភាសារាងកាយរបស់គេដែរ ៖
១. ប្រើក្រសែភ្នែកបង្ហាញភាពទាក់ទាញ

បុរសពូកែអៀន បើសិនពេញចិត្តលើនារីណាម្នាក់ គេមិនបង្ហាញត្រង់ៗឡើយ។ តែគេនឹងលួចសម្លឹងមើលនាងជាពិសេស ហើយញឹកញាប់ជាងគេបង្អស់។
២. តម្រង់ស្នាមញញឹមទៅរកនារីនោះ

មុនពេលបុរសណាម្នាក់បង្ហាញអារម្មណ៍របស់គេទៅនាង គេនឹងបង្ហាញទឹកមុខប្រាប់ពីអារម្មណ៍របស់គេមុនមិនខាន។ គេអាចញញឹមឥតឈប់ឈរទៅកាន់នាង (ដោយគ្មានហេតុផលអ្វីទាំងអស់) ។
៣. ធ្វើជាប៉ះរាងកាយនារីដែលគេពេញចិត្ត
បុរសអៀនខ្មាសមិនពូកែវោហារដូចបុរសពូកែញ៉ែមួយចំនួនឡើយ។ តែគេអាចប្រើវិធីសាស្ត្រមួយចំនួន គឺធ្វើជាព្យាយាមប៉ះនាងដោយចៃដន្យ។ មិនថាការប៉ះដោយដៃ ឬប៉ះរាងកាយអ្វីក៏ដោយ វាគ្រាន់តែជាវិធីរបស់គេ ក្នុងការព្យាយាមចូលជិតនាងប៉ុណ្ណោះ។
៤. រកលេសជជែកដើម្បីបានសន្ទនា

នៅពេលនិយាយជាមួយនាង គេចាប់ផ្ដើមរអាក់រអួល ឬមានអារម្មណ៍ភ័យរន្ធត់ នៅពេលណាដែលគាត់នៅក្បែរមនុស្សដែលគាត់ចាប់អារម្មណ៍។ ដូចគ្នានេះផងដែរ បុរសនោះនឹងចាប់ផ្ដើមលើកសរសើរពីសំលៀកបំពាក់ សក់ និងគ្រឿងសម្អាងរបស់នាង ក្នុងអំឡុងពេលសន្ទនា។
៥. តែងតែត្រៀមខ្លួនដើម្បីជួយគ្រប់កិច្ចការ

ភាគច្រើនគេធ្វើដូចនេះ គឺដើម្បីបានចំណាយពេលច្រើនជាមួយនារីម្នាក់នោះ ក្រោមលេសចង់ជួយនាង។ ដោយសារតែគេខ្មាសអៀន គេមិនអាចសុំឲ្យនាងណាត់ជួបដោយផ្ទាល់បានទេ ដូច្នេះគេនឹងស្នើសុំជួយនាងក្នុងការងារផ្សេងៗវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សញ្ញាបញ្ជាក់ថា Crush ចាត់ ទុកយើងត្រឹមជាមិត្តភក្ដិ
ចុចអាន៖ចង់ដឹងទេ ! ហេតុអ្វីបុរសវ័យក្មេងអាចឆក់យកបេះដូងមនុស្សស្រីអាយុបងបាន?
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


