KPT+
បុរសៗគួរដឹងពីរបៀបតុបតែងដែលជួយបន្ថែមមន្តស្នេហ៍និងទំនុកចិត្ត
ភាពស្រស់សង្ហារបស់បុរស មិនផ្ដោតតែលើសម្រស់ពីធម្មជាតិតែមួយមុខទេ ការរៀបចំខ្លួននឹងជួយឲ្យប្រុសៗកាន់តែសង្ហា ឬអាចអាក្រក់ជាងមុនក៏ថាបាន។ សំលៀកបំពាក់ នាឡិកា ឬស្បែកជើងដែលពួកគេយកទៅប្រើអាចបង្កើនភាពទាក់ទាញ និងអាចលែងឲ្យគេចង់ក្បែរដូចគ្នា។
ដូច្នេះ បុរសគ្រប់រូប គួរស្វែងយល់ពីរបៀបតុបតែងខ្លួនយ៉ាងណាឲ្យបានសមរម្យ និងចុះចំណោមគេឯងដូចខាងក្រោម៖
ស្ទីលម៉ូដសក់

ស្ទីលម៉ូដសក់ជាផ្នែកសំខាន់បំផុតនៃខ្លួនបុរស ពីព្រោះអាចបញ្ជាក់ពីរបៀបរៀបរយ និងភាពស្រស់សង្ហាបាន។ ហេតុនេះ គួរចៀសវាងប្រើប្រាស់ផលិតផលលាបសក់ច្រើនពេក ព្រោះអាចបង្កើតភាពរញ៉េរញ៉ៃ និងគួរតែលាបដោយបរិមាណតិចតួចហើយប្រើម្រាមដៃសិតសក់ជាការល្អ។ ម្ដងម្កាលគួរប្ដូរស្ទីលម៉ូដសក់កាន់តែប្រសើរ។
អាវដៃវែង និងក-ឌុប

នារីៗស្រឡាញ់បុរសពាក់ដៃអាវវែង ហើយបើសិនមូរដៃអាវត្រឹមកំភួនដៃ រឹតតែទាក់ទាញខ្លាំងឡើង។ ស្រីៗមិនចំណូលបុរសលេងខ្លួនបែបស្ទាវឡើយ បើទោះនាងហក់លោតបន្តិចក៏ដោយ។ កាលបើប្រុសៗស្លៀកសម្លៀកបំពាក់បែបជាផ្លូវការច្រើន នាំឲ្យពួកនាងយល់ថា គេនោះថ្លៃថ្នូរ និងចាស់ទុំគួរឲ្យចង់នៅជិត។
ខោរឹបល្មម
មិនមែនមានតែស្រីៗទេ ដែលស្លៀកខោរឹត បុរសក៏ត្រូវយកចិត្តទុកដាក់លើការស្លៀកខោដែលតឹងផងដែរ។ តឹង មិនមែនរឹតឡើងណែន តែមិនរលុងនាំឲ្យបាត់រាង កម្ពស់ និងបាត់អស់រូបរាងពីកំណើត។
ស្បែកជើងស្អាត
ការពាក់ស្បែកជើងកខ្វក់ ប្រាកដណាស់គ្រប់គ្នានឹងយល់ថា ម្ចាស់ជាមនុស្សគ្មានអនាម័យ ជាពិសេសភេទផ្ទុយលែងចាប់អារម្មណ៍តែម្ដង។ ហេតុនេះ ប្រុសៗគួរយកចិត្តទុកដាក់ជានិច្ចចំពោះភាពស្អាតលើស្បែកជើងរបស់ខ្លួនប្រចាំថ្ងៃ មិនថាស្បែកជើងជាប្រភេទបែបណាក៏ដោយ វានឹងបញ្ជាក់ថាបុរសនោះជាបុគ្គលបែបណាដូចគ្នា ។
ពណ៌

ការស្លៀកពាក់របស់បុរសខុសពីនារីបន្តិចត្រង់ថា ស្រីៗអាចប្រើសម្លៀកបំពាក់ពណ៌ឆើតៗ មិនជាបញ្ហាប៉ុន្មានទេ តែប្រុសៗវិញ ហ៊ានតែស្លៀក ច្បាស់ជាក្លាយគេថា លេងសៀកមិនខាន ។ បុរសៗអាចជ្រើសរើសពណ៌ណាដែលស្រាលៗ និងមិនមានពណ៌ច្រើន ទើបជាការសមរម្យ ហើយឆក់បានចិត្តស្រីៗ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ការប្រើប្រាស់កាំរស្មី UV មកសម្លាប់មេរោគកូវីដ១៩ ផលប៉ះពាល់ដូចម្តេចខ្លះ?

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស