KPT+
នៅពេលមនុស្សម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍ តើខួរក្បាលរបស់ពួកគេពិតជាបានផ្លាស់ប្ដូរ?
លោកស្រីបណ្ឌិត Helen Fisher បានពន្យល់ពីគំនិតដែលស្មុគស្មាញមិនធ្លាប់មាននៅក្នុងការស្រឡាញ់។ នៅពេលដែលមនុស្សណាម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍ គឺដូចជាវេទមន្ត។
តើមានអ្វីកើតឡើងចំពោះរាងកាយ នៅពេលយើងបានធ្លាក់ក្នុងអន្លង់ស្នេហ៍? តើមានអ្វីកើតឡើងនៅក្នុងខួរក្បាល ហើយជះឥទ្ធិពលដល់ផ្នែកផ្សេងទៀតនៃរាងកាយរបស់យើងយ៉ាងដូចម្ដេច?

ជាទូទៅសេចក្ដីស្រឡាញ់ជាធម្មតាជាបទពិសោធន៍ អារម្មណ៍មួយដែលតម្រូវឲ្យមានការឆ្លើយតបនិងអារម្មណ៍ជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ យើងក៏ត្រូវដឹងដែរថា សរសៃប្រសាទនិងសរីរវិទ្យាខួរក្បាល ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតនិងអភិវឌ្ឍទំនាក់ទំនងរយៈពេលយូរអង្វែងដែរ។
តើយើងមិនធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាយើងទើបតែមានសេចក្ដីសុខនិងរីករាយ ពេលដែលយើងចេះមានក្ដីស្រលាញ់? ពីព្រោះខួរក្បាលរបស់យើងមាននិន្នាការ បិទគំនិតនិងអារម្មណ៍អវិជ្ជមានទាំងអស់។

ផ្អែកលើការវិភាគរបស់អ្នកជំនាញវិទូរូបវិទ្យា គឺលោកស្រី Helen Fisher និងអ្នកជំនាញខាងវិទ្យាសាស្ត្រអ្នកជំនាញ Lucy Brown បានបញ្ជាក់ថា ខួរក្បាលពិតជាដើរតួយ៉ាងសំខាន់ក្នុងការរក្សាការបំភាន់នៃភាពវិជ្ជមាននិងសុភមង្គល ក្នុងទំនាក់ទំនងនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវភាពយូរអង្វែង។ អ្នកជំនាញទាំងពីររូបនេះបានបន្ថែមទៀតថា “ ការបំភាន់វិជ្ជមាន” ដែលខួរក្បាលបង្កើត ជាវិធីធ្វើឲ្យយើងផ្ដោតលើអ្វីដែលចូលចិត្តបំផុតពីមនុស្សម្នាក់ ជំនួសឲ្យរបស់អាក្រក់ទាំងអស់។ ហើយធ្វើឲ្យយើងព្រងើយកន្តើយពីគ្រប់ផ្នែកនៃទំនាក់ទំនង ឬមានអារម្មណ៍មិនសប្បាយចិត្តជាដើម។ និយាយឲ្យសាមញ្ញទៅ ខួរក្បាលរបស់យើងគ្រាន់តែជ្រើសរើសមិនទទួលស្គាល់ផ្នែកនៃទំនាក់ទំនងខ្លះៗ ដែលអាចធ្វើឲ្យយើងសង្ស័យពីសុពលភាពនៃស្នេហារបស់យើងតែប៉ុណ្ណោះ។
អ្នកស្រាវជ្រាវទាំងពីរបានរកឃើញថា រាល់ពេលដែលគូស្វាមីភរិយាមានទំនាក់ទំនងរឹងមាំនិងរីករាយក្នុងជីវិតមានតំបន់ពិសេសចំនួន ៣ នៅលើខួរក្បាលដែលបង្ហាញពីការផ្លាស់ប្ដូរសកម្មភាពទាំងនោះ៖
– តំបន់នៃខួរក្បាលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការយល់ចិត្ត។
– តំបន់នៃខួរក្បាលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងភាពតានតឹងនិងអារម្មណ៍។
– តំបន់នៃខួរក្បាលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបំភាន់វិជ្ជមាន។

តំបន់នៃខួរក្បាលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបំភាន់វិជ្ជមាន ត្រូវបានគេហៅថាបំពង់ខ្យល់។ នេះគឺជាតំបន់មួយដែលបានដំណើរការវិនិច្ឆ័យនិងវិភាគស្ថានភាព រាល់ពេលដែលយើងចាប់ផ្ដើមរិះគន់អំពីអ្វីមួយ។ ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងផ្នែកមួយនៃខួរក្បាល នៅពេលដែលមនុស្សឈានដល់ទំនាក់ទំនងស្នេហា នោះសកម្មភាពនៅតំបន់នៃខួរក្បាលដែលអាក្រក់ៗនឹងត្រូវបានបញ្ចប់ ។ ដែលមានន័យថា អ្វីដែលខួរក្បាលរបស់យើងកំពុងធ្វើ គឺត្រូវបានផ្អាកដំណើរការនៃការវិនិច្ឆ័យអវិជ្ជមានរបស់ខ្លួនដោយចេតនា នៅពេលណាដែលយើងមានអារម្មណ៍ថា មានមនុស្សបានផ្ដល់ការស្រឡាញ់និងយកចិត្តទុកដាក់មកលើយើង។
ក្នុងនាមជាមនុស្សយើងទាំងអស់គ្នា មិនតែងតែសម្រេចចិត្តឬធ្វើអ្វីដែលត្រឹមត្រូវរហូតទេ។ នោះហើយជាមូលហេតុដែលនៅពេលណាដែលយើងមានទំនាក់ទំនងជាមួយមនុស្សដែលយើងស្រលាញ់ យើងត្រូវអត់ធ្មត់និងយោគយល់គ្នា តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖relrules
ចុចអាន៖អ្វីដែលត្រូវធ្វើ នៅពេលដែលមិត្តភ័ក្ដិមិនចូលចិត្តមិត្តប្រុសរបស់អ្នក
ចុចអាន៖មនុស្សប្រុសមានរបៀបលង់ស្រលាញ់ខុសពីមនុស្សស្រីនៅត្រង់….
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


