KPT+
អចលនទ្រព្យពីក្រោយខ្នងសេដ្ឋីនី បេក្ខភាពអនុប្រធានាធិបតីប្រជាធិបតេយ្យអាមេរិក
មុនពេលចូលរួមជាមួយបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden នៅឆ្នាំ ២០២០ សមាជិកព្រឹទ្ធសភា លោកស្រី Kamala Harris បានចំណាយពេល ១៦ ឆ្នាំធ្វើការនៅក្នុងឆាកនយោបាយ ដោយបម្រើការងារជាមេធាវីដំបូងនៅ San Francisco បន្ទាប់មកជាអគ្គរដ្ឋអាជ្ញានៃរដ្ឋ California មុនពេលចូលក្នុងព្រឹទ្ធសភាអាមេរិក។

Harris និង Douglas Emhoff បានប្រមូលទិញផ្ទះជាច្រើននៅទូទាំងប្រទេស ដោយកាសែត The Wall Street Journal (WSJ) បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរួមបញ្ចូលគ្នារបស់ប្ដីប្រពន្ធនេះ មានតម្លៃប្រហែល ៨ លានដុល្លារអាមេរិក។
ខាងក្រោមនេះជាកន្លែងដែលពួកគេទាំងពីរនាក់បានកាន់កាប់៖
យោងតាមរបាយការណ៍របស់ WSJ គូស្វាមីភរិយានេះ បានទិញផ្ទះមួយនៅក្នុងទីក្រុង Brentwood រដ្ឋ Los Angelesកាលពីឆ្នាំ ២០១២ដែលក្រុមអចលនទ្រព្យ Zillow បានបញ្ជាក់ថា មានបន្ទប់គេង ៤ និងបន្ទប់ទឹក ៤ ក្នុងមានទំហំ ៣ ៥០០ ហ្វីតការ៉េ ជាមួយតម្លៃប៉ាន់ស្មានប្រហែល ៥.៤ លានដុល្លារ។
ជាធម្មតា តម្លៃផ្ទះបែបនេះ ជាមធ្យមនៅ Brentwood គឺ ត្រឹម២,៧ លានដុល្លារអាមេរិក ខ្ពស់ជាងមធ្យមភាគរបស់ Los Angeles ។

លោកស្រី Harris មិនមែនជាឥស្សរជននយោបាយដំបូងគេ ដែលមកស្នាក់នៅក្រុង Brentwood ទេ ព្រោះលោក Richard Nixon ក៏ធ្លាប់រស់នៅក្នុងក្រុង Brentwood ក្នុងឆ្នាំ ១៩៦១ មុនពេលលោកធ្វើជាប្រធានាធិបតីអាមេរិកដែរ។
គួរបញ្ជាក់ថា ក្រុង Brentwood ក៏ជាផ្ទះពេញនិយម នៃឥស្សរជនសាធារណៈល្បីៗអាមេរិក ជាច្រើនទៀត ដូចជា LeBron James និង Gwyneth Paltrow និង Brad Falchuk ដែលកំពុងតែរស់នៅសព្វថ្ងៃនេះ។
លើសពីនេះទៀត Harris និង Emhoff ត្រូវបានគេដឹងថា មានខុនដូមួយនៅសង្កាត់ West End នៃ Washington ដែលមានបន្ទប់គេង ២ ក្នុងតម្លៃ ១,៧ លានដុល្លារ ទិញកាលពីឆ្នាំ ២០១៧ លើអគារខ្ពស់បំផុត ក្នុងក្រុង គឺទិញនៅឆ្នាំដែលលោកស្រីបានចូលរួមក្នុងព្រឹទ្ធសភា។

ផ្ទះមួយទៀតមានឈ្មោះថា Per Zillow មានតម្លៃជាមធ្យមនៅសង្កាត់ West End ចំនួន ៧០២.០០០ ដុល្លារអាមេរិក ហើយបានទទួលថ្លៃជួលមធ្យមគឺ ៣.១៧២ ដុល្លារ។
នៅពេលលោកស្រីធ្វើជាមេធាវីនៅស្រុក Francisco បានកាន់កាប់ផ្ទះល្វែងជាន់ខ្ពស់មួយ ដែលគាត់បានទិញក្នុងតម្លៃ ប្រហែលកន្លះលានដុល្លារ។
ផ្ទះល្វែងដែលលោកស្រីបានទិញនៅឆ្នាំដដែល បច្ចុប្បន្នមានតម្លៃ ៨៩០,០០០ ដុល្លារអាមេរិក ស្មើនឹងពីរដងនៃអ្វីដែលគាត់បានចំណាយសម្រាប់វា។
យោងតាមរបាយការណ៍អចលនទ្រព្យបានឲ្យដឹងថា ផ្ទះនេះមានទីតាំងនៅខាងត្បូងនៃសង្កាត់ Francisco ដែលជាទីក្រុងមួយ មានតម្លៃអចលនទ្រព្យប្រកួតប្រជែងល្បីល្បាញខ្លាំងជាងគេបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖កុំនិយាយបែបនេះទៅកាន់មិត្តរួមការងារ បើនៅចង់ឲ្យគេផ្ដល់តម្លៃ
ចុចអាន៖សញ្ញាបង្ហាញថា គូប្រជែងកំពុងធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


