ជីវិតកម្សាន្ដ
និស្សិតស្រីម្នាក់បង្ហើបពីការតែងខ្លួនបែបសាមញ្ញ តែស្រស់ស្អាត និងទាក់ទាញ
ស្តាយ៍នៃការតុបតែងរបស់មនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា ទៅតាមការស្រលាញ់ចូលចិត្តរៀងៗខ្លួន ដោយអ្នកខ្លះអាចស្រលាញ់បែបទាន់សម័យ ស៊ិចស៊ី សាមញ្ញ ឬសុភាពជាដើម។ ជាមួយគ្នានេះ យើងមកមើលការតុបតែងខ្លួនរបស់និស្សិតម្នាក់នេះ មើលទៅសាមញ្ញ តែស្រស់ស្អាត និងទាក់ទាញមួយបែបដែរ។

និស្សិតស្រីម្នាក់ឈ្មោះ ឡន សុថាន្នី ដែលកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញ បានបង្ហើបខ្លះៗពីការតុបតែងខ្លួនរបស់នាងប្រចាំថ្ងៃ ពេលទៅសាលា ពេលដើរផ្សារ ពេលដើរលេង និងពេលទៅកន្លែងផ្សេងៗ។
សុថាន្នី បានលើកឡើងថា នៅពេលទៅសាលា កញ្ញាចូលចិត្តតែងខ្លួនសមរម្យជាសិស្ស មិនស៊ិចស៊ីពេក។ តែក៏បន្ថែមការ Make up បន្តិចបន្តួច ដូចជាប្រើប្រាស់ក្រែម skin care ជំនួយស្បែកជាដើម។ ចំណែកពេលទៅក្រៅ កញ្ញាចូលចិត្តបែបសមរម្យធម្មតា ដោយបត់បែនទៅតាមពេលវេលា គ្រាន់តែអាវយឺត ឬអាវប្រភេទសាច់ក្រណាត់ សំពត់ខ្លី ខោខ៉ាវប៊យ ខ្លីហើយក៏មិនចូលចិត្តបែបខ្លីពេកដែរ។

យុវតីរូបនេះមើលឃើញថា ការតុបតែងខ្លួនខ្លះរបស់មនុស្សស្រី បន្ថែមភាពទាក់ទាញមួយតាមរូបរាងខាងក្រៅ អាចជួយឱ្យនារីមានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនបានមួយកម្រិតទៀត។
យុវតីជាសិស្សសាលារូបនេះបានបង្ហើបប្រាប់ថា ចូលចិត្តទិញរបស់របរសម្រាប់ make up សំលៀកបំពាក់ ឬរបស់របរប្រើសប្រាស់នានា នៅតាមonline ក្នុងហាងទំនើបផ្សេងៗ។ ពេលខ្លះ ចូលចិត្តដើរផ្សារ ហើយឃើញខោអាវស្អាតៗ ក៏ទិញ មិនសូវគិតច្រើនទេ»។

ស្របតាមការប្រើប្រាស់គ្រឿងទាំងអស់នេះ សុថាន្នី ក៏ត្អូញត្អែរពីការចំណាយច្រើនដែរ ម្យ៉ាងសុថាន្នីជាសិស្សមិនទាន់មានការងារធ្វើ ដែលអាចទទួលបានចំណូលដើម្បីផ្គត់ផ្គង់ខ្លួនឯង។

សុថាន្នី ចង់ឱ្យអ្នកដែលចូលចិត្តលេងខ្លួនច្រើន ចំណាយទៅលើរបស់ថ្លៃៗនានា គួរគិតឱ្យបានច្បាស់ពីចំណូលចំណាយឱ្យបានច្បាស់ជាមុនសិនដើម្បីកុំឱ្យមានការចំណាយច្រើននាំពិបាកដល់គ្រួសារ៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


