សុខភាព
អាឡ័កស៊ី អាចកាន់តែធ្ងន់ធ្ងរនៅរដូវភ្លៀង ដោះស្រាយបែបណា?
ភ្លៀងអាចលាងជម្រះចោលល្អងធូលី ដែលនៅក្នុងខ្យល់អាកាសបានក៏ពិតមែន ប៉ុន្តែក៏អាចបំបែកលំអងធូលីនៅលើដី និងរាលដាលកាន់តែខ្លាំងថែមទៀតដែរ។ គ្រាប់លំអងទាំងនោះអាចប្រេះបែក និងស្ថិតនៅក្នុងខ្យល់មួយរយៈ ហើយវាក៏អាចចូលទៅក្នុងច្រមុះ និងសួតរបស់យើង ដែលជាហេតុបង្កជារោគសញ្ញាអាលែកហ្ស៊ីផងដែរ។

ក្រោយភ្លៀងយូរប៉ុណ្ណា ទើបរោគសញ្ញាអាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរ?
ជាទូទៅ រោគសញ្ញាអាចនឹងលេចឡើងកាន់តែខ្លាំងរហូតដល់១២ម៉ោង ក្រោយភ្លៀងធ្លាក់ ដោយអាស្រ័យទៅលើលក្ខខណ្ឌខ្យល់។ ចំណែកឯព្យុះក៏អាចបង្កឲ្យមានប្រតិកម្មអាឡ័កស៊ី ដែលអូសបន្លាយជាច្រើនថ្ងៃ ឬច្រើនសប្ដាហ៍។
តើយើងគួរធ្វើយ៉ាងណាំដើម្បីកាត់បន្ថយរោគសញ្ញាអាឡ័កស៊ីក្រោយភ្លៀង?
បិទបង្អួច៖ ដើម្បីរារាំងលម្អងធូលីចូលមកក្នុងផ្ទះ ដែលជាហេតុនាំឲ្យកើតមានបញ្ហាអាឡ័កស៊ី
បើកម៉ាស៊ីនត្រជាក់៖ ម៉ាស៊ីនត្រជាក់អាចជួយច្រោះយកល្អងធូលី ដែលតោងជាប់នៅក្នុងខ្យល់អាកាស និងជួយឲ្យយើងមានអារម្មណ៍ត្រជាក់ស្រួល ដោយមិនចាំបាច់បើកបង្អួច។
នៅក្នុងផ្ទះ អំឡុងពេលភ្លៀង៖ ការជៀសផុតពីព្យុះមានសារសំខាន់ណាស់ ជាពិសេសអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ពីព្រោះអំឡុងពេលនេះ បំណែកល្អងធូលីអាចនឹងបញ្ចេញភ្លាមៗទៅក្នុងបរិយាកាស។
ប្រើថ្នាំអាលែកហ្ស៊ី៖ គួរប្រើថ្នាំអាលែកហ្ស៊ីទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ពាក់ម៉ាសនៅពេលចេញក្រៅ៖ ជាក់ស្ដែង ម៉ាសមិនត្រឹមតែអាចការពារយើងពីវីរុសកូវីដ-១៩នោះទេ វាក៏អាចការពារយើងពីកម្ទេចល្អងនៅក្នុងខ្យល់អាកាសយ៉ាងមានប្រសិទ្ធភាពដូចគ្នា។

ពាក់វ៉ែនតាការពារកម្ដៅថ្ងៃ៖ ការពាក់វ៉ែនតាអាចជួយរារាំងលម្អងធូលីមិនឲ្យមកប៉ះផ្ទៃមុខ និងភ្នែកបាន។
យ៉ាងណាមិញ ប្រសិនបើរោគសញ្ញាអាលែកហ្ស៊ីមិនបានធូរស្រាលទេនោះ គ្នាយើងគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ៕
ចុចអាន៖អាហារដែលមានកម្រិតអ៊ីស្តាមីន អ្នកឧស្សាហ៍ ប្រតិកម្មគួរដឹង
ចុចអាន៖ជំងឺ៦ ប្រភេទ គ្រោះថ្នាក់ខ្លាំងនៅរដូវទឹកជំនន់ និងវិធីការពារនាំធ្ងន់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


