KPT+
ស្គាល់ចិត្តថ្លើមដៃគូតាមរយៈខែកំណើតទាំង១២ មួយណាជាគូស្នេហ៍របស់អ្នក?
ចង់ដឹងទេ! ចរិតស្នេហាមនុស្សកើតតាមខែទាំង ១២ មានលក្ខណៈម៉េច? តោះអាន!
មករា៖ គេមិនសូវចំណូលពាក្យផ្អែមល្ហែមបងអូនអីទេ និយាយខ្លីគឺថា ជ្រេញ តែខ្លួនគេជាមនុស្សរ៉ូមែនទិក។ ជាដៃគូដែលទុកគូស្នេហ៍ដូចជាមិត្តភក្តិ។ ទោះបីជាសង្សារនឹងគ្នាក៏ដោយ តែបើស្និទ្ធស្នាល រញ៉េរញ៉ៃកណ្ដាលវាល ប្រយ័ត្នផ្កាប់មុខ។ យ៉ាងណាក៏ដោយ គេពូកែលួងលោមដៃគូ ច្បាស់លាស់លើស្នេហា មានទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន មិនសូវចេះនិយាយច្រើន តែចូលចិត្តបង្ហាញទង្វើជំនួសវិញ។
កុម្ភៈ៖ អ្នកមានកំណើតខែកុម្ភៈ បើស្រលាញ់អ្នកណាហើយ មិនងាយដកចិត្តមកវិញទេ។ មនុស្សនេះស្រឡាញ់ខ្លាំង តែមិនបញ្ចេញងាយៗឡើយ។ គេឧស្សាហ៍ស្ងៀមស្ងាត់ ហើយបើមានស្នេហាក៏មិនចង់ឲ្យអ្នកដទៃដឹងឮច្រើន។ បើសួរថាគេស្រលាញ់មនុស្សបែបណា? ពិបាកប្រាប់បន្តិច!

មីនា៖ មនុស្សកើតខែនេះចង់បានស្នេហាមួយឋិតថេរយូរអង្វែង រហូតចាស់ អស់ជីវិត។ គេតែងរំពឹងទុកខ្ពស់ពីគូស្នេហ៍របស់ខ្លួន។ បើបុគ្គលណាបានគេជាគូគាប់ភ្ជាប់និស្ស័យនឹងអ្នកកើតខែមីនា ច្រើនតែជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍។

មេសា៖ ក្នុងរឿងស្នេហាមនុស្សកើតក្នុងខែនេះ មានភាពស្មោះត្រង់ជាមួយនឹងអ្នកដែលខ្លួនគេបានជ្រើសយកណាស់ ។ គេជាមនុស្សដែលមានភាពផ្អែមល្ហែម មានបេះដូងស្រស់បំព្រង ស្រឡាញ់មួយដឹងមួយ មិនចេះញ៉ែញ៉ងផ្ដេសផ្ដាសទេ។

ឧសភា៖ អ្នកកើតខែឧសភាគឺជាមនុស្សដែលឱ្យតម្លៃបំផុតចំពោះជីវិតអាពាហ៍ពិពាហ៍ និងយកចិត្តទុកដាក់ចំពោះមនុស្សដែលខ្លួនស្រឡាញ់។ គេរីករាយផ្ដល់ឱ្យគូស្នេហ៍នូវក្តីស្រឡាញ់ដែលមានសេរីភាព មិនចេះបិទសិទ្ធិគ្នា ប៉ុន្តែពូកែប្រចណ្ឌបន្តិច។ គេជាមនុស្សមានស្នេហាបែបចាស់ទុំ និងស្មោះត្រង់បំផុត។

មិថុនា៖ អ្នកកើតនៅខែមិថុនា គឺជាមនុស្សរ៉ូមែនទិក និងស្មោះត្រង់ណាស់ ប៉ុន្តែក៏ជាមនុស្សដែលពូកែប្រចណ្ឌខ្លាំងដែរ។ ម្ដងម្កាលគេចូលចិត្តយកអតីតកាលមករំខានបច្ចុប្បន្ន ទើបជាញឹកញាប់ទំនាក់ទំនងពួកគេ មិនសូវមានសុភមង្គល។

កក្កដា៖ ចំពោះទំនាក់ទំនងស្នេហា គេស្រឡាញ់គ្មានការសង្ស័យទេ ប៉ុន្តែច្រើនតែឆេវឆាវ ដែលនេះធ្វើឱ្យខ្លួនឯងពិបាកក្នុងការបង្ហាញការស្រឡាញ់ឱ្យបានពេញលេញដល់គូស្នេហ៍។ ធម្មតាក្នុងចិត្តឯកាណាស់ ប៉ុន្តែគេក៏សម្ដែងដូចគ្មានរឿងអី ដើម្បីការពារមនុស្សសំខាន់ក្នុងបេះដូង។

សីហា៖ បើមានគូស្នេហ៍ជាមនុស្សកើតក្នុងខែនេះ ត្រូវត្រៀមខ្លួនឲ្យហើយចំពោះការហួងហែងនានា ព្រោះគេប្រចណ្ឌខ្លាំងមែនទែន។ ប៉ុន្តែគេក៏ជាគូស្នេហ៍ដែលព្រមធ្វើគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តដៃគូ ហើយក៏ជាមនុស្សស្មោះស្នេហ៍បំផុត។ គេជាប្រភេទមនុស្សដែលមិនងាយនឹងលង់ស្រឡាញ់ឡើយ ប៉ុន្តែបើទទួលនរណាទុកក្នុងបេះដូង គេនឹងមិនព្រលែងឲ្យទៅណាងាយៗទេ។ យ៉ាងណាអ្នកកើតខែនេះ ភាគច្រើន single យូរៗ ព្រោះរកដៃគូមិនងាយត្រូវចិត្ត។

កញ្ញា៖ បើនិយាយពីមនោសញ្ចេតនាស្នេហាវិញ គេជាមនុស្សស្រឡាញ់ងប់ងល់ មានភាពកក់ក្ដៅ ពូកែលើកទឹកចិត្តគូស្នេហ៍ មិនចូលចិត្តរករឿងរញ៉េរញ៉ៃ តែងតែទទួលយកគ្រប់យ៉ាងពីដៃគូ ពូកែ take care ផ្ដល់តម្លៃឲ្យគ្នា និងស្មោះត្រង់។ គេចង់បានតែម្យ៉ាងវិញពីមនុស្សជាទីស្រឡាញ់ គឺស្នេហាបែបប្រាកដប្រាជា ហើយកាន់ដៃគ្នារហូតដល់ចាស់។

តុលា៖ គេជាមនុស្សរ៉ូមែនទិក ងាយលង់ស្រឡាញ់ យកចិត្តទុកដាក់ជាមួយគូស្នេហ៍ មិនចេះគុំបានយូរ ឈ្លោះគ្នាតែមួយភ្លែតត្រូវគ្នាវិញបាត់ និយាយរួមទៅគេមានមនោសញ្ចេតនាជ្រាលជ្រៅណាស់ និងមិនងាយបំភ្លេចនោះទេ។ គេក៏ជាមនុស្សស្មោះជាមួយស្នេហ៍ លើកតែមានមនុស្សធ្វើបាបចិត្ត គេនឹងក្លាយជាមនុស្សសោះកក្រោះហៅលែងឮ។

វិច្ឆិកា៖ គេមិននិយមលាក់លៀម និងប្រាកដប្រជាមួយមនុស្សដែលគេស្រឡាញ់។ ប៉ុន្តែ ពេលខ្លះគេធ្វើតាមតែចិត្តខ្លួនឯង និងចូលចិត្តជ្រៀតជីវិតឯកជនរបស់ដៃគូ។ ជាប្រភេទមនុស្សដែលពុំសូវទុកចិត្តអ្នកណាឡើយ ហេតុនេះគូស្នេហ៍ ត្រូវមានភាពអំណត់អត់ធ្មត់ច្រើនក្នុងការស្រលាញ់គេ។ ប៉ុន្ដែប្រសិនបើពួកគេមានអារម្មណ៍សុវត្ថិភាពជាមួយជាទីស្រឡាញ់ពេលណា គេនឹងប្រគល់ក្ដីស្រឡាញ់ក៏ដូចជាការស្មោះត្រង់ចំពោះដៃគូតែម្នាក់គត់ ដោយមិនឆ្វេចឆ្វាចរកកង់សាគួផ្ដេសផ្ដាសទេ។

ធ្នូ៖ ជាមនុស្សដែលចូលចិត្តលេងសើចជាមួយដៃគូ បែបរញ៉េរញ៉ៃប្រកាច់ប្រកិន ឬចាត់ទុកគូស្នេហ៍ដូចមិត្តភក្តិ។ គេចូលចិត្តសាកល្បងអ្វីដែលថ្មី និងប្លែកៗជាមួយដៃគូ ប៉ុន្តែកុំព្យាយាមព្រងើយដាក់គេ ព្រោះគេឆាប់អស់ចិត្តណាស់។ ទោះយ៉ាងណាគេចូលចិត្តធ្វើឱ្យដៃគូសើចសប្បាយ ដោយសារពេលដែលគូស្នេហ៍សើច គេក៏សប្បាយចិត្តដូចគ្នា៕

អត្ថបទ៖ សន្យា
ចុចអាន៖ មកដឹងមូលហេតុដែលនាំឱ្យមនុស្សកើតតាមខែទាំង១២តែងតែកើតទុក្ខ
ចុចអាន៖ ចរិតស្នេហាតារានិករទាំង ១២! មួយណាជាគូស្នេហ៍សក្តិសមរបស់អ្នក?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


