KPT+
៥ ចំណុចនាំឱ្យបាក់ទឹកចិត្ត ធ្វើអ្វីក៏មិនសម្រេចលទ្ធផលល្អ
មនុស្សគ្រប់គ្នាឱ្យនិយមន័យនៃភាពជោគជ័យទៅតាមស្ថានភាពជុំវិញខ្លួន និងបទពិសោធដែលធ្លាប់ឆ្លងកាត់។ ភាពជោគជ័យ នរណាៗក៏ចង់បាន នរណាៗក៏ចង់សម្រេចដែរ ប៉ុន្តែគ្នាយើងខ្លះមិនមានវិធីអាចដើរដល់ទីជោគជ័យនោះទេ។ ជាពិសេស មុននឹងសម្រេចលទ្ធផលដែលខ្លួនប៉ងប្រាថ្នាឬហៅថា ជោគជ័យពិតប្រាកដ គេបានបាក់ទឹកចិត្តមុនបាត់ទៅហើយ ដោយសារតែគេមានទម្លាប់ប៉ុន្មាននេះជាប់ខ្លួន។
១. ខ្លាចភាពបរាជ័យ

ចង់ធ្វើអ្វីមួយ តែបែរជាខ្លាចភាពបរាជ័យ នោះអ្នកនឹងស្គាល់អ្វីដែលហៅថា ជោគជ័យឡើយ ហើយតទៅមុខអ្នកក៏មិនដឹងថាខ្លួនឯងត្រូវចាប់ផ្តើមពីណាទៅណានោះទេ។ ភាពភ័យខ្លាចនឹងធ្វើឲ្យបាក់ទឹកចិត្ត ហើយក៏មិនហ៊ានចាប់ផ្តើមធ្វើកិច្ចការអ្វីទាំងអស់។ បរាជ័យមានអ្វីគួរឱ្យខ្លាច? ដឹងទេ! បុគ្គលដែលឈានដល់គោលដៅអាចសម្រេចជោគជ័យគ្រប់រូប សុទ្ធសឹងធា្លប់បរាជ័យ។ ដូច្នេះភាពបរាជ័យទាំងអស់សុទ្ធតែជាមេរៀន ដើម្បីចៀសវាងកំហុសនៅថ្ងៃខាងមុខ។
២. ឃុំខ្លួនឯងឱ្យឯកោ
ចូរកុំធ្វើជាមនុស្សឯកោ ដែលតែងតែនៅម្នាក់ឯង។ នៅតែឯងកម្សត់ ហើយខ្វះភាពកក់ក្ដៅជាទីបំផុត។ គួរតែចែករំលែកជាមួយអ្នកដទៃនូវអ្វីដែលអ្នកគិតនិងចង់ធ្វើ ព្រោះអាចជួយឱ្យអ្នកទទួលការលើកចិត្តក៏ថាបាន។ ភ្ជាប់ទំនាក់ទំនងបានច្រើនកាលណា អ្នកកាន់តែមានបណ្ដាញច្រើនកាលណោះ ដែលនេះសុទ្ធតែជាកត្តារុញច្រានឱ្យការសិក្សា និងអាជីពទទួលផលល្អ។
៣. អន្ទះសារជ្រុលពេក

អ្នកនឹងខាតបង់ ប្រសិនបើធ្វើអ្វីមួយទាំងបង្ខំ។ ទម្លាប់ចង់បានអ្វីមួយរបៀបលឿនៗ ព្រោះ អន្ទះសារចង់ឃើញលទ្ធផល ដោយធ្វើវាឲ្យរួចតែពីដៃ នៅទីបំផុតអ្នកនឹងទទួលបានលទ្ធផលដែលឆាប់បាត់ទៅវិញដូចគ្នា។ មួយវិញទៀតលទ្ធផលលំៗដែលបានមក នឹងធ្វើឲ្យអ្នកបាក់ទឹកចិត្ត ហើយលែងចង់ធ្វើកិច្ចការផ្សេងៗទៀតនៅពេលក្រោយ។
៤. គិតច្រើនហួសហេតុ
គិតច្រើន ជាកត្តាចម្បងធ្វើឲ្យបាក់ទឹកចិត្តយ៉ាងងាយ។ មិនគួរណាយកពេលវេលាដែលមានមកគិតហួសពីសមត្ថភាពពេកនោះទេ ព្រោះអាចធ្វើឲ្យកិច្ចការរបស់អ្នកកាន់តែពិបាកនឹងសម្រេចបាន។ ទម្លាប់គិតច្រើន ចេះតែធ្វើឱ្យខ្លួនឯងមានអារម្មណ៍ខ្វល់ខ្វាយ ចាប់នេះចាប់នោះមិនត្រង់ ហើយចុងក្រោយវានឹងធ្វើឲ្យកកស្ទះការងារ រហូតបោះបង់ឈប់ធ្វើអ្វីទាំងអស់។
៥. ដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក

នរណាក៏ចង់ជោគជ័យដែរ ប៉ុន្តែក៏មិនគួរដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកនោះទេ។ គួរផ្តល់ពេលវេលាសម្រាកខ្លះសម្រាប់ខ្លួន ទោះបីជាកិច្ចការនោះសំខាន់ ឬបន្ទាន់យ៉ាងណាក៏ដោយ។ ជាពិសេសត្រូវគិតសុខភាពនៅលេខរៀងទីមួយ ព្រោះបើសុខភាពអន់ថយ ភារកិច្ចគ្រប់យ៉ាងនឹងរលាយសូន្យ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤៤ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


