បង្ហាញ​មុខកីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោកឆ្នាំ​ ២០២០
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បង្ហាញ​មុខកីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោកឆ្នាំ​ ២០២០

Published

on

តើអ្នកណាជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២០ នេះ ?

តោះ! មកស្គាល់ពួកគេជាមួយកម្ពុជាថ្មី!

១០. កីឡាករ Eden Hazard

លោក Eden Hazard ជា​កីឡាករបាល់ទាត់អាជីព​របស់​ប្រទេសប៊ែលហ្សិក ដែលបានចាប់ផ្តើម​អាជីពបាល់ទាត់​របស់​ខ្លួន​តាំង​ពី​អាយុ ៤ ឆ្នាំ។

គិត​ត្រឹម​ឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Eden Hazard មាន​ប្រមាណ ១០០ លានដុល្លារ ដែលធ្វើ​ឲ្យ​លោក​ក្លាយ​ជាកីឡាករ​បាល់ទាត់​ដែល​មាន​ជាង​គេ​ទី ១០ នៅលើពិភពលោក។

៩. កីឡាករ Pele

លោក Pele មានឈ្មោះពេញ Edison Arantes do Nascimento  ជា​កីឡាករ​បាល់ទាត់​របស់​ប្រទេសប្រេស៊ីល។ ត្បិត​តែលោកជាចូលនិវត្តន៍ទៅហើយក្ដី តែ​កីឡាករ​រូប​នេះ​មាន​ទ្រព្យ​មិន​គួរ​ឲ្យ​ជឿ​ប្រមាណជា ១០០ លាន​ដុល្លារ។

៨. កីឡាករ Francesco Totti

លោក Francesco Totti គឺ​ជាកីឡាករបាល់ទាត់អាជីពរបស់ប្រទេសអ៊ីតាលី ​ដែល​បាន​ចាប់ផ្ដើម​ដំបូង​ជាមួយ​ក្រុម​យុវជន​បាល់ទាត់នៅ Fortitudo តាំង​ពីខ្លួន​អាយុ ៨ ឆ្នាំ។ Totti ជា​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំឆ្នាំ ១៩៩៨-១៩៩៩ ។

គិត​ត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Francesco Totti មានចំនួន ១០១,៦ លានដុល្លារដែលធ្វើឲ្យលោកក្លាយជាកីឡាករបាល់ទាត់ដែលមានជាងគេទី ៨ នៅលើពិភពលោក។

៧. កីឡាករ Gareth Bale

បច្ចុប្បន្ន Gareth Bale កំពុង​លេង​ឲ្យ​ក្លឹប Real Madrid នៃ​ក្លឹប La Liga ហើយ​ក៏​ជា​ខ្សែ​បម្រើ​របស់​ក្រុម​ជម្រើសជាតិ Welsh ផង​ដែរ។ Bale ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​លោក​ប្រើ​ជើង​ឆ្វេង​បានលឿន និង​មានរាងកាយដ៏មាំទាំ។ លោកត្រូវបានគេដាក់ឈ្មោះថា ជា​អ្នក​លេង​ល្អ​ប្រចាំ​ឆ្នាំ​របស់ PFA ហើយ​ក្នុង​ឆ្នាំ ២០១១ លោក​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​ក្រុម UTFA ប្រចាំ​ឆ្នាំ។

ទ្រព្យសម្បត្តិ​សុទ្ធរបស់ Gareth Bale មានចំនួនប្រមាណ ១២៥ លានដុល្លារ។

៦. កីឡាករ Wayne Rooney

លោក Wayne Rooney ជាកីឡាករបាល់ទាត់អង់គ្លេសដែលលេងក្នុងនាមជាខ្សែប្រយុទ្ធឲ្យក្លឹប Premier League Manchester United និងក្រុមជម្រើសជាតិអង់គ្លេស។ យោងតាមការស្ទង់មតិកីឡាករបាល់ទាត់បារាំងឆ្នាំ ២០១២ លោក Rooney ជាកីឡាករដែលរកចំណូលបានច្រើនជាងគេនៅលើពិភពលោកឈរនៅលំដាប់ទី ៥ និងឈរលំដាប់លេខ ១ នៅអង់គ្លេស។

ទ្រព្យសម្បត្តិសុទ្ធរបស់ Wayne Rooney មានប្រមាណ ១៤៥ លានដុល្លារ។

៥. កីឡាករ Alexandre Pato

លោក Alexandre Pato ចាប់ផ្តើមអាជីពជាអ្នកលេងបាល់ទាត់នៅអាយុ ១៦ ឆ្នាំ ហើយ​ក្រោយ​មកលោកបាន​ចុះហត្ថលេខាដោយក្លឹបកីឡាអន្តរជាតិដើម្បីចូលរួមប្រកួតប្រជែងនៅ Campeonato Brasileiro Sub 20។ ក្នុងឆ្នាំ ២០០៦ លោក Pato បានដឹកនាំក្រុមឈ្នះពានរង្វាន់ FIFA Club World Cup ។

គិតត្រឹមឆ្នាំ ២០២០ ទ្រព្យសម្បត្តិសុទ្ធរបស់ Alexandre Pato ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១៤៥ លានដុល្លារ។

៤. កីឡាករ Dave Whelan

លោក Dave Whelan ជាអតីតកីឡាករបាល់ទាត់អង់គ្លេស។ ក្នុង​អំឡុងពេល​អាជីព​ជា​កីឡារករ​បាល់ទាត់ លោកបានលេងឱ្យក្រុម Blackburn Rovers និង Crewe Alexandra ។ Whelan ក៏​ជា​ម្ចាស់​ក្លឹបបាល់ទាត់ Wigan Athletic ផងដែរ។ ទ្រព្យសម្បត្តិ​សុទ្ធរបស់ Dave Whelan មានប្រមាណ ២២០ លានដុល្លារ។

៣. កីឡាករ Lionel Messi

លោក Lionel Messi ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​របស់​ពិភពលោក។ Messi មាន​ឈ្មោះ​ហៅ​ក្រៅ​ថា “The Flea” និង​ជា​បុរស​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ក្នុង​រយៈពេល​ពីរ​រដូវ​កាល​ចុងក្រោយ​មកនេះ។

គិត​ត្រឹម​ឆ្នាំ ២០២០ ទ្រព្យសម្បត្តិ​សុទ្ធ​របស់ Lionel Messi មាន​ប្រមាណ ៤០០ លាន​ដុល្លារ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដែល​មាន​ជាង​គេ​លំដាប់​ទី ៣ ក្នុង​បញ្ជី។

២. កីឡាករ David Beckham

លោក David Beckham ជាកីឡាករបាល់ទាត់ដែលចូលនិវត្តន៍របស់អង់គ្លេស។ លោកត្រូវបានគេដឹងថា ជាកីឡាករបាល់ទាត់អង់គ្លេសដំបូងដែលបានក្លាយជាម្ចាស់ជើងឯកនៅក្នុងប្រទេសចំនួនបួនផ្សេងគ្នា។ នៅឆ្នាំ ២០០៤ លោកត្រូវបានគេដាក់ឈ្មោះជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់ខែខ្ពស់ជាងគេ ហើយ Beckham ក៏បានចំណាយពេល ២០ ឆ្នាំក្នុងអាជីពនេះ។

ទ្រព្យសម្បត្តិ​សុទ្ធ​របស់ David Beckham មាន​ប្រហែល ៤៥០ លាន​ដុល្លារ។

១. កីឡាករ Cristiano Ronaldo

លោក Cristiano Ronaldo ជាកីឡាករបាល់ទាត់ព័រទុយហ្កាល់ ដែលត្រូវបានគេស្គាល់ថាជាកីឡាករបាល់​ទាត់ឆ្នើម​បំផុតគ្រប់ពេលប្រកួត។ ក្នុងឆ្នាំ ២០០៩ កីឡាករ Cristiano Ronaldo បានចូលរួម​ជាមួយក្លឹប Real Madrid ពីក្រុម Manchester United ក្នុងតម្លៃផ្ទេរ ១៣២ លាន​ដុល្លារ​ ដែល​ធ្វើឲ្យ​រូបលោក​ក្លាយ​ជា​កីឡាករ​បាល់ទាត់ស៊ី​ថ្លៃ​ជាងគេ​បំផុត​ក្នុងប្រវត្តិសាស្ត្រ​កីឡា។

គិត​ត្រឹម​ឆ្នាំ ២០២០ ទ្រព្យសម្បត្តិ​សុទ្ធ​របស់ Cristiano Ronaldo ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា មាន​ចំនួន ៤៥០ លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដែល​មាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wealthy Gorilla

ចុចអាន៖មក​មើល​ចំណុចខ្សោយ​តារានិករទាំង១២ ហេតុអ្វី​ពួកគេ​ឧស្សាហ៍​កើតទុក្ខ

ចុចអាន៖សេដ្ឋីៗនៅប្រទេស​អ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ7 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ8 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ8 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services