Connect with us

KPT+

បាក់ទឹកចិត្តក្រោយសម្រាល មកពីមូលហេតុអី? ឲ្យសញ្ញាម៉េចខ្លះ?

បានផុស

នៅ

ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មួយ​ចំនួន​បែរ​ជា​មាន​បញ្ហា​ផ្លូវចិត្ត ផ្លាស់​ប្តូរ​ទាំង​អារម្មណ៍​ផ្លូវចិត្ត ផ្លូវកាយ និង​អាកប្បកិរិយា ពិសេស​ស្រីៗ​​ដែល​មាន​កូន​ដំបូង ខ្វះ​បទ​ពិសោធ​ក្នុង​ចិញ្ចឹម​បីបាច់​កូន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​មូលហេតុ​ដែល​ធ្វើ​ស្ត្រី​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ក្រោយ​ពេល​សម្រាល​កូន​រួច​ថ្មី​ថ្មោង លោកស្រី​វេជ្ជបណ្ឌិត​ថា បណ្តាល​មក​ពី​កត្តា​សំខាន់ ២យ៉ាង គឺ​ផ្លូវចិត្ត និង​ជីវសាស្ត្រ ក្នុង​នោះ​រួម​មាន​ការ​ការ​ប្រែប្រួល​អ័រម៉ូន Estrogen, progesterone ​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ កូន​ធ្វើ​ទុក្ខ​សម្រាក​មិន​បាន​គ្រប់​គ្រាន់ សម្ពាធ​ក្នុង​ការ​មើលកូន មិន​មាន​អ្នក​ជំនួស​ដៃ​ជើង ឬ​ក៏​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​លែង​ផ្អែម​ល្ហែម​ដូច​មុន។

លោកស្រី​វេជ្ជបណ្ឌិត​ថា ស្ត្រីភាគច្រើនជួប​អាការៈ​បាក់​ទឹក​ចិត្ត​តែ​ក្នុង​រយៈ​ ៣ខែ​ដំបូង​ប៉ុណ្ណោះ ដោយសារ​តែ​កូន​នៅ​តូច​ពេក ត្រូវ​មើល​ថែទាំ​កូន​ទាំង​យប់​ទាំង​ថ្ងៃ អ្នក​ខ្លះ​រក​តែ​ពេល​គេង​ក៏​មិន​បាន ញ៉ាំ​ក៏​មិន​ត្រង់​មាត់​ទៀត។

Childbirth-Related PTSD and Postpartum Depression Commonly Occur Together

ប៉ុន្តែ​ចំពោះ​ស្រីៗ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ កុំ​នៅ​អូស​បន្លាយ​យូរ​អី លោកស្រី​វេជ្ជបណ្ឌិត​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​សុំ​ជំនួយ​ពី​អ្នកផ្ទះ ពិសេស​​ស្វាមី ឬ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ចិត្តសាស្ត្រ ដើម្បី​ឲ្យ​ស្ថានភាព​ផ្លូវចិត្ត​ប្រសើរ​ឡើង​វិញ។ ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ងាយ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ណាស់ ដូចនេះ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ស្វាមី​គួរ​តែ​ជួយ​សម្រាល​កិច្ចការ​ប្រពន្ធ​ខ្លះៗ ដូចជា ជួយ​មើល​កូន ធ្វើ​កិច្ចការ​ផ្ទះ​ខ្លះៗ ចៀស​វាង​ការ​ដាក់​បន្ទុក​បន្ថែម​ទៅ​ភរិយា។

សញ្ញា​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល ដំណាក់កាលស្រាល៖

Postpartum Depression and the Baby Blues: What's the Difference? | The  Daily Dose | CDPHP Blog

បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​នៅ​ដំណាក់​កាល​ស្រាល មាន​រយៈពេល​តែ ២-៣ ថ្ងៃ ​ទៅ​១ សប្តាហ៍ ឬ ២ខែ បន្ទាប់​ពី​សម្រាល​កូន​រួច។

– អារម្មណ៍​ងាយ​ប្រែប្រួល
– ថប់បារម្ភ
– សោកសៅ
– ឆាប់ខឹង
– មាន​អារម្មណ៍​ធុញថប់
– យំ
– កាត់​បន្ថយ​ការ​ផ្តោត​អារម្មណ៍
– មិន​ឃ្លាន
– គេង​មិន​លក់។

សញ្ញា​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល ដំណាក់​កាលធ្ងន់ធ្ងរ៖

How Long Does Postpartum Depression Last?

រោគ​សញ្ញា​ច្រើន​តែ​កើត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​បន្ទាប់​ពី​សម្រាល​កូន ប៉ុន្តែ​អាច​ចាប់​ផ្តើម​មុន​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​មក រហូត​ដល់ ១ឆ្នាំ បន្ទាប់​ពី​សម្រាល​កូន។

– ផ្លាស់​ប្តូរ​អារម្មណ៍​ធ្ងន់ធ្ងរ
– យំ​ខ្លាំង
– មិន​សូវ​ស្និទ្ធ​ស្នាល​ជាមួយ​កូន
– ដក​ខ្លួន​ពី​ក្រុម​គ្រួសារ និង​មិត្តភក្តិ
– បាត់​បង់​ចំណង់​អាហារ ឬ​ញ៉ាំ​ច្រើន​ខុស​ធម្មតា
– គេង​មិន​លក់ ឬ​គេង​ច្រើន​ជ្រុល
– គ្មានកម្លាំង
– កាត់​បន្ថយ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ដែល​ធ្លាប់​តែ​រីករាយ
– ឆាប់​ខឹង និង​ខឹង​ខ្លាំង
– អស់​សង្ឃឹម
– លទ្ធភាព​នៃ​ការ​គិត និង​ការ​សម្រេច​ចិត្ត​ថយ​ចុះ
– មាន​គំនិត​ធ្វើ​បាប​ខ្លួន​ឯង ឬកូន
– មានគំនិត​ដដែលៗ ​ចង់​ធ្វើ​អត្តឃាត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៣ឃ្លា ចេញពីមាត់​ប្ដី​ ធ្វើឲ្យ​ប្រពន្ធ​ពោះធំបាក់ទឹកចិត្ត

ចុចអាន៖ ស្រឡាញ់មនុស្សប៉ះចំ​​បាក់ទឹកចិត្ត​ គួរធ្វើយ៉ាងណា?

ចុចអាន៖ អ្នកឆ្លងកូវីដ កុំបាក់ទឹកចិត្ត! ពង្រឹងស្មារតីឱ្យមាំ អនុវត្តប៉ុន្មានចំណុចនេះ ទើបឆាប់ជាសះស្បើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៤២ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម