KPT+
កុំមើលរំលង! សញ្ញានៃជំងឺភ័យស្លន់ស្លោឬថប់បារម្ភ ជាស្ថានភាពផ្លូវចិត្តគ្រោះថ្នាក់ខ្លាំង បើមិនឆាប់ព្យាបាល
តើអ្នកធ្លាប់បានត្រៀមខ្លួនយ៉ាងល្អ មុនពេលអ្នកចេញទៅប្រឈមមុខនឹងពិភពខាងក្រៅទេ។ ប៉ុន្តែនៅពេលដែលត្រលប់មកវិញភ្លាមៗ ស្រាប់តែអាការ ថប់ដង្ហើម ក្អកស្ងួត អស់កម្លាំង ដោយគ្មានមូលហេតុ។ ទាំងនេះ សុទ្ធតែទាក់ទងនឹងជំងឺ Panic ។

តើអ្វីទៅជាជំងឺ Panic ?
Panic មិនមែនជាជំងឺដែលបង្កឲ្យមានរោគសញ្ញាគួរឲ្យព្រួយបារម្ភនោះទេ។ ប៉ុន្តែវាជាកង្វល់ដែលបង្កឲ្យមានជំងឺនេះ។ ប្រតិកម្មដំបូងគឺការភ័យស្លន់ស្លោ ការវាយប្រហារឲ្យភ័យស្លន់ស្លោ ហើយជំងឺនេះក៏អាចកើតឡើងដោយសារហេតុផលជាច្រើនដែរ។ ពួកគេភាគច្រើនគឺភាពតានតឹង ឧទាហរណ៍ភាពរវល់នៃជីវិត នៅជាមួយកុំព្យូទ័រឬអេក្រង់ទូរសព្ទ័យូរ សម្រាកមិនគ្រប់ ឬសូម្បីតែការបិទទ្វារ ក៏អាចជាមូលហេតុនៃជំងឺនេះផងដែរ។
ជាពិសេស វាអាចឈានទៅដល់ផលប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ដូចជាការបាត់បង់នេះឬនោះ ក៏អាចរួមចំណែកដល់រោគសញ្ញាភ្លាមៗនៃរោគសញ្ញា Panic ហើយអាចរួមបញ្ចូលកត្តាហ្សែន ដែលអ្នកជំងឺខ្លះ មានសមាជិកគ្រួសាររបស់ពួកគេមានប្រវត្តិបែបនេះពីមុន។
រោគសញ្ញានៃការភ័យស្លន់ស្លោមិនដឹងមូលហេតុ
ញ័រទ្រូងឬចង្វាក់បេះដូងលោតលឿនខ្លាំង , ញើស ញ័រដៃជើង, ដង្ហើមខ្លីៗឬស្ទះដង្ហើម, មានអារម្មណ៍មិនស្រួលឬតឹងនៅខាងក្នុងចិត្ត ឈឺទ្រូងឬតឹងទ្រូង ចង្អោរ, ឈឺពោះ, ជួនត្រជាក់ជួនគ្រុនក្ដៅ , មានអារម្មណ៍ស្ពឹកខ្លួនប្រាណ ឬមានអារម្មណ៍ថាបរិយាកាសជុំវិញកំពុងផ្លាស់ប្ដូរ មិនអាចគ្រប់គ្រងខ្លួនឯងបាន ឬខ្លាចគ្រប់បែបយ៉ាងលែងក្លាហានសូម្បីរឿងតូច។

វេជ្ជបណ្ឌិត Porntip Srisopit ឯកទេសជំងឺផ្លូវចិត្តនៅមន្ទីរពេទ្យរ៉ាម៉ាទី៩ នៅបាងកក បានផ្ដល់ព័ត៌មានដែលជាទូទៅថា ជំងឺ Panic បែងចែកការព្យាបាលជា ២ វិធី គឺការព្យាបាលដោយប្រើថ្នាំ ដើម្បីធ្វើឲ្យមានតុល្យភាពប្រព័ន្ធបញ្ជូនសរសៃប្រសាទនៅក្នុងខួរក្បាល។ វាត្រូវការពេលប្រហែលពី ៨ ទៅ ១២ ខែ ដើម្បីជាសះស្បើយអាស្រ័យលើកត្តាដែលបង្កឲ្យមានជំងឺនៅក្នុងមនុស្សម្នាក់ៗ។
វិធីមួយទៀតគឺការព្យាបាលផ្លូវចិត្ត ដើម្បីកែតម្រូវគំនិតនិងអាកប្បកិរិយាដូចជា ការព្យាយាមធ្វើឲ្យអារម្មណ៍ល្អនិងប្រាប់ខ្លួនឯងថា រោគសញ្ញានេះអាចបណ្ដោះអាសន្ននិងឆាប់ជាសះស្បើយ ឬប្រើវិធីបណ្ដុះបណ្ដាលដើម្បីព្យាបាលរោគសញ្ញាដូចជា សម្រាក សមាធិ គិតវិជ្ជមាន ធ្វើលំហាត់ប្រាណ ដកដង្ហើមវែងៗ ។ ធ្វើដូច្នេះ គឺដើម្បីបន្ថយរោគសញ្ញា ហើយកែតម្រូវបន្តិចម្តងៗ ដើម្បីបន្ធូរអារម្មណ៍និងធ្វើឲ្យប្រសើរឡើងបន្តិចម្តងៗ ។

ការព្យាបាលភាពភ័យស្លន់ស្លោ គឺការប្រើវិធីសាស្ត្រពីរនៃការប្រើថ្នាំនិងការព្យាបាលផ្លូវចិត្ត រួមជាមួយការដឹងខ្លួនថា កុំភ័យស្លន់ស្លោច្រើនពេក អំពីជំងឺនេះ ដូច្នេះអ្នកជំងឺ បន្ទាប់ពីទទួលការព្យាបាល អាចវិលត្រឡប់មករកជីវិតធម្មតាវិញ ហើយមិនចាំបាច់ព្រួយបារម្ភអំពីរោគសញ្ញាទៀតទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាប់ទេ កើតអាការៈសោកសៅទំាងគ្មានមូលហេតុ?
ចុចអាន៖ឃាតកផ្លូវចិត្ត ៣ ប្រភេទ សម្លាប់មនុស្សមិនរើសមុខ គេឯងតែងយល់ច្រឡំថា ជាជំងឺប្រចាំកាយ
ចុចអាន៖វិធីដោះស្រាយដោយសន្តិ នៅពេលមានមនុស្សប៉ងចង់ធ្វើបាបយើងដោយចេតនា (Bullying)

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ៥ ម៉ោង ago
ងាកចេញពីព្រំដែនកម្ពុជា-ថៃ ទៅមើលការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម សម្រេចបានអ្វីខ្លះ?