KPT+
៥ វិធី ជួយដោះស្រាយកំហឹង ដោយមិនប៉ះពាល់ដល់អ្នកជុំវិញ
ភាពតានតឹងក្នុងសង្គមបច្ចុប្បន្ន អាចកើតឡើងបានយ៉ាងងាយ មនុស្សជាច្រើនមានជំងឺ autisticពីក្នុងខ្លួន ឬចង់ឲ្យអ្នកដទៃគិតដូចខ្លួនឯងដែរ។
មនុស្សជាច្រើនបានបង្ហាញភាពអាត្មានិយម ដោយមិនអើពើថា អ្នកដទៃមានបញ្ហាឬអត់ ឲ្យតែខ្លួនឯងបានសុខ។ ទាំងអស់នេះ ជាអ្វីដែលយើងត្រូវប្រឈមមុខ តាំងពីព្រឹកដល់ល្ងាច។ ដូច្នេះតើអ្នកដោះស្រាយអារម្មណ៍ទាំងនេះ ដោយរបៀបណា ដើម្បីកុំឲ្យខ្លួនឯងភ័យខ្លាច ឬដាក់សំពាធទៅអ្នកដទៃ។
ខាងក្រោមនេះ ជាវិធី ៥ យ៉ាង ដើម្បីដោះស្រាយអារម្មណ៍តាមបែបវិទ្យាសាស្ត្រ ៖
១ ដកដង្ហើមវែងៗ

មនុស្សជាច្រើននិយាយថា ពេលមានរឿងអាក្រក់កើតឡើង ចំពោះយើង ឬយើងទទួលបានដំណឹងអាក្រក់ ចូរដកដង្ហើមវែងៗ។ វាមិនមែនជាបញ្ហានៃជំនឿទេ។ ប៉ុន្តែនេះគឺជាវិទ្យាសាស្ត្រ ដោយសារតែការដកដង្ហើមជ្រៅ វាប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដែលគ្រប់គ្រងការងាររបស់សរីរាង្គខាងក្នុង ដូច្នេះ នេះគឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីដោះស្រាយជាមួយនឹងកំហឹង ឬភាពតានតឹងពីអ្នកជុំវិញខ្លួន។
២ បង្កើតអារម្មណ៍ល្អសម្រាប់ខ្លួនឯង
នេះគឺជាវិធីសាស្រ្តបន្ត។ បន្ទាប់ពីអ្នកអាចរំងាប់អារម្មណ៍ និងស្វែងរកដំណោះស្រាយ។ ជំហានបន្ទាប់គឺបង្កើតអារម្មណ៍ល្អសម្រាប់ខ្លួនឯង។ ដើម្បីកម្ចាត់អារម្មណ៍អវិជ្ជមានណាមួយ ដែលអាចនឹងនៅជាប់ក្នុងចិត្តរបស់អ្នក។
៣ ទទួលយកអ្វីដែលបានកើតឡើង

លើលោកនេះ គ្មានអ្វីដែលធ្វើឲ្យយើងទាំងអស់គ្នាពេញចិត្តនោះទេ។ រឿងខ្លះជារឿងដែលយើងគិតថា មិនគួរកើតឡើង។ ប៉ុន្តែវាបានកើតឡើងទៅហើយ ដំណោះស្រាយដ៏ល្អបំផុតដើម្បីចៀសវាងភាពតានតឹងក្នុងជីវិតនេះ គឺទទួលយក ដោយសារតែមានហេតុផល និងកត្តាជាច្រើន ដែលយើងមិនអាចគ្រប់គ្រងបាន។
៤ កុំប្រើកាហ្វេ ឬភេសជ្ជៈជាថ្នាំបំបាត់ភាពតានតឹង
ជាតិកាហ្វេអ៊ីនជាសារធាតុជំរុញថាមពល ប៉ុន្តែជាតិកាហ្វេអ៊ីន អាចធ្វើឲ្យយើងហត់នឿយ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពស្ត្រេស។ កុំពិសាកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែមិនល្អ វិញទេ។
៥ បន្ធូរភាពតានតឹងដោយការលេងកីឡា

ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនអាចរកវិធីចេញពីខ្លួនឯង ចូរទៅកន្លែងហាត់ប្រាណ ឬចេញទៅរត់ ទៅជិះកង់។ ព្រោះការហាត់ប្រាណ នឹងជួយឲ្យអ្នកសម្រួលអារម្មណ៍បានទាំងស្រុង និងមិនឲ្យអ្នកមានអារម្មណ៍ពិបាកឬសំពាធខ្លាំងពេក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិតឬអត់ មនុស្សនិយមសើចក្អាកក្អាយរាល់ថ្ងៃនេះ ច្រើនលាក់ទុក្ខនៅពីក្រោយ ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


