KPT+
នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!
អ្នកណាៗក៏ដូចគ្នាដែរ ឲ្យតែនៅផ្ទះយូរដឹងតែធុញ អផ្សុក នឹករកអីធ្វើមិនបាន ជាហេតុធ្វើឲ្យចាប់ផ្តើមមានទម្លាប់មិនល្អខ្លះកើតឡើងដូចជា ខ្ជិល លែងខ្វល់ពីសុខភាព លែងខ្វល់ពីរូបរាង។ ជាពិសេស ស្រីៗ បើនៅផ្ទះមានធ្វើរឿងប៉ុន្មាននេះញឹកញាប់ ប្រយ័ត្នបាក់សម្រស់លែងស្អាត។
១.ញាំមិនឈប់

ភាគច្រើនឲ្យតែមានពេលនៅផ្ទះយូរ មិនថាស្រី ឬប្រុសទេ គឺមានទម្លាប់ញ៉ាំមិនចេះឈប់ ព្រោះអផ្សុកមិនដឹងធ្វើអ្វី។ ទម្លាប់នេះ មិនត្រឹមតែមិនល្អចំពោះសុខភាពទេ វាអាចធ្វើឲ្យខូចរាង លើសទម្ងន់លែងស្អាតបាន។
២.គេងយប់ជ្រៅ

ស្រីៗភាគច្រើនងប់ងល់ណាស់នឹងរឿងភាគនានា អ្នកខ្លះមើលតាំងពីថ្ងៃរហូតដល់យប់ងងឹតមិនព្រមគេងតែម្តង។ ការគេងយប់ជ្រៅ ឬគេងមិនបានគ្រប់គ្រាន់ប៉ះពាល់ខ្លាំងណាស់ដល់សុខភាពទូទៅ ។ មិនតែប៉ុណ្ណោះ ចំពោះស្រីៗវិញ វាអាចបណ្តាលឲ្យឆាប់ចាស់ ភ្នែកខ្មៅ ស្លក់មុខបាក់សម្រស់អស់។
៣.មិនហាត់ប្រាណ
ការហាត់ប្រាណ មានសារៈសំខាន់ចំពោះសុខភាពសម្រាប់មនុស្សគ្រប់រូប។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា បើមិនហាត់ប្រាណទេ អាចបណ្តាលឲ្យកើតជំងឺស្រ្តេស គ្មានកម្លាំងកំហែង ពុកឆ្អឹង រាងកាយមិនរឹងមាំជាដើម។
៤.លែងខ្វល់ពីសម្រស់

មាននារីៗមួយចំនួនឲ្យតែនៅក្នុងផ្ទះគឺមិនខ្វល់ពីរូបរាងខ្លួនឯងតែម្តង គឺថាមិនហាត់ប្រាណ ថែទាំស្បែករាងកាយ ឬស្បែកមុខ។ល។ ទោះនៅផ្ទះក៏ដោយក៏ត្រូវលាបឡេ ឬគ្រីមដែលជួយចិញ្ចឹមស្បែក ដើម្បីការពារស្បែកមិនឲ្យស្ងួត ប្រើសេរ៉ូមចិញ្ចឺមស្បែកមុខនានា ដើម្បីផ្តល់សំណើមឲ្យមុខភ្លឺរលោងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ស្អាត បកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមនឹងជំងឺមហារីកខ្ពស់ណាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


