Connect with us

KPT+

បុគ្គលល្បីៗ មានឥទ្ធិពលខ្លាំងប្រចាំឆ្នាំ ២០២១-២០២២

បានផុស

នៅ

បុគ្គលល្បីៗលើពិភពលោក តែងមានឥទ្ធិពលខ្លាំងក្លា និងមានអ្នកតាមដានចូលចិត្តស្រលាញ់ពួកគេ រហូតចាត់ទុកជាមនុស្សពិសេសម្នាក់។

ខាងក្រោមនេះជាបុគ្គល្បីៗប្រចាំឆ្នាំ​ ២០២១-២០២២ ​ដែលមានអ្នកស្គាល់ច្រើនជាងគេ ៖

១ Dwayne Johnson

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Dwayne Johnson ឬ The Rock គឺជា​តារា​ល្បី​​ម្នាក់​នៅ​ក្នុង​ពិភពលោក។ តារា​សម្ដែង​រូបនេះ​ ក៏​ជា​អ្នក​ចំបាប់​ជើងឯក WWE ដ៏​ជោគជ័យ​ផង​ដែរ។ ខ្សែភាពយន្តរបស់លោក​អាច​រកចំណូលបាន​ជាង ៣.៥ លាននៅទូទាំងពិភពលោក​ ដែលធ្វើ​ឲ្យ​លោក​ក្លាយ​ជា​តារា​សម្តែង​រក​ចំណូល​បាន​ខ្ពស់​បំផុត ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រហែល ៣២០ លាន​ដុល្លារ។ លោក​ក៏ជាអ្នកមានឥទ្ធិពលម្នាក់​មានអ្នកគាំទ្រជាច្រើន រួមជាមួយនឹង​ក្រុមហ៊ុន​ផលិតមួយ ​ដែលមាន​ឈ្មោះថា Sevens Bucks Production ។

២ Bill Gates

Bill Gates គឺជាបុរសដ៏សំខាន់ម្នាក់ ​ដែល​បានរស់នៅលើប្រព័ន្ធប្រតិបត្តិការ Microsoft’s Windows។ លោក​បាន​ផ្លាស់ប្ដូរ​ពិភពលោក ​និង​របៀប​ដែល​យើង​ប្រើកុំព្យូទ័រ ប៉ុន្តែឥទ្ធិពលរបស់​លោក​មិនបញ្ចប់ត្រឹមនេះទេ។ លោក​តែងតែបរិច្ចាគថវិកាសប្បុរសធម៌​​ និងផ្តល់ថ្នាំបង្ការ​ដោយ​ឥតគិតថ្លៃ​ដល់​សហគមន៍​ក្រីក្រ​ នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត។ Bill Gates ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​ទ្រព្យសម្បត្តិសរុបចំនួន ១១៣,៧ ពាន់លានដុល្លារ​ យោង​តាម​ទស្សនាវដ្ដី Forbes ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​អ្នក​មាន​បំផុតទី ៣ នៅ​លើ​ពិភពលោក។

៣ Donald Trump

អតីតប្រធានាធិបតីនិងទី ៤៥ នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​​គឺជាអ្នក​ជំនួញនិងជាតារា​ទូរទស្សន៍​ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ។ លោក Trump បានក្លាយជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ ​ដែលមិនមានសេវាកម្មយោធាឬរដ្ឋាភិបាលជាមុន។ ប៉ុន្មានឆ្នាំមកនេះ គោលនយោបាយនិងយុទ្ធសាស្ត្ររបស់លោក បានបង្កឲ្យ​មានការតវ៉ាផ្សេងៗ។ លោកបានធ្វើសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវ​ជាច្រើន អំឡុងពេល​យុទ្ធនាការបោះឆ្នោតឆ្នាំ ២០២០ ដោយផ្តល់យោបល់ប្រឆាំងនឹងអ្នកប្រកាន់ពូជសាសន៍ជាច្រើនដង។ លោក Trump បានឆ្លើយតប​ចំពោះជំងឺកូវីដ ដោយសង្កត់ធ្ងន់​លើគ្រោះថ្នាក់ ​បដិសេធឬជំទាស់នឹងការផ្តល់​យោបល់​របស់មន្រ្តីសុខាភិបាល​ជាច្រើន និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការព្យាបាលមិនច្បាស់លាស់ និងលទ្ធភាពធ្វើតេស្ត។ លោក​បាន​ចាញ់​ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ដល់Joe Biden ប៉ុន្តែបាន​បដិសេធ​មិន​ទទួល​យក​ការ​បរាជ័យ​នោះ​ទេ។

៤ Jeff Bezos

Jeff Bezos ត្រូវបានគេស្គាល់ ដោយសារលោកជា​សហគ្រិនអ៊ិនធឺណែតម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អ្នក​ឧស្សាហកម្ម​ វិនិយោគ ស្ថាបនិក ​និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Amazon.com, Inc (NASDAQ: AMZN) ដែលជាអង្គការបច្ចេកវិទ្យាពហុជាតិ។ ទស្សនាវដ្តី Forbes ២០២០ បានបង្ហាញថា Jeff Bezos មាន​ទ្រព្យសម្បត្តិ​សរុបជាង ២០០ ពាន់លាន។ មិនត្រឹមតែ​ប៉ុណ្ណោះ ​ក្នុងកំឡុងពេលមានមេរោគឆ្លង​ ខណៈពេលដែលអាជីវកម្មនៅជុំវិញ​ពិភពលោក​ធ្លាក់ចុះយ៉ាង​ខ្លាំង លោក អាចរកចំណូលបានប្រមាណ ២៤ ពាន់លាន​ដុល្លារ។

Kylie Jenner

Kylie Jenner គឺជាជាពាណិជ្ជករជនជាតិអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទី ៦ នៅក្នុងបញ្ជីឈ្មោះបុគ្គលល្បីៗ របស់ពិភពលោក។ Kylie មានប្រជាប្រិយភាពក្នុងនាម​ជាមហាសេដ្ឋី ដែលបង្កើតអ្វីជាខ្លួនឯង និងក្មេងជាងគេលើពិភពលោក។ នាងបានល្បីល្បាញដោយសារតួនាទីរបស់នាង នៅក្នុងរឿងភាគទូរទស្សន៍“ Keeping Up with the Kardashians” ។ នាងគឺជាស្ថាបនិកនៃក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetics ហើយប្រជាប្រិយភាពរបស់គ្រួសារ​នាង គឺជាគុណសម្បត្តិបន្ថែមសម្រាប់នាង។ ផលិតផល​ហត្ថលេខារបស់នាង Kylie Lip Kit គឺជាជោគជ័យដ៏ធំធេង ដែលធ្វើឲ្យនាងទទួលបាន​ចំណូល​រាប់​លាន​ពីការ​លក់។

៦ Robert Downey Jr.

Robert Downey គឺជាបុគ្គលិកលក្ខណៈដ៏ល្បីល្បាញមកពីឧស្សាហកម្មហូលីវូដ ដែលក្លាយជាតារាសម្តែងដែលមានប្រាក់ខែខ្ពស់បំផុត។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ៣០០ លានដុល្លារ។ លោកត្រូវបានគេស្គាល់ដោយសារតួនាទីនៅក្នុងខ្សែភាពយន្តល្បី ៗ ដូចជា Iron Man, Sherlock Holmes និង Chaplin ។ Robert កើតនៅឆ្នាំ ១៩៦៥ នៅញូវយ៉ក ហើយធ្វើការជាវិចិត្រករកុមារ។ តារារូបនេះថែមទាំងត្រូវបានចាប់ខ្លួនជាច្រើនដង ពីបទពាក់ព័ន្ធនឹងគ្រឿងញៀន។ បន្ទាប់ពីជិត ៥ ឆ្នាំនៃការប្រឈមមុខនឹងការប្រើប្រាស់គ្រឿងញៀន ទីបំផុតលោក បានផ្លាស់ប្តូរជីវិត ដោយចាប់ផ្តើមអាជីពម្តងទៀត។ លោកត្រូវបានគេចាត់ទុកថា ជាតារាសម្តែង A-list របស់ហូលីវូដផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មកស្គាល់កំពូលអ្នកតស៊ូមតិ​បង្កើត​សមភាព​យេនឌ័រលោកស្រី Ruth Bader Ginsburg

ចុចអាន៖២០ ប្រទេសដែលមានប្រធានាធិបតីជាស្រ្តីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម