ព័ត៌មានអន្ដរជាតិ
កោះណូរូ ធ្លាប់ជាដែនដីមានបំផុតលើលោក តើក្លាយទៅជាក្រីក្រដោយរបៀបណា?
ណូរូ (Nauru) គឺជាកោះទោលដែលមានទីតាំងនៅជិតប្រជុំកោះ Kiribati មានផ្ទៃដីត្រឹមតែ ២១ គីឡូម៉ែត្រការ៉េ ដោយមិនមានរដ្ឋធានីផ្លូវការទេ ប៉ុន្តែការិយាល័យរដ្ឋាភិបាលមានទីតាំងនៅស្រុក Yaren និងជាសាធារណៈរដ្ឋតូចជាងគេលើពិភពលោក។

ដោយសារណូរូគឺជាដែនកោះរាងពងក្រពើ ដែលមានថ្មផូស្វាត ហ៊ុំព័ទ្ធដោយថ្មប៉ប្រះទឹកផ្កាថ្ម តំបន់ខ្ពស់បំផុតនៃកោះ គឺ៦៥ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ភាគច្រើនជាតំបន់មានជីជាតិនៃ Nauru មានទីតាំងនៅតាមបណ្ដោយឆ្នេរសមុទ្រ ជាកន្លែងមានដើមដូង ដើមត្នោត រួមទាំងតំបន់ជុំវិញបឹងទឹកសាប Buada ដែលជាតំបន់ខ្ពង់រាបនៃតំបន់កណ្តាល។ ជាតំបន់ដែលដាំដំណាំដូចជា ចេក និងម្នាស់ និងបន្លែផ្សេងៗ។
តាមពិត កោះនេះមិនមែនក្រនោះទេ! នៅឆ្នាំ ១៩៨០ ណូរូបានក្លាយជាដែនកោះមានជាងគេបំផុតនៅលើពិភពលោក។ អំណោយទានធនធានធម្មជាតិរបស់កោះ ត្រូវបានទទួលរកឃើញដោយផូស្វាតនៅចុងសតវត្សទី ១៩ ខណៈដែលការជីកយករ៉ែដែលពឹងផ្អែកខ្លាំង បានបង្កើនប្រាក់ចំណូលមួយនេះយ៉ាងខ្លាំង។
ទន្ទឹមនោះដែរ ប្រជាជនណូរូ មានចំនួនសរុបត្រឹមតែ ១០ ៦៧០ នាក់ អាចរកបានជិត១៨០០លានដុល្លារពីអណ្ដូងរ៉ែ។ ហើយក្នុងមនុស្សម្នាក់ៗ បានផ្តល់ឲ្យពួកគេនូវស្តង់ដារនៃការរស់នៅខ្ពស់បំផុតក្នុងចំណោមបណ្ដាប្រទេសនៅតំបន់ប៉ាស៊ីហ្វិក។

យ៉ាងណាមិញ នៅពេលដែលរ៉ែចាប់ផ្ដើមអស់ មនុស្សកាន់តែជីកខ្លាំងឡើង ហើយបន្តកាន់តែទូលំទូលាយ រហូតបំផ្លាញធម្មជាតិនៃកោះ។ នៅទីបំផុត ៧០% នៃដីត្រូវបានបំផ្លាញ ហើយមិនអាចរស់នៅឬដាំដុះបាន។ ធនធានផូស្វ័រដែលនៅសល់ ក៏មិនអាចស្រោចស្រង់ត្រលប់មកវិញ រហូតជួបប្រទះនឹងការដួលរលំសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលនាំទៅដល់ការក្ស័យធនជិតដល់ឆ្នាំដើមនៃសតវត្សទី២១។
ក្រោយមក កោះនេះត្រូវបានទុកចោលជាមួយនឹងបញ្ហារយៈពេលវែងជាបន្តបន្ទាប់។ ក្នុងពេលដែលសព្វថ្ងៃនេះ គ្រួសារ ៥០ ភាគរយនៅ Nauru រស់នៅជាមធ្យមត្រឹមតែ ៩ពាន់ដុល្លារក្នុងមួយឆ្នាំ។ ដោយសារការជីកយករ៉ែផូស្វាតមានការបំផ្លិចបំផ្លាញដល់បរិស្ថាន ៨០ភាគរយនៃកោះនេះត្រូវបានគេដាក់ឈ្មោះថាជាដីសំណល់ និងគំរាមកំហែងដល់ធនធានដែលនៅសេសសល់។ ចំណែកអ្នកឯកទេសផូស្វាតបានរុញច្រានអាជីវកម្មផ្សេងទៀតដែលបានអភិវឌ្ឍពីមុននៅក្នុងប្រទេស ឥឡូវនេះវាទទួលបានប្រាក់ចំណូលមានកម្រិត ហើយអត្រាគ្មានការងារធ្វើបានឡើងដល់ ២៣ ភាគរយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កប៉ាល់ដ៏ធំបំផុតរបស់ពិភពលោក គ្រោងបើកនៅឆ្នាំ២០២៤ តាមពិតធំជាងទីតានិក ៥ដង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


