កំពូលអ្នកតស៊ូមតិ​បង្កើត​សមភាព​យេនឌ័រ លោកស្រី Ruth Bader Ginsburg
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មកស្គាល់កំពូលអ្នកតស៊ូមតិ​បង្កើត​សមភាព​យេនឌ័រលោកស្រី Ruth Bader Ginsburg

បានផុស

នៅ

ទោះបី​ជាលោកស្រី Ruth Bader Ginsburg ​ទទួល​មរណភាព​នា​ពេល​ថ្មីៗ​នេះ​ហើយ​ក្ដី ​តែ​ឥទ្ធិពល​និង​កិត្តិនាម​របស់​លោក​ស្រី​នៅ​តែ​រក្សា​មក​ដល់​បច្ចុប្បន្ន​នេះក្នុងនាមដែល​តស៊ូ​មតិ​យ៉ាងពេញទំហឹងដើម្បី​សមភាព​យេនឌ័រ​ ទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយធ្លាប់ជាតុលាការកំពូលរបស់អាមេរិកផង លោកស្រី បានបង្កើត​ប្រវត្តិនៃសមភាពយេនឌ័រ​ឡើង​មក ដោយ​ប្រកាន់​ខ្ជាប់នូវ​គោលការណ៍អប់រំ​ផ្សព្វផ្សាយ​​ ៣ យ៉ាងឱ្យ​​ស្ត្រី​គ្រប់រូបចងចាំ ៖

១. បញ្ចេញ​មតិកុំស្ងាត់ស្ងៀម

ចៅក្រម​ជា​ទូទៅតែងមានចរិត​ស្ងាត់ស្ងៀម​ ក្រៅ​ពីបញ្ចេញ​​យោបល់​ជាលក្ខណៈច្បាប់ ​ឬលាយលក្ខណ៍​អក្សរ ពួកគេ​មិននិយាយអ្វីតាមអារម្មណ៍ឡើយ ដើម្បី​ចៀសវាង​ការ​លេច​ចេញ​នូវ​ឥទ្ធិពល​ផ្សេង​ក្រៅ​ពី​ច្បាប់។ ប៉ុន្តែ ចំពោះស្ត្រី លោកស្រី Justice Ginsburg បនិយាយច្រើនអំពី​ទិដ្ឋភាព​នយោបាយ ​ក្នុងបំណង​ប្រាថ្នា​គឺ​ថា ​តំណែងកំពូលៗគួរមាន​វត្តមានស្ត្រី។ លោកស្រីទូន្មានស្ត្រីទាំងឡាយថា ​ពេល​ដែល​យើង​មាន​អារម្មណ៍​ខ្លាំង​លើរឿង​អ្វី​មួយ​ សូម​​និយាយ​និងស្ដាប់គំនិត​​ខ្លួនឯង​ជា​អាទិភាព​មុន។ ការ​មិន​និយាយ​អ្វី​មួយ​ ឬរងឥទ្ធិពល​ធ្វើតែតាម​អ្នកដទៃ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ហើយមិនជំរុញទឹកចិត្ត​ទេ! កុំ​ឲ្យ​តួនាទី​ការងារ​យក​ឈ្នះ​យើង​បាន​ ចូរ​ធ្វើ​ជា​ខ្លួនឯង​ពេលនេះ ​ទោះ​បី​ជា​ស្ត្រី​ភេទ​ក្ដី។

២. បង្ហាញ​ស្ទីល​សម្លៀកបំពាក់​ខ្លួនឯង

ពេល​នៅ​តុលាការ​ចៅក្រម​ពាក់​អាវ​ខ្មៅ​ ហើយ​ជា​ទូទៅ​មិន​ពាក់​ឬ​បន្ថែម​គ្រឿងអលង្ការ​ផ្សេង​ទៀត​ទេ។ Ginsburg មាន​ភាព​ល្បីល្បាញ​ដោយសារ​ក​អាវ​របស់​គាត់​។ គាត់​ពាក់អាវ​ជា​ច្រើន​ឈុត​ដែល​អ្នកគាំទ្រ​ខ្លះ​ផ្ញើ​មក​។ អ្នក​ខ្លះ​គិត​ថា​ គាត់​បាន​ប្រើ​កអាវ​របស់​គាត់​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ហាញ​ពី​ទស្សនៈ​របស់​ខ្លួនចំពោះ​បញ្ហា​នានា​នៅ​ចំពោះ​មុខ​តុលាការ​និង​ក្នុង​នយោបាយ។

គាត់​និយាយ​ថា​ ចូរ​គោរព​តួនាទី​ដែល​យើង​បាន​ដើរ​តួ ប៉ុន្តែ​ធ្វើ​​វា​ឲ្យ​ក្លាយ​ជា​តួនាទី​របស់​យើង។ ចូរ​នាំ​យក​បុគ្គលិក​លក្ខណៈ​ខ្លះ​មក​ជាមួយតួនាទី​ការងារ ​ហើយ​យើង​ក៏​មិន​ចាំ​បាច់ធ្វើឱ្យ​ដូចទៅនឹង​មនុស្ស​គ្រប់គ្នា​ដែល​លេចធ្លោ​ឡើយ។ បង្កើត​ប្រវត្តិសាស្ត្រ​ខ្លួនឯង​ និង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដោយ​ធ្វើ​ជា​ខ្លួនឯង​។

៣. ដោះស្រាយ​បញ្ហា​ពី​ទិសដៅ​ផ្ទុយ

នៅ​ចំពោះ​មុខ​តុលាការ​កំពូល​សហរដ្ឋអាមេរិក​ ក្នុង​នាម​ជា​មេធាវី Ginsburg បាន​ជ្រើសរើស​ផ្ដោត​លើ​បញ្ហា​មួយ​ ដែល​ស្រ្តី​ម្នាក់​ត្រូវ​បាន​គេ​រើសអើង។

នៅ​ឆ្នាំ ១៩៧៣ លោកស្រី​ដឹង​ថា​ ស្ត្រី​ដែល​រៀបការ​ក្នុង​ជួរ​យោធា​ មិន​មាន​សិទ្ធិ​ទទួល​បានអត្ថប្រយោជន៍​ដូចគ្នា​នឹង​ប្ដី​ប្រពន្ធ​ផ្សេង​ទេ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ​គាត់​បាន​ឈ្នះ​ក្ដី​ដែល​បាន​រំលោភ​លើ​ច្បាប់ Oklahoma ដែល​ហាម​បុរស​អាយុ​ក្រោម ២១ ឆ្នាំ​ទិញ​ស្រា​បៀរ​ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ស្ត្រី​អាយុ​លើស​ពី ១៨ ឆ្នាំ​អាច​ទិញ​​បាន។

ដើម្បី​ឲ្យ​មនុស្ស​ស្ដាប់ខ្លួន លោកស្រី Ginsburg បាន​ដឹង​ថា ​គាត់​ត្រូវ​តែ​រៀបចំ​បញ្ហា​នេះ​តាម​របៀប​ជាក់លាក់​មួយ ​រួម​ទាំង​ឲ្យ​បុរស​ស្ដាប់​និង​យល់​ពី​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ ដោយ​នាំ​យក​មក​នូវ​ការ​រើសអើង​ប្រឆាំង​នឹង​បុរស​វិញ។ គាត់​បាន​ប្រែក្លាយ​បញ្ហា​ដែល​យកចិត្ត​ទុក​ ទៅ​ជា​រឿង​មួយ​ផ្សេង​ទៀត ហើយ​បាន​ចងក្រង​វា ដើម្បី​ឲ្យ​អ្នក​ស្ដាប់​បាន​ឃើញ​ពីភាព​អយុត្តិធម៌ចំពោះស្ត្រី។

ដើម្បី​ជះឥទ្ធិពល​ដល់​មនុស្ ស​ឬ​អាច​បញ្ចុះបញ្ចូល​ពួកគេឱ្យជឿអំ​ពី​អំណះអំណាង​យើង​បាន​ ចូរ​ធ្វើ​យុទ្ធសាស្ត្រ​ជាមួយ​នឹង​របៀប​ដែល​យើង​ត្រូវ​ដោះស្រាយ​បញ្ហា។

កុំ​ឲ្យ​តួនាទី​កំណត់​យើង​បាន តែ​ត្រូវ​កំណត់​តួនាទី​ដែល​យើង​ចង់​មាន។ យើង​មាន​ផ្លូវ​ដើម្បី​បង្កើត​ការ​ផ្លាស់ប្ដូរ។ និយាយ​គំនិត​របស់​យើង​ចេញ​មក​ កុំ​ខ្លាច ​ស្លៀកពាក់​ពី​របៀប​ដែល​យើង​ចង់​ និង​ដោះស្រាយ​បញ្ហា​តាម​របៀប​ប្លែកៗ។

ដូច្នេះ​ទើប​យើង​មាន​ឱកាស​តស៊ូ​មតិ​ដោយ​ខ្លួនឯង មាន​ឱកាស​ក្លាយ​ជា​ខ្លួនឯង​ពិតប្រាកដ។ នោះ​យើង​ក៏​មាន​ឱកាស​ផ្គុំ​ផ្លូវ​សម្រាប់​ខ្លួនឯង​ផង​និង​អ្នកដទៃ​ផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ forbes

ចុចអាន៖ មេរៀន ៥ ​ពី​អ្នកស្រី Estée Lauder អានហើយប្តូរជីវិតអ្នក

ចុចអាន៖ មេរៀន​ជីវិត​ពីស្ថាបនិក​យីហោ COCO CHANEL អ្នកស្រី GABRIELLE B. CHANEL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥៧ នាទី មុន

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

នយោបាយ១ ម៉ោង មុន

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ ២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services