Connect with us

KPT+

ទិញអីវ៉ាន់ ទិញដោយ​វិធី​ឆ្លាតវៃទំាងនេះ​ក្នុងរដូវកាលកូវីដ-១៩

បានផុស

នៅ

បើនិយាយការទិញអីវ៉ាន់មានមនុស្សតិចណាស់ដែលថាមិនចេះទិញ។ ប៉ុន្តែដើម្បីក្លាយមនុស្សម្នាក់ដែលទិញអីវ៉ាន់ឆ្លាតវៃប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលវីរុសរាតត្បាត វាពិតជាពិបាកបន្តិចហើយ។ មិនថ្វីនោះទេ នៅទីនេះ KPT Plus សូមបង្ហាញវិធី ៥ យ៉ាងដើម្បីឲ្យអ្នកក្លាយជាមនុស្សចេះទិញអីវ៉ាន់ដែលអាចចៀសវាងការចម្លងមេរោគបាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ពាក់ម៉ាសឬរបាំងមុខផ្សេងទៀត

ការពាក់ម៉ាសបិទមុខដើម្បីការពារការឆ្លងវីរុសគឺជារឿងសំខាន់បំផុតមួយដែលយើងអាចធ្វើបាននៅពេលដើរផ្សារ។ មូលហេតុគឺថា វីរុសអាចឆ្លងតាមរយៈការក្អក កណ្តាស់ ឬសូម្បីតែការនិយាយទល់មុខគ្នា។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) របស់ចិន បានណែនាំឱ្យមនុស្សទាំងអស់ពាក់ម៉ាសនៅតាមទីសាធារណៈដូចជាហាងលក់គ្រឿងទេស និងឱសថស្ថានជាដើម។ ក្រៅពីនោះ អ្នកជំនាញណែនាំឱ្យពាក់ម៉ាសក្រណាត់ក៏បានដែរ ដោយពុំចាំបាច់ពាក់ម៉ាស N95 នោះទេ ព្រោះថាម៉ាសនេះទុកប្រើសម្រាប់បុគ្គលិកពេទ្យដែលមានហានិភ័យខ្ពស់ជាងមនុស្សធម្មតា។

២. អនុវត្តគម្លាតពីគ្នា

ជាទូទៅនៅផ្សារតែងតែមានមនុស្សកកកុញ ប៉ុន្តែអ្នកត្រូវរក្សាគម្លាតនៅឆ្ងាយពីកន្លែងដែលមានមនុស្សច្រើនតាមដែលអាចធ្វើបាន។ ខណៈពេលមនុស្សប្រមូលផ្ដុំគ្នាច្រើននៅតាមផ្សារទំនើបអ្នកអាច ដើរផ្សារឬម៉ាតតូចៗក៏មិនថ្វីដែរ។ ចំពោះសម្ភារៈឬទំនិញមិនសូវចាំបាច់ដែលត្រូវទៅផ្ទាល់ អាចប្រើសេវាដឹកជញ្ជូនតាមអ៊ិនធរណេតវិញក៏បាន។

ពេលខ្លះយើងយល់ខុសថា ឲ្យតែបានពាក់ម៉ាស់គឺគ្រប់គ្រាន់ហើយ រួចក៏ព្រងើយកន្តើយនឹងគម្លាតពីគ្នា ជាពិសេសចូលចិត្តសម្រុកទៅផ្សារទាំងហ្វូងៗណែនតាន់តាប់។ ដើម្បីសុវត្ថិភាព អ្នកគួរជ្រើសរើសថ្ងៃទៅផ្សារដែលមិនសូវមិនមានមនុស្ស ជាពិសេសប្រុងប្រយ័ត្នជានិច្ចនូវការរក្សាគម្លាតឲ្យបានយ៉ាងហោច ២ ​ម៉ែត្រពីគ្នា។

៣. កុំទិញ អាហារ ទឹក ឬសម្ភារៈស្តុកទុកច្រើនពេក

ហាងនានា ជាពិសេសហាងលក់អាហារនឹងនៅតែបើកដំណើរការក្នុងអំឡុងពេលមានជំងឺរាតត្បាត ហើយហាងទាំងនោះនឹងមិនធ្វើឲ្យមានការប៉ះពាល់លើការផ្គត់ផ្គង់ស្បៀងអាហាររបស់យើងទេ។ ហេតុនេះវាមិនចាំបាច់ក្នុងការទិញអាហារច្រើនជាងធម្មតាដើម្បីស្តុកទុកទេ។ ការប្រមូលទិញអាហារស្តុកច្រើនជ្រុល វាបង្កឲ្យអ្នកមិនសូវមានលុយទិញឥវ៉ាន់ទុក ឬអ្នកដែលរស់មួយថ្ងៃសម្រាប់មួយថ្ងៃដាច់ស្បៀង ដោយសារតែគ្មានស្ដុកសល់ ព្រោះមានអ្នកខ្លះខំសម្រុកទិញទុកក្នុងផ្ទះច្រើនពេក។

៤. សម្អាតរទេះដាក់ឥវ៉ាន់សម្រាប់អតិថិជនក្រោយ

តាមរយៈការសិក្សាថ្មីៗនេះបង្ហាញថា វីរុសកូវីដ-១៩ អាចនៅទំនៅលើផ្ទៃផ្លាស្ទិចនិងអ៊ីណុករហូតដល់ ៣ ថ្ងៃ។ លើសពីនេះទៀតវាអាចស្ថិតនៅបានពី ២​ ម៉ោងទៅ ៣ ថ្ងៃនៅលើផ្នែកផ្សេងៗនៃផ្ទៃដី។ នេះបើយោងតាមប្រភបពី CDCTrusted ។

ផ្អែកលើការស្រាវជ្រាវនេះ យើងត្រូវប្រាកដថា យើងបានទុករទេះដើរទិញឥវ៉ាន់របស់យើងឱ្យស្អាតសម្រាប់អតិថិជនប្រើក្រោយ។ ប្រសិនបើអ្នកមានលទ្ធភាពជូតលាង សូមជូតដៃរទេះក៏ដូចជាផ្ទៃផ្សេងទៀតដែលអ្នកបានប៉ះ។ ក្រោយចេញពីហាងអ្នកគួរបោះចោលឧបករណ៍ការពារផ្ទាល់ខ្លួនដូចជាស្រោមដៃ ឬម៉ាសនៅក្នុងធុងសំរាម ឬអាចដាក់វានៅក្នុងកាបូបដើម្បីបោះចោលនៅផ្ទះ។

៥. គោរពដល់បុគ្គលិកហាង

បុគ្គលិកហាងទំនិញនិងបុគ្គលិកដឹកជញ្ជូនបច្ចុប្បន្នកំពុងធ្វើការថែមម៉ោងដើម្បីធ្វើឱ្យប្រាកដថា យើងមានរបស់ប្រើដែលយើងត្រូវការ។ លើសពីនេះទៀតពួកគេកំពុងប្រឈមហានិភ័យចំពោះខ្លួនឯងនិងគ្រួសារនៃការឆ្លងវីរុសខ្ពស់ផងដែរ។ វាមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាក្នុងការចងចាំរឿងនេះ។

យើងអាចធ្វើរឿងខ្លះដើម្បីជួយសម្រួលដល់បុគ្គលិកទាំងនោះដោយទិញតែរបស់ចាំបាច់ និងរបស់ដែលត្រូវការដោយមានបញ្ជីរមកជាមួយ រួចចូលទៅទិញឲ្យលឿនៗ ហើយចេញទៅវិញលឿនៗ។ បោះចោលស្រោមដៃនិងម៉ាសដែលបានប្រើឱ្យបានត្រឹមត្រូវ​ ដោយសារការចោលមិនត្រឹមត្រូវនាំការឆ្លងដល់បុគ្គលិកហាងបានផងដែរ។  គួរសមនិងសុភាពរាបសាដល់បុគ្គលិកលក់ ដោយហេតុថាពួកគេក៏ខំធ្វើការយ៉ាងខ្លាំងនិងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបម្រើអតិថិជន។ សូមកុំបន្ទោសឬមួម៉ៅដាក់ពួកគេ បើសិនមានបញ្ហាកង្វះការផ្គត់ផ្គង់សម្ភារៈ ព្រោះពួកគេក៏មិនចង់ឲ្យមានការខ្វះខាតដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ មិនទៅការិយាល័យ ធ្វើការងារ​ពីផ្ទះយ៉ាងណាឱ្យ​មានប្រសិទ្ធិភាព?​

ចុចអាន៖ តើវ៉ាក់សាំងកូវីដ១៩ នឹងមានសម្រាប់សាធារណៈជននៅពេលណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម