សុខភាព
តើវ៉ាក់សាំងកូវីដ១៩ នឹងមានសម្រាប់សាធារណៈជននៅពេលណា?
វ៉ាក់សាំងកូវីដ១៩ ដំបូងអាចមានសម្រាប់ជនជាតិអាមេរិកអំឡុងខែធ្នូ។ នេះបើតាមដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិកលោក Alex Azar បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍។ យ៉ាងណាក្ដីបណ្ដាប្រទេសធំៗជុំវិញពិភពលោកផ្សេងទៀត ក៏កំពុងញាប់ដៃញាប់ជើងណាស់ដែរ ដើម្បីផលិតវ៉ាក់សាំងរបស់ខ្លួនឲ្យប្រើជាសាធារណៈ ខណៈដែលរុស្ស៊ីបានដាក់វ៉ាក់សាំងចរាចរនៅក្នុងប្រទេស ទោះបីមិនទាន់មានការអនុម័តពីអង្គការសុខភាពពិភពលោកក៏ដោយ។

ការសន្និដ្ឋានទូទៅបានលើកឡើងថា ថ្នាំការពាកូវីដ១៩ អាចដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០២១ ស្របពេលប្រទេសចិន កាណាណា អង់គ្លេស សហរដ្ឋអាមេរិក រុស្ស៊ី។ល។ សុទ្ធតែប្រកាសពីជោគជ័យលើការសាកល្បងវ៉ាក់សាំងរបស់ខ្លួន។ ក្នុងនោះក្រុមអ្នកជំនាញបានធ្វើការព្យាករណ៍អំពីពេលវេលាដែលវ៉ាក់សាំងដែលនឹងត្រូវផ្សព្វផ្សាយ សម្រាប់មនុស្សទូទៅថាអាចនឹងចំណាយពេល ៦ ទៅ ៩ ខែ ដើម្បីបញ្ចប់ចាក់វ៉ាក់សាំងសាធារណៈក្នុងប្រទេសដែលមានទំហំប្រជាជនច្រើន។
ចុះប្រសិនបើការផ្គត់ផ្គង់វ៉ាក់សាំងដំបូងមានកំណត់ តើក្រុមមនុស្សប្រភេទណាដែលមានអទិភាពទទួលវា?

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលអាមេរិកបានឲ្យដឹងថា ក្រុមមនុស្ស៤ប្រភេទណាដែលមានអទិភាពទទួលវ៉ាក់សាំងរួមមាន៖
១. បុគ្គលិកថែទាំសុខភាព
២. បុគ្គលិកនៅក្នុងឧស្សាហកម្មចាំបាច់នានា
៣. អ្នកជំងឺដែលមានហានិភ័យខ្ពស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬប្រឈមការស្លាប់
៤. មនុស្សវ័យ ៦៥ ឆ្នាំឡើងទៅ
តើវ៉ាក់សាំងនឹងត្រូវចែកចាយយ៉ាងដូចម្តេច?
វ៉ាក់សាំងទាំងឡាយ តម្រូវឱ្យផ្ទុកនៅក្នុងសីតុណ្ហភាពត្រជាក់ ឬក្នុងទូទឹកកកដើម្បីរក្សាឱសថឱ្យមានស្ថេរភាព និងប្រសិទ្ធភាពរយៈពេលវែង។
តើវ៉ាក់សាំងនឹងត្រូវចំណាយប៉ុន្មាន?
ចំពោះជនជាតិអាមេរិកវ៉ាក់សាំងនឹងត្រូវផ្ដល់ដោយមិនគិតថ្លៃទេ ដោយសាររដ្ឋាភិបាលបានបង់ប្រាក់សម្រាប់ពលរដ្ឋរួចហើយ។ រីឯកម្ពុជា នៅមិនទាន់ច្បាស់ពីតម្លៃវ៉ាក់សាំងនៅឡើយទេ។
យ៉ាងណាក្ដីអ្នកទទួលថ្នាំបង្ការនឹងអាចគិតថ្លៃរដ្ឋបាលរាល់ពេលចាក់ម្ដងៗ ប៉ុន្តែថ្លៃសេវានេះប្រហែលជាត្រូវចេញថ្លៃដោយក្រុមហ៊ុនធានារ៉ាប់រងឯកជន ឬមូលនិធិសង្គ្រោះរបស់រដ្ឋាភិបាល សម្រាប់អ្នកដែលមិនមានប័ណ្ណធានារ៉ាប់រង។

ប្រសិនបើវ៉ាក់សាំងមិនមានប្រសិទ្ធភាព ១០០% តើអ្នកជំងឺនៅគួរធ្វើបែបណា?
អ្នកជំនាញរបស់អាមេរិកនិយាយថា វ៉ាក់សាំងគ្រាន់តែផ្ដល់ការការពារប៉ុណ្ណោះ មិនទាន់ដល់ដំណាក់កាលព្យាបាលឡើយ។ នេះមានន័យថា គ្រប់គ្នាមិនត្រូវប្រហែសដោយមិនធ្វើអនាម័យ ឬមិនរក្សាគម្លាតនោះទេ។
ហេតុអ្វីការផលិតវ៉ាក់សាំងប្រើពេលយូរម្ល៉េស?
ការអភិវឌ្ឍវ៉ាក់សាំងជាធម្មតាចំណាយពេលពី ១០ ទៅ ១៥ ឆ្នាំ ហើយវ៉ាក់សាំងលឿនបំផុតដែលធ្លាប់បង្កើតជោគជ័យគឺ វ៉ាក់សាំង ជំងឺស្រឡទែន ក៏ប្រើពេល ៤ ឆ្នាំដែរ។ លើសពីនេះទៅទៀត បន្ទាប់ពីវ៉ាក់សាំងមួយត្រូវបានអនុម័តវាត្រូវការចាយពេលច្រើនខែទៅមួយឆ្នាំដើម្បីបង្កើនផលិតកម្មនិងការចែកចាយទូទៅ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ AARP
ចុចអាន៖ ដំណឹងល្អ! សហរដ្ឋអាមេរិកនឹងចែកចាយវ៉ាក់សាំងកូវីដក្នុងខែនេះ
ចុចអាន៖ តើគួរធ្វើយ៉ាងម៉េច ប្រសិនបើសង្ស័យខ្លួនឯងមានផ្ទុកវីរុសកូវីដ ១៩ ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


