KPT+
តិចអត់ដឹង! សូម្បីអាកាសធាតុអត់ស្រួល ក៏មុខឡើងមុនដែរ
មានកត្តាជាច្រើនបង្កឲ្យកើតមានបញ្ហាមុនមានច្រើន ដូចជា ប្រែប្រួលអ័រម៉ូន ប្រវត្តិគ្រួសារ និង ស្រ្តេស។ ប៉ុន្តែតើយើងធ្លាប់ដឹងអត់? អាកាសធាតុ អាចធ្វើឲ្យមានបម្រែបម្រួលបញ្ហាមុននៅស្បែក? ចង់ដឹងអាកាសធាតុបែបម៉េចនាំឲ្យកើតមុន? តោះ! ស្វែងយល់ទាំងអស់គ្នា។

១– អាកាសធាតុសើម
នៅអំឡុងរដូវភ្លៀង ឬអាកាសធាតុត្រូពិក យើងអាចកើតមុន ហើយវាធ្ងន់ធ្ងរថែមទៀតដោយសារតែបរិយាកាសសើម។ កុំច្រឡំថា សំណើម ធ្វើឲ្យស្បែកមានសំណើម និងអាចថែរក្សាសុខភាពស្បែកបានល្អឲ្យសោះ។ អាកាសធាតុសើមអាចធ្វើឲ្យបែកញើស ធ្វើឲ្យក្រពេញខ្លាញ់ ផលិតខ្លាញ់ច្រើនលើសលុប។ ញើសលាយជាមួយកោសិកាងាប់ៗ ក៏ដូចជាមេរោគនឹងធ្វើឲ្យស្ទះរន្ធញើស នាំឲ្យឡើងមុន និងជាសះស្បើយយឺត។ ដូច្នេះ វាជារឿងសំខាន់ ត្រូវសម្អាតមុខជាមួយសាប៊ូ ឬទឹកក្តៅ
អ៊ុនៗបន្ទាប់ពីបែកញើស ហើយត្រូវប្រើសាប៊ូឲ្យបានច្បាស់លាស់សម្រាប់លាងមុខ និងរាងកាយ។
២– អាកាសធាតុស្ងួត
អាកាសធាតុស្ងួត ម្តងក្តៅម្តងត្រជាក់ អាចធ្វើឲ្យស្បែកខូច។ នៅពេលអាកាសធាតុស្ងួតមកដល់ ស្បែកនឹងប្រែជាស្ងួតហើយក្រពេញខ្លាញ់នឹងបញ្ចេញខ្លាញ់ច្រើនជាងធម្មតាដើម្បីការពារ ថែរក្សាស្បែកឲ្យមានសំណើម។ នៅពេលស្បែកស្ងួត ស្រទាប់ស្បែកលើគេនឹងងាប់ ហើយលាយជាមួយខ្លាញ់នឹងធ្វើឲ្យស្ទះរន្ធរោម ជាហេតុនាំឲ្យឡើងមុនដដែលៗ។ ដូច្នេះ គួរតែថែរក្សាស្បែកឲ្យមានសំណើម និងរក្សាតុល្យភាពខ្លាញ់ និងទឹក។ នៅពេលស្បែកមានសំណើមគ្រប់គ្រាន់ កោសិកាងាប់ៗ និងខ្លាញ់ប្រាកដជាថយចុះ។

៣– អាកាសធាតុក្តៅ
ចំពោះអាកាសធាតុក្តៅ គ្នាយើងនឹងបែកញើសច្រើន នាំឲ្យកើតមុន ហើយវាធ្វើឲ្យស្បែកងាយខូចខាត។ ត្រូវសម្អាតស្បែកឲ្យទៀងទាត់ដើម្បីជម្រះជាតិខ្លាញ់ និងញើស។ អាចប្រើក្រែម ឬឡេមានអាស៊ីដសាលីសាលិច (Salicylic Acid) និង Benzoyl Peroxide ជួយមិនឲ្យកើតមុននៅរដូវក្តៅ៕
ចុចអាន៖យល់ទីក្រុងធ្វើឲ្យយើងឆាប់ចាស់ តែអ្នកជំនាញប្រាប់របៀបទប់ទល់
ចុចអាន៖ស្រីៗពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខ កុំរំលងតិចនិក ៤នេះ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


