KPT+
ចូលចិត្ត Makeup ដឹងថាប៉ះពាល់ការឡើងមុនប៉ុនណាអត់?
សម័យនេះ បើមិន Makeup ម៉េចខ្ជូត ហេតុនេះគ្នាយើងភាគច្រើន ពិសេសស្រីៗ ពេលចេញទៅណា តែងផាត់មុខ លាបម្សៅម៉ាកកប់ ចុងក្រោយបែរនាំគ្នារអ៊ូរឿងបញ្ហាឡើងមុន។ ស្រីៗភាគច្រើន តែងមានបញ្ហាស្បែកជាមួយគ្រឿង Makeup ជាពិសេសកើតមុនតែម្តង។ អត្ថបទនេះនឹងប្រាប់មូលហេតុនាំឲ្យកើតមុន និងគន្លឹះខ្លះៗជួយកុំឲ្យកើតមុនដោយសារប្រើគ្រឿងសម្អាង។
១- ហេតុអីផាត់មុខឡើងមុន?

មូលហេតុចម្បងបង្កឲ្យដោយឡើងមុនដោយសារផាត់មុខ គឺសារធាតុគីមីមានក្នុងគ្រឿងសម្អាងតែម្តង។ សារធាតុគីមីទាំងនោះ អាចទៅធ្វើឲ្យស្ទះរន្ធរោម និងរារាំងការបញ្ចេញសាធាតុកខ្វក់ចេញពីក្រពេញសេប៉ូម ក៏ដូចជាកោសិកាស្បែកដែលងាប់។
នៅពេលរន្ធរោមស្ទះ បាក់តេរីបង្កឲ្យកើតមុន អាចលូតលាស់ ហើយភ្នាក់ងារបង្កការរលាក នឹងធ្វើឲ្យរលាកពីខាងក្នុងស្បែក។ ប្រភេទសារធាតុគីមីទូទៅ ក្នុងគ្រឿងតុបតែងមុខ មានដូចជា ប្រេងចេញពីស្រូវសាលី សារធាតុចម្រាញ់ពីស្លែ (Algae) សារាយសមុទ្រ (Carrageenans) ស្លែក្រហម (Red Algae) ប៉ូតាស្យូមក្លរួ និង សូដ្យូមក្លរួ។ សារធាតុគីមីទាំងនោះ អាចទៅធ្វើឲ្យស្ទះរន្ធរោម ធ្វើឲ្យមានប្រតិកម្មអាលែកហ្ស៊ី និងបញ្ហាស្បែកដូចជា រលាកស្បែកជាដើម។
២- ការព្យាបាល

គន្លឹះខាងក្រោមនេះអាចជួយការពារករណីឡើងមុន ដោយសារប្រើគ្រឿងសម្អាង៖
– ប្តូរទៅផលិតផលគ្រឿងសម្អាតគ្មានផ្ទុកសារធាតុបង្កឲ្យមានមុនក្បាលខ្មៅ សារធាតុមានជាតិអាឡែកហ្ស៊ី សមាសធាតុមិនបង្កការរលាក ឬផលិតផលមានដាក់ “គ្មានសារធាតុខ្លាញ់” និង “គ្មានសារធាតុប្រតិកម្ម” ជាដើម។
– ប្រសិនបញ្ហាមុនកាន់តែធ្ងន់ គួរប្ដូរប្រើផលិតផលប្រភេទផ្សេង។ ត្រូវសួរគ្រូពេទ្យ ថាតើសារធាតុគីមីទាំងនោះអាចបង្កជាបញ្ហាដែរអត់។
– គួរកត់សម្គាល់ផលិតផលគ្រឿងសម្អាងមួយចំនួនផ្ទុកសារធាតុអាស៊ីដសាលីសាលីក ដែលជាសារធាតុប្រឆាំងបញ្ហាឡើងមុន ព្រោះអាចបង្ការ និងជួយព្យាបាលបញ្ហាមុនថែមទៀតផង។
– ត្រូវជូតសម្អាតគ្រឿងមុខឲ្យបានស្អាត ពេលហាត់ប្រាណ និងមុនពេលគេង ព្រោះវាអាចជាប់នៅរន្ធរោម ហើយទុកយូរទៅពិបាកជម្រះចេញ។
– ត្រូវពិនិត្យឲ្យបានច្បាស់ ធាតុផ្សំក្នុងគ្រឿងសម្អាត និងត្រូវឈប់ប្រើប្រាស់ភ្លាម ប្រសិនបើយើងឃើញមានឡើងមុន ស្បែកឡើងក្រហម រមាស់ ឬហើម។
ត្រូវដឹង បញ្ហាមុនដោយសារគ្រឿងសម្អាងមុខ គឺពិបាកព្យាបាល អាចកើតដល់ទៅរាប់ខែ ឬឆ្នាំទៀតផង។ ហេតុនេះ ពិសេសស្រីៗយើងតែង កុំដោយសារតែចង់ស្អាត ត្រូវមុខផាត់គ្រប់ពេល ភ្លេចផលប៉ះពាល់ឲ្យសោះ ព្រោះអាចនឹងកើតមុនពេញមុខលើសដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុនាំឱ្យក្មេងស្រីឆាប់ពេញវ័យមុនអាយុ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?