Connect with us

KPT+

មិនសូវមានធនធានដើម្បីវិនិយោគ គ្មានបញ្ហា សាកល្បងប្រើវិធីនេះសិន

បានផុស

នៅ

របៀបក្លាយជាអ្នកមាន ពាក្យនេះអ្នកណាក៏និយាយបាន ប៉ុន្តែសួរថា បានលុយពីណាមកវិនិយោគ លើអ្វីដែលយើងចង់បាននោះ។

អ្នកមានៗ ឬមហាសេដ្ធី​ បើទោះ​ជា​ខ្លះ​មាន​ទ្រព្យ​ពី​កំណើត ​ឬ​កើត​ពី​គ្រួសារ​ក្រីក្រ​ក៏​ដោយ​ ប៉ុន្តែ​ពួកគេ​ឆ្លាតវ៉ៃ ​ក្នុង​ការ​បង្កើត​លំហូរ​សាច់​ប្រាក់ ​ដើម្បី​នាំ​លុយ​ចូល​មក​កាន់​តែ​ច្រើន។

ខាងក្រោម​ ជា​គន្លឹះ​សម្រាប់​គ្រប់គ្នា ​ក្នុង​ការ​សាកល្បង​មើលៗ​សិន​ បើ​ទោះបី​ជា​មាន​លុយ​តិច​ក៏​ដោយ ​សំខាន់​ឲ្យ​តែ​យើង​មាន​គំនិតវិនិយោគ។

១ ផ្នត់​គំនិត​លុយ​គឺ​ជា​អ្វី​គ្រប់យ៉ាង​ទាំងអស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ត្រូវ​តែ​មាន​ផ្នត់​គំនិត​លុយ​ជា​វិជ្ជមាន ​នៅ​ពេល​និយាយ​អំពី​ការ​បង្កើត​ទ្រព្យសម្បត្តិ។ មនុស្ស​គ្រប់​រូប ​សុទ្ធ​តែ​មាន​រឿង​លុយកាក់ ហើយ​ទាំង​នោះ​ជា​ការងារ​របស់​យើង​ត្រូវ​ធ្វើ។ ការ​បង្វែរ​រឿង​ទៅ ជា​ផ្នត់​គំនិត​របស់​មហាសេដ្ឋី​ គឺ​ចាំបាច់​សម្រាប់​ភាព​ជោគជ័យ របៀប​ក្លាយ​ជា​អ្នកមាន មិន​អាច​ជា​ដំណាក់កាល​ឆ្លង​កាត់​ក្នុង​ជីវិត​ទេ វា​ត្រូវ​ការ​ការងារ និង​ការ​ប្តេជ្ញា​ចិត្ត។គ្មាន​លុយ​ មិន​ជា​បញ្ហា​ ណាស់​តែ​យើង​គ្មាន​គំនិត​នោះ​ទេ។

២ មហាសេដ្ឋី​តែង​ចំណាយ​​ថវិកា​តិច​ខ្លាំង

ពិបាក​ជឿ​ណាស់ ប៉ុន្តែ​វា​ជា​ការ​ពិត​ឥត​បំភ្លៃ ១ ភាគរយ​ណា​ទេ។ សូម្បី​តែ​លំដាប់​មហាសេដ្ឋី​ ក៏​ធ្វើ​អ្វីមួយ​មើល​​លើ​ថវិកា​ដែរ។ អាថ៌កំបាំង​ដ៏​ធំ​បំផុត ​អំពី​របៀប​ក្លាយ​ជា​អ្នក​មាន គឺ​ការ​ចំណាយ​តិច​ជាង​ចំណូល។

ការ​គ្រប់គ្រង​លុយ​គឺ​ជា​គន្លឹះ

ការ​គ្រប់គ្រង​លុយ​បាន​ល្អ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ក្លាយ​ជា​អ្នក​មាន​នឹង​គេ។ ការ​គ្រប់គ្រង​លុយ ​គឺជា​អាកប្បកិរិយា និង​ទម្លាប់​របស់​បុគ្គល​គួរ​តែ​ធ្វើ។ អ្នក​ត្រូវ​គិត​ពី​កន្លែង​ដែល​អ្នក​កំពុង​វិនិយោគ និង​ចំណាយ​លុយ​ទៅ​កាន់​កន្លែង​នោះ។ ត្រូវ​មាន​យុទ្ធសាស្ត្រ​ជាក់លាក់​មួយ ​ក្នុង​ការ​បង្កើន​ទ្រព្យសម្បត្តិ​ និង​រក្សា​វា ហើយ​ក៏​ត្រូវ​តែ​ធ្វើ​តាម​លំនាំ​នោះ​ ដូចជា​ជា​ការ​​ធ្វើ​របប​ហាត់ប្រាណ​ដែរ។

៤ វិនិយោគ​លុយ​ឲ្យ​កាន់​​ឲ្យ​រីកចម្រើន

ការ​វិនិយោគ​លើ​ទ្រព្យសកម្ម​ ក្នុងរយៈពេលយូរ និង​ផ្ដល់​ឲ្យ​អ្នក​នូវ​ផល​ត្រឡប់មក​វិញ​ លើ​ការ​វិនិយោគ ដូចជា​ភាគលាភ ឬ​ការ​ទូទាត់​ការប្រាក់​ឆ្លាតវៃ។ គោលដៅ​ គឺ​ដើម្បី​កសាង​ផលប័ត្រ​ទ្រព្យ​សកម្ម និងធ្វើ​ឲ្យ​វា​រឹងមាំ ​ដែល​អាច​រស់នៅ​ដោយ​គ្មាន​ប្រាក់​ចំណូល​អកម្ម​ ក្នុង​ការ​ចូលនិវត្តន៍​ទៅថ្ងៃខាងមុខ។

៥ អាច​កសាងអាជីវកម្ម​ជុំវិញ​គោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន

ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកមានការគ្រប់គ្រងកាន់តែច្រើន លើប្រាក់​ដែលអ្នករក​បាន ធៀប​នឹង​ការក្លាយជា​បុគ្គលិក​ដែលមានប្រាក់​ខែ​កំណត់។ ប្រសិនបើអ្នកចង់បានប្រាក់​បន្ថែម ​នៅ​ ក្នុង​ហោប៉ៅ អ្នក ​អាច​បង្កើន​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​បន្ថែម ដើម្បី​ធានាថា អ្នក​កំពុងយកលុយ​ទៅ​ ផ្ទះ​កាន់​តែ​ច្រើន។ ប្រាក់​ចំណេញ​កាន់​តែ​ច្រើន​ក្នុង​អាជីវកម្ម​ នោះអ្នកអាច​បង់ភាគលាភ ឬ​ប្រាក់​បន្ថែម​ដោយ​ខ្លួនឯង ​បាន​កាន់​តែ​ច្រើន អាស្រ័យលើរចនាសម្ព័ន្ធផ្លូវច្បាប់​នៃ​អាជីវកម្ម។

៦ ត្រូវ​បង្កើត​លំហូរ​ប្រាក់​ចំណូល​ច្រើន

ម្ចាស់អាជីវកម្មឆ្លាតវៃ បង្កើតលំហូរប្រាក់ចំណូល​ច្រើន​ជាងមួយ ព្រោះវា​ការពារពួកគេ​ ពីការប្រែប្រួលនៅ​ក្នុងទីផ្សារ។ នោះមានន័យថា ប្រសិនបើប្រភព​ចំណូល​មួយ​ស្ងួត​ ដោយសារ​លក្ខខណ្ឌទីផ្សារ ប្រភពចំណូលផ្សេងទៀត​អាចការពារ ពីការ​ខាតបង់​នោះបាន ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាថ៌កំបាំងទាំង ៨ អ្នកមានពិតប្រាកដ​និយមធ្វើ​ ដើម្បីបង្កើនចំណូលទ្វេគុណ

ចុចអាន៖ស្គាល់ឬនៅ ប្រវត្តិបុរសខ្លាំងខាងវិនិយោគលើជំនួញ Warren Buffett​ ល្បីលើ​ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥៩ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម