Connect with us

KPT+

មិនចង់ឱ្យកូនធំឡើងកោងកាច ឪពុកម្ដាយកុំធ្វើរឿងទាំងនេះនៅមុខកូន

បានផុស

នៅ

ម៉ាក់​ប៉ា​ណា​ក៏​ប្រាថ្នា​ចង់​ឲ្យ​កូន​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ល្អ ដឹង​ខុស​ត្រូវ និង​មាន​សុជីវធម៌ ចេះ​គោរព​ចាស់​ទុំ​ដែរ។ ទន្ទឹម​នឹង​ការ​ចង់​បាន យើង​ជា​គំរូ​កូន​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​និយាយ​ស្ដី ឬ​កាយវិការ​ខ្លួនឯង ព្រោះ​ក្មេង​ប្រៀប​ដូច​ក្រដាស​ស ពេល​ឃើញ​ចាស់​ៗ​ធ្វើអ្វី និង​ដក់​ជាប់ ឬ​ធ្វើតាម។ នេះ​បើ​តាម​អ្នកគ្រូ លឹម មួយហ្គិច ធ្វើការ​ផ្នែក​ជំនួយ​ការ​គ្រូ​បរទេស នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- ហិង្សា

កាយវិការ​ហិង្សា​ច្រងេងច្រងាង នៅ​ចំពោះ​ក្មេង វា​ជា​គំរូ​អាក្រក់​មួយ ដែល​កូន​ឆាប់​ចាប់​បាន និង​ធ្វើ​តាមបាន​លឿន​​បំផុតតាំងពីនៅជាទារក។ ត្រូវ​ចាំ​បើ​អ្នក​មាន​បញ្ហា​អ្វី​មួយ ហើយ​ត្រូវ​ដោះស្រាយ​នៅ​ចំពោះ​មុខ​កូន គួរតែគ្រប់គ្រងអារម្មណ៍​ខ្លួនឯង​ឲ្យ​បាន​ប្រសើរ​ចៀសវាង​ការ​ប្រើ​ដៃ​ប្រើ​ជើង លោត​ទាត់​ធាត់​មនុស្ស ឬ​វត្ថុ​អ្វី​មួយ។ មួយ​វិញ​ទៀត​ការ​វាយ​កូន​ខ្លាំង​ៗក៏​ជា​រឿង​គួរ​ចៀសវាងដែរ ព្រោះ​​កូន​អាច​ធ្វើ​បែប​នោះ​ចំពោះ​អ្នក​ដទៃ ឬ​អ្នក​ផ្ទាល់​ពេល​ពួកគេ​ធំ​ទៅ។

២- មិន​បង្រៀន​កូន​អ្វី​ល្អ អ្វី​អាក្រក់

15 things parents should never tell their children ever , Lifestyle News -  AsiaOne

ការ​អប់រំ​កូន​ពិតជា​ចាំបាច់​ខ្លាំង​ណាស់ សម្រាប់​អាណាព្យាបាល ព្រោះ​អាច​ហាត់​ពត់​លត់ដំ និង​ជួយ​ឲ្យ​កូន​ដឹង​ថា ទង្វើ​បែប​ណា​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ។ បើ​អ្នក​មិន​ចង់​ឃើញ​កូន​ធំ​ឡើង ត្រូវ​គេ​ឯង​ហៅ​ថា​ក្មេង​ឈ្លើយ ខ្លួនឯង​ត្រូវ​និយាយ​ស្ដី​ប្រយ័ត្នប្រយែង ហើយ​បើ​ឃើញ​នរណា​ធ្វើ ឬ​និយាយ​មិន​ល្អ គួរតែ​ប្រាប់​ថា​នោះ​ជា​ទង្វើ​ខុស និង​មិន​គួរ​កូន​ធ្វើ​តាម ព្រោះ​ចរិត​បែប​នោះ​អាច​អ្នក​ដទៃ​មិន​លេង​ចូល​ជាមួយ។

៣- បណ្ដោយ​កូន​ឲ្យលេងទូរស័ព្ទ ឬ​​មើលរឿងតាម​ចិត្ត

ម៉ាក់​ប៉ា​គ្រប់រូប​គួរតែ​គ្រប់គ្រង​ការ​មើល​ទូរទស្សន៍ ទូរស័ព្ទ Ipad ឬ tablet គ្រប់​ប្រភេទ ព្រោះ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​កូន​មើល​របស់​អស់​ទាំង​នោះ​តាម​ចិត្ត ហើយ​ចំ​រឿង​វាយកាប់​ចាក់ ស្រប​ពេល​ដែល​យើង​មិន​បាន​នៅ​ក្បែរ ក្មេង​ពិតជា​ជក់​នឹង​ភាព​អសកម្ម​ទាំង​នោះ។ បើ​កូន​ចង់​មើល យើង​គួរតែ​នៅ​ក្បែរ ហើយ​ស្វែងរក​រឿង​​ប្រភេទ hero ដើម្បី​ឲ្យ​កូន​ស្គាល់ និង​ប្រាប់​កូនថា តួ​នេះ​ជា​តួ​ល្អ កូន​ប្រាកដជា​ចង់​ធ្វើ​ជា hero តាម។

៤- ការ​និយាយ​ស្ដី

Study Says Parents Have About 2,000 Arguments with Kids Per Year, and Win  Less Often Than You'd Think | Working Mother

មាន​ម៉ាក់ប៉ា​មិន​តិច​នោះ​ទេ ដែល​មិន​បាន​គិតគូរ​ពី​បញ្ហា​ការ​និយាយ​ស្ដី​ចំពោះ​មុខ​កូន​ ព្រោះ​គិត​ថា​នោះ​ជា​រឿង​ធម្មតា និង​ជា​ចរិត​ធម្មជាតិ​ខ្លួន។ តែ​ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​និយាយ​ស្ដី​ដោយ​សំឡេង​ទ្រគោះ​បោះបោក សម្លុត​ៗ ឬ​សម្ដី​ដែល​គ្មាន​សីលធម៌​ធ្វើឲ្យ​កូន​រៀន​តាម។ កាលណា​កូន​ចេះ​ធ្វើ​រឿង​ទាំងនេះ​តាម នៅ​ពេល​មួយ​គេ​នឹង​បង្ហាញ​ចរិត​បែប​នោះ​ចេញ​មក​ក្រៅ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គួរធ្វើម៉េច ពេលឮកូននិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា”?

ចុចអាន៖ អ្វីជាការ “ចិញ្ចឹមកូនដូចខ្លា”? មានផលល្អ ឬអាក្រក់អ្វីខ្លះ លើការលូតលាស់កូន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ទៀ បាញ់ ទាត់ចោលការសរសេរញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាសម្ដែង Weir បន្តផ្អាកការងារសិល្បៈ ព្រោះរវល់មើលថែកូនស្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​មហាផ្ទៃ ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​រៀបចំឲ្យមាន​ចំណត​យានយន្ត​សាធារណៈ និង​លើកទឹកចិត្ត​វិស័យ​ឯកជន​ចូលរួម​វិនិយោគ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ស្ទីលផាត់មុខនឹងបង់បិទក្រោមភ្នែករបស់ Jennie ក្លាយជានិន្នាការពេញនិយមលើ TikTok

ជីវិតកម្សាន្ដ៥ ម៉ោង មុន

គ្រងតំណែង Miss Grand ថៃ មិនទាន់គ្រប់អាណត្តិផង អ៊ីងហ្វា រកចំណូលបានដល់ខ្ទង់លាន

Sokha Hotels

ព័ត៌មានពេញនិយម