Connect with us

KPT+

អ្វីជាការ “ចិញ្ចឹមកូនដូចខ្លា”? មានផលល្អ ឬអាក្រក់អ្វីខ្លះ លើការលូតលាស់កូន?

បានផុស

នៅ

ជា​ធម្មតា ម៉ាក់​ប៉ា​ម្នាក់ៗ​តែង​តែ​មាន​របៀប​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចិញ្ចឹម​កូន ប៉ុន្តែ​មិន​ថាវិធី​ចិញ្ចឹម​កូន​បែប​ណា​នោះ​ទេ គឺ​សុទ្ធ​តែ​ចង់​ឲ្យ​កូន​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ និង​ចរិត​សមរម្យ​ទាំង​អស់។ បើ​និយាយ​ពី​ការ​ចិញ្ចឹម​កូន ក៏​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​មាន​របៀប​ចិញ្ចឹម​កូន​ដូច​ខ្លា​ដែរ​។

តើ​អ្វី​ទៅ​ជា​ការ “ចិញ្ចឹម​កូន​ដូច​ខ្លា”?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចិញ្ចឹម​កូន​ដូច​ខ្លា សំដៅ​លើ​វិធីសាស្ត្រ​ដ៏​តឹងរ៉ឹង និង​ដាច់​អហង្ការ​ក្នុង​ការ​ចិញ្ចឹម​កូន ចង់​ឲ្យ​កូន​ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​កូន (ពិសេស​រំពឹង​ឲ្យ​កូន​រៀន​ជាប់​លេខ​ល្អ​គ្រប់​ពេល)។ នេះ​មាន​ន័យ​ថា មិន​អនុញ្ញាត​ឲ្យ​កូន​ចូល​រួម​ការ​ជប់​លៀង ឬ​សកម្មភាព​កម្សាន្ត​ផ្សេង​ទៀត ដើម្បី​ទុក​ពេល​ផ្ដោត​លើ​ការ​សិក្សា​របស់​ពួក​គេ​មួយ​មុខ​គត់។

អត្ថប្រយោជន៍​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា

ម៉ាក់​ប៉ា​ដែល​អនុវត្ត​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដូច​ខ្លា​នេះ ភាគ​ច្រើន​ជឿ​ថា​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដ៏​តឹងរ៉ឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កូន ដោយ​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជោគ​ជ័យ​នា​ពេល​អនាគត។ លើស​ពី​នេះ មនុស្ស​ដែល​ប្រើ​វិធី​នេះ​ចិញ្ចឹម​កូន មាន​អារម្មណ៍​ថា តាម​រយៈ​ការ​កំណត់​ស្តង់ដារ​ខ្ពស់​ក្នុង​ជីវិត ប្រៀបបាននឹង​កំពុង​បណ្ដុះ​ក្រម​សីលធម៌​ការងារ​ដ៏​រឹងមាំ​ដល់​កូន និង​លត់ដំ​កូន​ឲ្យ​រឹង​មាំ​រហូត​ដល់​ពួក​គេ​ពេញ​វ័យ។ កុមារ​ដែល​លូតលាស់​ក្រោម​ការ​ចិញ្ចឹម​តាម​វិធីសាស្ត្រ​នេះ ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​តាំង​ពី​តូច

ឥទ្ធិពល​មិន​ល្អ​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា

ដ្បិត​តែ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា អាច​ឲ្យ​កូន​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្ពស់​មែន ក៏​ប៉ុន្តែ​មាន​មតិ​ជា​ច្រើន​រិះ​គន់​នឹង​ការ​ចិញ្ចឹម​កូន​បែប​នេះ​ព្រោះ​ថា​​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន។ ក្មេង​ៗ​ដែល​លូតលាស់​ឡើង​ក្រោម​វិធីសាស្ត្រ​នេះ អាច​ជួប​ប្រទះ​នឹង​បញ្ហា​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​សារ​តែ​សម្ពាធ​ពួក​គេ​ទទួល​បាន​ពី​ការ​រំពឹង​ទុក​ដ៏​ខ្ពស់​របស់​ម៉ាក់​ប៉ា។ ម៉្យាង​វិញ​ទៀត ពួក​គេ​ក៏​មាន​ភាព​ភ័យ​ខ្លាច​នៅ​ពេល​មាន​កំហុស ឬ​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ខក​ចិត្ត​ផង​ដែរ ប្រសិន​បើ​ពួក​គេ​គិត​ថា​ខ្លួន​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អ​តាម​ការ​គិត​របស់​ម៉ាក់​ប៉ា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់ឱ្យកូនក្លាយជាក្មេងចិត្តល្អ ឪពុកម្ដាយអាចបង្រៀនវិធីទាំងនេះ

ចុចអាន៖ អ្នកជំនាញបង្ហាញក្ដីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោម ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម