Connect with us

KPT+

រឿងរ៉ាវមង្គលការចំណាយច្រើនជាងគេលើលោក ដែលបានបំបែកឯកទគ្គកម្ម Guinness

បានផុស

នៅ

នេះជារឿងរ៉ាវមង្គលការរវាងគូស្នេហ៍មួយគូមកពីប្រទេសឥណ្ឌា គឺកូនក្រមុំ Vanisha Mittal វ័យ ២៣ឆ្នាំ និងកូនកំលោះ Amit Bhatia វ័យ ២៥ឆ្នាំ។ អាពាហ៍ពិពាហ៍ពួកគេប្រារព្ធឡើងតាំងពីឆ្នាំ២០០៤ មកម្ល៉េះ ប៉ុន្តែអាពាហ៍ពិពាហ៍នេះ ជាអាពាហ៍ពិពាហ៍ដែលបានបំបែកឯកទគ្គកម្មជាពិធីមង្គលការថ្លៃបំផុតនៅលើពិភពលោក ជិត ២០ឆ្នាំមកហើយ ​មិនទាន់មានអ្នកជំនួសតំណែងនោះទេ ខណៈការចំណាយកាលណោះអស់ប្រាក់ ៥៥លានដុល្លារអាមេរិក។ នេះបើយោងតាមកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records)។

ពិធីមង្គលការនេះបានប្រព្រឹត្តិឡើងរយៈពេល ៦ថ្ងៃ ដែលធ្វើឡើងនៅក្នុងកន្លែងផ្សេងគ្នាជាច្រើន នៅប្រទេសបារាំង រួមទាំងវិមានល្បីល្បាញក្នុងទីក្រុងប៉ារីស Versailles ផងដែរ។ វាក៏ជាពិធីឯកជនចារជាប្រវត្តិសាស្ត្រដំបូងគេដែលមិនធ្លាប់មាន នៅក្នុងវិមាន Versailles ។

ភ្ញៀវត្រូវបានគេអញ្ជើញទៅពិសាអាហារពេលល្ងាចដ៏ប្រណីតនៅឯសួនច្បារសាធារណៈ Jardin des Tuileries ក្នុងទីក្រុងប៉ារីស ដែលត្រូវបានទទួលភោជនីយអាហារដោយមេចុងភៅកំពូលមកពីប្រទេសឥណ្ឌា។ នេះបើតាមទស្សនាវដ្ដី Forbes បានរាយការណ៍។ លើសពីនេះ ប្រាសាទបណ្តោះអាសន្នមួយក៏ត្រូវបានសាងសង់នៅឧទ្យានមួយ នៅតំបន់ Saint-Cloud សម្រាប់ឱកាសនេះផងដែរ។

យោង​តាមប្រភពពី South China Morning Post អាពាហ៍ពិពាហ៍របស់ Mittal និង Bhatia មានការចូលរួមសម្ដែងពីតារា​ចម្រៀងល្បីឈ្មោះ Kylie Minogue ក្នុងអំឡុង​ពេលនៃការ​បាញ់​កាំជ្រួច​ដ៏​ធំ​មួយ ​ដែល​ប្រារព្ធ​ធ្វើ​នៅបរិវេ​ណសួនច្បារ​នៃប៉ម Eiffel ។

ប្រភពបន្តថា មហាសេដ្ឋី Lakshmi Mittal ដែលជាឪពុករបស់កូនក្រមុំ បានអញ្ជើញភ្ញៀវកិត្តិយសយ៉ាងតិច ១ពាន់នាក់មកពីជុំវិញពិភពលោក តាមរយៈយន្តហោះ Boeing ចំនួន ១២គ្រឿង ដែលត្រូវចំណាយ ២លានដុល្លារ សម្រាប់យន្តហោះទាំងនោះ។ ភ្ញៀវទាំងអស់សុទ្ធតែទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដោយត្រូវស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងទីក្រុងប៉ារីស។ មិនតែប៉ុណ្ណោះ តារាល្បីៗប្រចាំបូលីវូដរបស់ឥណ្ឌាដូចជា លោក Shah Rukh Khan, លោក Aishwarya Rai និងលោក Akshay Kumar រួមទាំងអ្នកនយោបាយ អ្នកជំនួញ និងមហាសេដ្ឋីកំពូលៗ ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។

ដោយឡែក កូនក្រមុំវិញ បានក្លាយជាចំណុចនៃការចាប់អារម្មណ៍ពីមហាជនពីគ្រប់ទិសទី នៅពេលនាងស្លៀករ៉ូបអាពាហ៍ពិពាហ៍ ជាមួយនឹងគ្រឿងអលង្ការភ្លឺរន្ទាល។ ថ្វីត្បិតតែតម្លៃជាក់លាក់ មិនមានប្រភពទម្លាយច្បាស់លាស់ក៏ដោយ ក៏គ្រប់គ្នាស្មានដឹងថា ចំនួនដែលត្រូវចំណាយមិនតិចនោះទេ។

ចំណែកការចំណាយប្រាក់ដ៏សន្ធឹកសន្ធាប់នេះ ប្រភពបានឱ្យដឹងថា ព្រោះតែលោក Lakshmi Mittal គឺជាមហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌា ដែលលោកជាម្ចាស់ក្រុមហ៊ុន ArcelorMittal ជាក្រុមហ៊ុនដែកថែប និងរ៉ែដ៏ធំបំផុត នៅក្នុងពិភពលោក។ លោកត្រូវបានគេដាក់រហ័ស្សនាមថា “ស្តេចដែកថែប” នៅក្នុងប្រទេស និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៦.៥ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២១។ នេះបើយោងតាមទស្សនាវដ្តី Forbes ។ ចំណែកឯកូនកំលោះវិញ គឺលោក Bhatia ជាអ្នកជំនួញដ៏ជោគជ័យ និងជាម្ចាស់ធនាគារវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

ថ្វីត្បិតតែ អាពាហ៍ពិពាហ៍កូនស្រីមហាសេដ្ឋីឥណ្ឌា នាង Vanisha Mittal និងស្វាមីបានកន្លងផុតទៅអស់រយៈពេលជិត ២ទស្សវត្សរ៍ពិតមែន ប៉ុន្តែខ្ទង់ចំណាយនៃពិធីនេះនៅតែឈរលើកំពូលតារាងកំណត់ត្រាហ្គីណេស ពុំទាន់មានអ្នកផ្ដួលទេ។

ចុះ​ប្រិយមិត្ត​វិញ​ យល់​យ៉ាង​ណា​ដែរ​ចំពោះ​រឿងរ៉ាវ “អាពាហ៍​ពិពាហ៍” ​ខាង​លើ? សូមចែករំលែកយោបល់របស់អ្នកជាមួយ កម្ពុជាថ្មី!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្ដីប្រពន្ធមានកូនច្រើនជាងគេលើលោក កូនរហូតដល់ ៦៩នាក់

ចុចអាន៖ ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៧ ម៉ោង មុន

បញ្ជូន​ជន​សង្ស័យ​​១២នាក់​ទៅ​តុលាការ ករណី​លួច​ផលិត​ចែកចាយ​វិដេអូ​អាសអាភាស​តាម​វេបសាយ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញ​ចូលរួមពិគ្រោះ​ថ្លៃការងារ​ជួសជុលរោងចត​ឡានទំហំ​៥,៥មx២៦ម និងការ​ងារ​ជួសជុលបន្ទប់ទឹកទំហំ៤មx៦ម មាន២ជាន់ ជូន​មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

សេដ្ឋកិច្ច៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ពេជ្រ សូលីកា ក្តុកក្តួលរំភើបចិត្តក្រោយឃើញមិត្តអង្គុយផ្ទឹមនឹងគូគាប់ជីវិត ដ្បិតឆ្លងព្យុះភ្លៀងរាប់មិនអស់

កីឡា១០ ម៉ោង មុន

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​៖​ ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ខ្លាំង​ណាស់​ជូន​អ្នកគាំទ្រ​យប់​មិញ​ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​

Sokha Hotels

ព័ត៌មានពេញនិយម