KPT+
ដើមកំណើតជាង ៥០០ឆ្នាំនៃថ្ងៃ «April Fools’ Day» ដែលយុវវ័យខ្មែរមិនទាន់បានដឹង
នៅថ្ងៃទី០១ ខែមេសា ជារៀងរាល់ឆ្នាំ ប្រជាជនបច្ចឹមប្រទេស និងប្រជាជនផ្សេងទៀតដែលទទួលឥទ្ធិពលពីលោកខាងលិច តែងតែប្រារព្ធថ្ងៃ «April Fools’ Day» ទៅតាមទំនៀមទម្លាប់ផ្សេងៗគ្នា ដើម្បីលេងសើច ឬ Prank ជាមួយនរណាម្នាក់។

ថ្ងៃ «April Fools’ Day» បច្ចុប្បន្ននេះ ក៏ពេញនិយមផងដែរ ក្នុងចំណោមយុវវ័យខ្មែរ ប៉ុន្តែជឿថាយុវវ័យខ្លះ និងប្រិយមិត្តមួយចំនួន ទំនងមិនទាន់ដឹងពីប្រវត្តិនៃការលេងនេះនៅឡើយទេ។
April Fools’ Day គឺជាទំនៀមទម្លាប់លលេងជាមួយគ្នា អស់ពេលរាប់រយឆ្នាំមកហើយពោលគឺប្រមាណជាង ៥០០ឆ្នាំមុន ។ ពាក្យនេះត្រូវបានរកឃើញដំបូងបំផុត ចន្លោះឆ្នាំ ១៣៨៧-១៤០០ នៅក្នុងសៀវភៅព្រេងនិទានមួយឈ្មោះថា The Canterbury Tales របស់អ្នកនិពន្ធកំណាព្យលោក Geoffrey Chaucer។ ក្នុងសៀវភៅនេះ មាននិទានរឿងមួយនិយាយពីស្ត្រីចំណាស់ម្នាក់បានចាញ់បោកសត្វកញ្រ្ជោង នៅថ្ងៃទី០១ នៃខែមេសា។ ប៉ុន្តែរឿងនេះ មិនមានលក្ខណៈទូលំទូលាយ រហូតឱ្យប្រជាជនធ្វើតាមឡើយ។

លុះមកដល់ឆ្នាំ ១៥០៨ ពាក្យ April Fool ក៏ត្រូវបានប្រើដំបូងបំផុត នៅប្រទេសបារាំង ប៉ុន្តែវានៅមិនទាន់ផ្លូវការនោះទេ។ កាលណោះកវីជនជាតិបារាំង Eloy d’Amerval មិនបានប្រើពាក្យ April Fool ចំអញ្ចឹងទេ ដោយលោកប្រើជាភាសាបារាំងថា poisson d’avril ដែលលោកចង់សម្ដៅលើពាក្យ April Fool ហ្នឹងឯង។
យោងតាមឯកសារបញ្ជាក់ថា April Fool ប្រើជាផ្លូវការយ៉ាងទូលំទូលាយ នៅឆ្នាំ ១៥៦៤ ក្រោយពេលមនុស្សមួយចំនួនភ័ន្តច្រឡំលើថ្ងៃចូលឆ្នាំថ្មី។ រឿងហេតុគឺថា កំលុងឆ្នាំ ១៥០៨ បារាំងបានប្ដូរប្រតិទិនពី Julian ទៅ Gregorian ដោយលើកថ្ងៃចូលឆ្នាំថ្មី ពីថ្ងៃទី០១ ខែមេសា ទៅថ្ងៃទី០១ ខែមករាវិញ។ ប៉ុន្តែទោះជាមានសេចក្ដីប្រកាសពីការកែប្រែប្រតិទិនយ៉ាងនេះអស់ពេលជាច្រើនឆ្នាំហើយក្ដី មនុស្សមួយចំនួន នៅតែប្រារព្ធបុណ្យចូលឆ្នាំនៅថ្ងៃទី០១ ខែមេសាដដែល ទើបបានជាគេនាំលេងសើចថា April Fool ឬ April Fish។ ជាធម្មតាក្រៅពីហៅអ្នកទាំងនោះថា April Fool ពួកគេក៏តែងតែបិទរូបត្រីពីក្រោយខ្នង ដើម្បីចំអកឡកឡឺយ ព្រោះត្រីតំណាងឱ្យភាពឆោតល្ងង់។

យ៉ាងណាមិញ នៅប្រទេសអង់គ្លេស ពាក្យ April Fool បានប្រើនៅឆ្នាំ ១៥៦៣ ចំណែកនៅហូឡង់ចាប់ផ្ដើមប្រើនៅឆ្នាំ ១៥៧២ និងក្រោយមកពាក្យនេះបានសាយភាយតាមបណ្ដាប្រទេសផ្សេងៗជាបន្តបន្ទាប់។
ដោយឡែកការលេងសើចនៅថ្ងៃទី០១ មេសា ឬ «April Fools’ Day» ពុំមានទំនៀមទម្លាប់ដូចគ្នាឡើយ។ ប្រទេសខ្លះលលេងជាមួយមិត្តភក្តិ បងប្អូន គ្រួសារ ធម្មតាៗ ខណៈប្រទេសខ្លះលេងសើចបែបចំអក និងមានខ្លះទៀតគេគ្រាន់តែ Prank គ្នាលេងប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រពៃណីចងជើងឲ្យតូច របស់ស្ត្រីជនជាតិ ចិន គឺជាទារុណកម្មចារក្នុងប្រវត្តិសាស្ត្រ
ចុចអាន៖ រឿងពិតនៃថ្ងៃសុក្រពណ៌ខ្មៅ ឬ Black Friday ចាប់ផ្ដើមឡើងបែបនេះ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?