KPT+
តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗ យើងចែកគ្នាដឹង
ខ្លាញ់កកក្រោមស្បែកភ្លៅ ធ្វើឲ្យស្បែកភ្លៅយើងមើលទៅរដិបរដុបមិនស្រលូនស្អាត ជាពិសេសពេលស្លៀកពាក់ខ្លីៗ។ ហេតុអ្វីបានជាមានខ្លាញ់កកក្រោមស្បែកភ្លៅ? ហើយយើងអាចកម្ចាត់បានដោយវិធីណាខ្លះ?

ជាទូទៅខ្លាញ់កកក្រោមស្បែកភ្លៅកើតឡើងដោយសារ៖
- កង្វះការហាត់ប្រាណ
- ការប្រែប្រួលអ័រម៉ូន
- របបអាហារ
- ការឡើងទម្ងន់
- អាយុច្រើន
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈខ្លាញ់កកក្រោមស្បែកភ្លៅបាន៖
១. ខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ
ការខាត់ស្បែកជាមួយកាហ្វេអាចជួយជំរុញចលនាឈាមរត់នៅភ្លៅ បន្តឹងស្បែកភ្លៅ និងកម្ចាត់កោសិកាស្បែកងាប់ៗចេញពីស្បែកភ្លៅ។
យើងអាចលាយម្សៅកាហ្វេ មួយភាគបួនពែង ជាមួយស្ករត្នោត ៣ ស្លាបព្រាបាយ និងប្រេងដូងរលាយ ២ ស្លាបព្រាបាយ (អាចជំនួសដោយប្រេងអូលីវសុទ្ធ) ឱ្យសព្វចូលគ្នា រួចយកមកម៉ាស្សាលើស្បែកភ្លៅកន្លែងដែលមានខ្លាញ់កកក្រោមស្បែក ៤ ទៅ ៥ នាទី បន្ទាប់មកលាងសម្អាតចេញ។ យើងអាចខាត់ស្បែកភ្លៅជាមួយស្រ្កាប់កាហ្វេ ២ ដងក្នុងមួយសប្តាហ៍។
២. ម៉ាស្សាភ្លៅជាមួយទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះមានផ្ទុកប៉ូតាស្យូម ម៉ាញ៉េស្យូម សារធាតុរ៉ែ និងកាល់ស្យូមដែលជាសមាសធាតុអាចជួយបន្ថយអាការៈខ្លាញ់កកក្រោមស្បែក បណ្តេញជាតិពុលចេញពីស្បែក និងគ្រប់គ្រងការចាល់ជាតិទឹកនៅជុំវិញភ្លៅ។
យើងអាចលាយទឹកខ្មេះផ្លែប៉ោម ១ ភាគ ជាមួយទឹក ២ ភាគ និងទឹកឃ្មុំពីរបីដំណក់ឱ្យសព្វចូលគ្នា រួចម៉ាស្សាល្បាយនេះលើស្បែកភ្លៅដែលមានខ្លាញ់កកក្រោមស្បែក ទុកចោល ៣០ នាទី បន្ទាប់មកលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ យើងអាចធ្វើបែបនេះពីរដងក្នុងមួយថ្ងៃរហូតដល់ទទួលបានលទ្ធផល។
៣. ផ្តល់សំណើមដល់ស្បែកភ្លៅជាមួយប្រេងដូង
ការម៉ាស្សាប្រេងដូងពីរបីដំណក់លើស្បែកភ្លៅជាប្រចាំ ក្រោយពេលងូតទឹកហើយដើម្បីផ្តល់សំណើមដល់ស្បែកភ្លៅអាចជួយកម្ចាត់ខ្លាញ់កកក្រោមស្បែក ជួយឱ្យស្បែកភ្លៅទន់ និងរលោងជាងមុន ព្រោះប្រេងដូងមានជាតិប្រេង អាចប្រឆាំងនឹងមេរោគផ្សិត និងបាក់តេរីបាន។
៤. ញុំាទឹកឱ្យបានគ្រប់គ្រាន់
ខ្លាញ់កកក្រោមស្បែកបណ្តាលមកពីការផ្តុំជាតិពុល និងខ្លាញ់នៅក្នុងស្បែក។ ការញុំាទឹក ២ លីត្រ ឬ ៨ កែវក្នុងមួយថ្ងៃអាចជួយណ្តេញជាតិពុលចេញពីរាងកាយ ជួយឱ្យស្បែកយើងភ្លឺថ្លានិងមានសុខភាពល្អ។

៥. ញុំារបបអាហារល្អ
ការញុំារបបអាហារល្អអាចជួយឱ្យយើងមានសុខភាពល្អ និងធ្វើឱ្យអ័រម៉ូនមានតុល្យភាព។ យើងគួរកាត់បន្ថយការញុំាគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន អាហារកែច្នៃ កាបូអ៊ីដ្រាត អាហារមានជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់ រួមទាំងចៀសវាងការជក់បារី។ លើសពីនេះទៅទៀត យើងគួរញុំាបន្លែ ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ អាហារសម្បូរជាតិសរសៃ និងត្រីឱ្យបានច្រើន។
៦. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្កា-៣
អាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្កា-៣ ដូចជាត្រីសាល់ម៉ុន គ្រាប់ឈៀ គ្រាប់វាល់ណាត់ សណ្តែកសៀងជាដើមអាចជួយពង្រឹងប្រព័ន្ធភាពសុំា ជួយឱ្យស្បែករលោង និងអាចកាត់បន្ថយខ្លាញ់កកក្រោមស្បែក។
៧. ហាត់ប្រាណ
ការហាត់ប្រាណដូចជា យូហ្កា ហែលទឹក ដើរ ជិះកង់ ឡើងជណ្តើរ និងរាំជាដើមឱ្យបានទៀងទាត់អាចជួយជំរុញការរំលាយអាហារ បន្តឹងស្បែកភ្លៅ កម្ចាត់ជាតិខ្លាញ់នៅក្រោមស្បែក ជំរុញចលនាឈាមរត់នៅជើង និងអាចជួយយើងសម្រក់ទម្ងន់ទៀតផង។
ខ្លាញ់កកក្រោមស្បែកភ្លៅអាចបាត់ទៅវិញបន្តិចម្តងៗ ប្រសិនបើយើងកែប្រែរបៀបរស់នៅ របបអាហារ ម៉ាស្សា ឬខាត់ស្បែកឱ្យបានទៀងទាត់ និងសម្រកទម្ងន់៕
ចុចអាន៖ហេតុអ្វីបានជាតម្រូវឲ្យបើកវាំងននបង្អួចយន្តហោះ បន្ទាប់ពីហោះឡើង និងចុះចត ?
ចុចអាន៖កាបូបលុយបុរសទាំង ៦ នេះ ជាប្រេនលំដាប់ធំៗ ជួយបង្កើនទំនុកចិត្តកាន់ខ្ពស់ នាឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


