KPT+
មកដឹងពីផលអាក្រក់ពីការបកមុន ៥ ចំណុច
ស្បែកមុខម៉ត់រលោងគឺជាបំណងប្រាថ្នាមនុស្សគ្រប់រូប សូម្បីតែមុនក្បាលខ្មៅមួយគ្រាប់ក៏មិនចង់មានដែរទើបនាំគ្នាញិច កេះ បករហូតមិនឈប់ ។ ការប្រើសន្ទះបកមុនជាវិធីពេញនិយមមួយ ប៉ុន្តែវាប៉ះពាល់ណាស់ដល់ស្បែកដូចជា ៖
១. សន្ទះបកមុនធ្វើឲ្យស្បែករលាក

សន្ទះបកមុនមានផ្ទុកសារធាតុគីមី និងសារធាតុសំយោគរួមមាន : POLYQUATERNIUM-37, ស៉ីលីកា, ទឹក, GLYCERIN, ប៉ូលីស៉ីលីកូន-១៣, PEG-12 DIMETHICONE, ទីតាញ៉ូមឌីអុកស៉ីត ,HAMAMELIS VIRGINIANA (WITCH HAZEL) EXTRACT, BUTYLENE GLYCOL, STEARYL GLYCYRRHETINATE, និងមេទីលបារ៉ាបែន ។ គ្រឿងផ្សំដំបូងគេ Polyquaternium-37 ស្អិតជាប់រន្ធរោមដើម្បីដកមុនចេញពីរន្ធរោម ថែមទាំងធ្វើឲ្យរន្ធរោមរីកធំទៀងផង ។
២. បំផ្លាញស្បែកខ្សោយដោយបកទាំងស្បែក និងរោម
ការប្រើប្រាស់សន្ទះបកមុនធ្វើឲ្យមុខកាន់តែងយ៉ាប់ រលាក ឬរមាស់ ។ បើអ្នកមានស្បែកងាយប្រតិកម្ម និងជំងឺសើរស្បែកនោះសារធាតុ Polyquaternium-37 អាចបណ្ដាលឲ្យចេញមុន និងរលាកជាមិនខាន ។ មនុស្សមួយចំនួនមានសរសៃឈាមខូច ឬ រហែករន្ធញើស ដែលមានន័យថាខូចកោសិកាស្បែកស្រាប់នាំឲ្យឆាប់ជ្រួញបន្ទាប់ពីប្រើបន្ទះបកជាងធម្មតា ។
៣. គ្មានសមត្ថភាពកាត់បន្ថយមុនក្បាលខ្មៅ

មុនក្បាលខ្មៅដែលបកទៅហើយនឹងចេញមកវិញក្នុងចំនួនដដែល ឬ ច្រើនជាងនេះដោយសារតែសារធាតុកខ្វក់ និងខ្លាញ់នៅក្នុងរន្ធមិនបានអស់ទៅតាមមុនក្បាលខ្មៅទេ ។
៤. ឈឺសាច់ហើយ បាត់មុនតែមួយរយៈ
ក្នុងរយៈពេលមួយថ្ងៃទៅពីរថ្ងៃ មុនដែលបកទៅបាត់នឹងផ្ដុំគ្នាម្ដងទៀត ។ អ្នកខ្លះស្ទីមមុខមុនបកមុនដោយគិតថានឹងដោយឬស តែការពិតគ្រាន់តែបកបានច្រើនជាងមុនប៉ុណ្ណោះ ។
៥. ប៉ះពាល់បរិស្ថាន
តើមួយឆ្នាំៗអ្នកប្រើប្រាស់សន្ទះនេះអស់ប៉ុន្មានសន្ទះ ចុះមនុស្សប៉ុន្មានអ្នកដែលប្រើប្រាស់វា ? ជាពិសេសពិបាកកែច្នៃឡើងវិញ ខុសពីសំបកដក និងប្រអប់ផលិតផលផ្សេងៗ ។

ក្រៅពីសន្ទះបកមុន នៅមានវិធីច្រើនទៀតដើម្បីទប់ទល់ជាមួយមុនក្បាលខ្មៅគឺ ការលាងសម្អាតមុខពីរតង់ ទឹកជូត និងការជម្រុះកោសិកាចាស់ទៀងទាត់ល្អ ៕
ប្រែសម្រួលដោយ ៖ វារី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់