KPT+
ទោះមិននិយាយពាក្យស្រឡាញ់ តែសកម្មភាពទំាងនេះ បង្ហាញថាគេស្មោះយើងពិត
ពេលខ្លះស្រីៗនៅតែឆ្ងល់ថា តើបុរសម្នាក់ដែលនាងកំពុងតែមានទំនាក់ទំនងជាមួយ ពិតជាស្រលាញ់នាងពិតដែរទេ?
KPT Plus មានសញ្ញាងាយៗដែលស្រួលសម្គាល់ថាគេនោះកំពុងតែស្រលាញ់យើងពិតទោះបីជាគេមិនទាន់បាននិយាយពាក្យស្រលាញ់ចេញមកក៏ដោយ។
១. និយាយស្តីស្និទ្ធស្នាល

ស្គាល់គ្នាមិនប៉ុន្មាន ប៉ុន្តែមានអារម្មណ៍ល្អជាមួយគ្នា មានអារម្មណ៍ហាក់ដូចជាស្គាល់គ្នាយូរមកហើយ និយាយគ្នាស្និទ្ធ គេចង់ប្រាប់រឿងជាច្រើនក្នុងចិត្ត រួមទំាងសកម្មភាពឬផែនការជីវិតល្អៗរបស់គេមកឱ្យយើងដឹង។ នេះគឺជាសញ្ញាល្អមួយ មនុស្សប្រុសកម្ររនឹងនិយាយរឿងផ្ទាល់ខ្លួនមកកាន់ភេទផ្ទុយណាស់ លើកលែងតែគេចង់ផ្សារភ្ជាប់ជីវិតគេនឹងនាងប៉ុណ្ណោះ។
២. គេចាំពាក្យសម្ដីយើង ហើយពេលខ្លះវាមានឥទ្ធិពលឱ្យគេផ្លាស់ប្តូរ
បើយើងសម្គាល់ឃើញថា គេបានធ្វើអ្វីម្យ៉ាងដែលយើងធ្លាប់និយាយពីមុនមក បានន័យថាពាក្យសម្ដីរបស់យើងពិតជាមានតម្លៃណាស់សម្រាប់គេ។ សម្ដីយើងជាហេតុឱ្យគេតែងតែយកចិត្តទុកដាក់ស្ដាប់ ចងចាំរំលឹកវាពេលគេនៅឆ្ងាយពីយើង ។ គិតអីទៀត? គេនឹកយើងគ្រប់ដង្ហើមចេញចូល ហើយនៅថាមិនស្រលាញ់ទៀត?
៣. កាយវិការយកចិត្តទុកដាក់

កាយវិការរបស់គេក៏បានស្ដែងឱ្យយើងដឹងបានតាមរយៈភាពយកចិត្តទុកដាក់ ជាមួយស្នាមញញឹម ព្រមដោយភ្នែកស្រទន់។ល។ ទំាងនេះបានឲ្យយើងដឹងពីអារម្មណ៍របស់គេដែលមានសេចក្ដីសុខក្នុងការឲ្យតម្លៃយើង និងយកចិត្តទុកដាក់ចំពោះអ្វីដែលយើងកំពុងនិយាយ ព្រោះគេចង់ដឹងថា ជីវិតប្រចាំថ្ងៃរបស់យើងដំណើរការទៅដោយរបៀបណា?
៤. យើងជាអទិភាព
មិនថាគេនៅកន្លែងធ្វើការ ជួបជុំជាមួយមិត្ដភក្ដិ ឬទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ គេតែងតែលើកទូរសព្ទឬខលមកយើងវិញ ក្រោយពីទំនេរភ្លាម។ មនុស្សប្រុសដែលលើកទូរសព្ទយើងគ្រប់ពេល ហើយរកលេសនិយាយជាមួយយើង ពិតជាមនុស្សដែលស្រលាញ់យើងពិតប្រាកដ ព្រោះធម្មជាតិបុរសភេទគេមិនងាយចំណាយពេលនិយាយជាមួយមនុស្សស្រីដែលគេដឹងថា ស្រលាញ់គេ តែគេមិនមានចិត្តឱ្យវិញនោះទេ។
៥ គេគាំទ្រក្ដីស្រមៃរបស់យើង

គាំទ្រគំនិតគ្នាទៅវិញទៅមកជាសកម្មភាពមនុស្សស្រលាញ់គ្នា។ ទោះបីជាអ្នកទាំងពីរមិនមានពេលវេលាជាមួយគ្នាគ្រប់គ្រាន់ ឬម្នាក់ណាផ្លាស់ប្តូរការងារ ឡើងតំណែង កើតទុក្ខនៅកន្លែងធ្វើការ ពួកគេចែករំលែកអារម្មណ៍នេះជាមួយគ្នា។
បើអ៊ីចឹងមែននោះ អ្នកទំាងពីរជាគូស្នេហ៍ដ៏សក្តិសម។
៦. គេចូលចិត្តឃើញយើងមានអារម្មណ៍ល្អ

បុរសដែលលង់ស្នេហ៍យើហពិត តែងតែព្យាយាមផ្តល់ឱ្យយើងនូវភាពផ្អែមល្ហែម គ្រាន់តែភាពរ៉ូមែនទិកនេះខ្លាំងឬខ្សោយទៅតាម ចរិតធម្មជាតិរបស់គេ។ បើគេមិនសូវពូកែនិយាយនិងអៀនច្រើន យើងអាចឃើញការប្រឹងប្រែងរបស់គេ។ គេត្រៀមខ្លួនជាស្រេចក្នុងការឱបយើងនៅពេលណាដែលអ្នកត្រូវការការលួងលោម ឬយើងមិនសប្បាយចិត្តនិងតែងការពារយើងនៅចំពោះមុខមនុស្សម្នាផងទំាងពួង គេមិនខ្លាចនឹងបង្ហាញថាគេឈរខាងយើងនោះទេ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ លក្ខណៈសម្បត្តិ ៦ យ៉ាងនៃបុរសដែលស្ថិតក្នុងក្ដីស្រមៃរបស់នារីៗ
ចុចអាន៖ បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ២ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន