នយោបាយ
លទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវបានផ្សព្វផ្សាយ និងចងក្រងជាឯកសារជំនួយស្មារតីដល់មន្ត្រីគណបក្សក្នុងខេត្តកំពង់ស្ពឺគ្រប់ជាន់ថ្នាក់
កិច្ចប្រជុំ «ផ្សព្វផ្សាយលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ» បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និង ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានលើកឡើងថា លទ្ធផលនៃសិក្ខាសាលាដែលក្រុមការងារគណបក្សសម្រេចបាន គឺជាឯកសារដ៏ល្អដែលឆ្លុះបញ្ចាំងពីភាពខ្លាំងនៃមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏ដូចជាឯកសារជំរុញ រួមទាំងរក្សាភាពឈ្នះនៅទូទាំងខេត្តកំពង់ស្ពឺ និងនិយាយជារួមធានាភាពឈ្នះនៅទូទាំងប្រទេស។ លោក ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ ក្រុមការងារគណបក្សខេត្តចូលរួមតម្កល់ភាពឈ្នះនេះជារៀងរហូត ដើម្បីធានាសន្តិភាព ស្ថិរភាព និងអាចដោះស្រាយបាននូវបញ្ហាប្រឈមផ្សេងៗ ឆ្ពោះទៅរកការអភិវឌ្ឍរបស់ប្រទេសជាតិ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សខេត្តកំពង់ស្ពឺគ្រប់ឋានានុក្រម ដែលបានអនុវត្តកិច្ចការងាររហូតសម្រេចបានសមិទ្ធផលជាច្រើនជូនគណបក្ស ក្នុងនោះរួមទាំងឯកសារលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រនាពេលនេះផងដែរ និងសង្ឃឹមថា ឯកសារលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រ រួមទាំងឯកសារសំខាន់ៗដែលក្រុមការងារបក្សសម្រេចបាន គឺក្លាយជាឯកសារជំនួយស្មារតីដល់សមាជិកបក្ស និងឈានដល់ការពិគ្រោះយោបល់ ការប្ដេជ្ញាចិត្តឆ្ពោះទៅនិងការប្ដេជ្ញាចិត្តរបស់ក្រុមការងារគណបក្សខេត្ត ឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៧-២០២៨។

សូមជម្រាបថា កិច្ចប្រជុំ «ផ្សព្វផ្សាយលទ្ធផលសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ» មានកិច្ចពិភាក្សា និងបទបង្ហាញអំពីទស្សនៈ បទពិសោធ និងលទ្ធផលដែលគណបក្សខេត្ត និងមូលដ្ឋានបានអនុវត្តកន្លងមក ការកំណត់ចំណុចឈ្នះរបស់គណបក្សនាពេលកន្លងមក។ បន្ទាប់ពីកិច្ចពិភាក្សា និងការផ្សព្វផ្សាយពីលទ្ធផលនៃសិក្ខាសាលាយុទ្ធសាស្ត្រ អង្គប្រជុំក៏បានប្រគល់ឯកសារសិក្ខាសាលាយុទ្ធសាស្ត្រខេត្តកំពង់ស្ពឺ ជូនប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងក្រុង/ស្រុក ទាំង៩ផងដែរ ដើម្បីយកទៅអនុវត្ត ដើម្បីធានាជ័យជម្នះជូនគណបក្សក្នុងការបោះឆ្នោតនាពេលខាងមុខ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


