ព័ត៌មានអន្ដរជាតិ
លោក ត្រាំ កាត់បន្ថយពន្ធលើអាហារជាង ២០០ មុខ ក្រោយការកើនឡើងតម្លៃនៅ អាមេរិក
ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ថ្ងៃទី ១៥ ខែវិច្ឆិកា បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការកាត់បន្ថយពន្ធលើផលិតផលកសិកម្មមួយចំនួនដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិកជាង ២០០ មុខ រួមទាំងអាហារសំខាន់ៗដូចជាកាហ្វេ សាច់គោ ចេក និងទឹកក្រូច ចំពេលមានកំហឹងពីអ្នកប្រើប្រាស់កាន់តែខ្លាំងឡើង ចំពោះការកើនឡើងនៃតម្លៃគ្រឿងទេសលើទីផ្សារ។

យោងតាមភ្នាក់ងារ CNN ការសម្រេចចិត្តកាត់បន្ថយពន្ធរបស់ប្រធានាធិបតីបានចូលជាធរមានចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា និងជាគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់លោក ដែលបានបញ្ជាក់ជាយូរមកហើយថា ពន្ធនាំចូលដ៏ទូលំទូលាយដែលគាត់បានដាក់នៅពាក់កណ្តាលឆ្នាំនឹងមិនជំរុញឲ្យមានអតិផរណាទេ។
យ៉ាងណាក៏ដោយ ក្រឹត្យនេះមិនរាប់បញ្ចូលទំនិញទាំងនេះពីអត្រាពន្ធសមភាគីចាប់ផ្តើមពី ១០% រហូតដល់ ៥០%។ ប៉ុន្តែ ក្រឹត្យនេះ មិនបានលើកលែងពន្ធទាំងស្រុងលើទំនិញទាំងនេះទេ។
ទំនិញជាច្រើនដែលទទួលរងនូវពន្ធប្រឆាំងបានកើនឡើងថ្លៃបំផុតចាប់តាំងពីដើមឆ្នាំ ២០២៥ ដែលមួយផ្នែកដោយសារតែពន្ធរបស់សហរដ្ឋអាមេរិក និងកង្វះការផ្គត់ផ្គង់ក្នុងស្រុក។ ជាឧទាហរណ៍ ប្រេស៊ីល ដែលជាអ្នកផ្គត់ផ្គង់កាហ្វេឈានមុខគេទៅកាន់សហរដ្ឋអាមេរិក ត្រូវបានទទួលរងនូវពន្ធ ៥០% ចាប់តាំងពីខែសីហា។ យោងតាមសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ក្នុងខែកញ្ញាឆ្នាំនេះ អ្នកប្រើប្រាស់អាមេរិកត្រូវចំណាយប្រាក់ជិត ២០% បន្ថែមទៀតសម្រាប់កាហ្វេបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកាត់បន្ថយពន្ធលើផលិតផលកសិកម្មនាំចូលបានកើតឡើង បន្ទាប់ពីអ្នកបោះឆ្នោតអាមេរិកបានសម្តែងការខកចិត្តចំពោះស្ថានភាពសេដ្ឋកិច្ចនៅក្នុងការស្ទង់មតិកាលពីដើមខែនេះ ដោយបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតនៅក្នុងរដ្ឋជាច្រើន។
កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Scott Bessent បាននិយាយថា ការកាត់បន្ថយពន្ធផ្តោតលើទំនិញ ដោយសារតែវាមិនត្រូវបានដាំដុះ ឬកែច្នៃនៅសហរដ្ឋអាមេរិក និងដោយសារតែការបញ្ចប់កិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មចំនួនប្រាំបួន កិច្ចព្រមព្រៀងទ្វេភាគីចុងក្រោយចំនួនពីរ និងកិច្ចព្រមព្រៀងវិនិយោគចំនួនពីរ។
យ៉ាងណាមិញ ការលើកលែងពន្ធត្រូវបានសរសើរដោយក្រុមឧស្សាហកម្មជាច្រើន ខណៈពេលដែលអ្នកផ្សេងទៀតបានសម្តែងការខកចិត្តដែលផលិតផលរបស់ពួកគេមិនត្រូវបានលើកលែង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ទីប្រឹក្សាលោក ហ្សេលេនស្គី ស្តីបន្ទោស រុស្ស៊ី ចំពោះរឿងអាស្រូវពុករលួយដ៏ធំនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


