នយោបាយ
លោក យូ សិរីវុឌ្ឍ ថាការកសាងកម្លាំងសមាជិកបក្សរឹងមាំជួយដល់ការការពារសន្ដិភាព និងការរីកចម្រើនរបស់កម្ពុជា
កោះកុង៖ គណបក្សប្រជាជនកម្ពុជា នឹងកំពុងកសាងកម្លាំងចលនាសមាជិកបក្សរបស់ខ្លួន និងអតីតថ្នាក់ដឹកនាំគណបក្សផ្សេងៗទៀតកាន់តែរឹងមាន ដើម្បីសំដៅការទប់ស្កាត់សកម្មភាពចលនាប្រឆាំងជ្រុលនិយមចង់បំផ្លាញសុខសន្តិភាពដែលមានកំពុងមានសព្វថ្ងៃ។

លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានីខេត្ត បានចាត់ទុកថាសកម្មភាពការងារកសាងចលនាសមាជិកបក្ស ជាការងារស្នូរសំខាន់មិនអាចខ្វះបានឡើយ ដោយក៏មិនត្រូវមើលស្រាលស្ថានការណ៍នយោបាយបានដែរ ក្នុងគោលដៅធានាបានការទប់ស្កាត់ និងក្តោបក្តាប់ព័ត៌មាននានារបស់ក្រុមប្រឆាំងជ្រុលនិយមក្នុង និងក្រៅប្រទេស។
លោកប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានីខេត្ត អះអាងទៀតថា អ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ឋិផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។ ដូច្នេះលោកជំរុញដល់សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកោះកុង ត្រូវរួបរួមគ្នាអនុវត្តតាមកម្មវិធីនយោបាយដែលបានដាក់ចេញពីថ្នាក់ដឹកនាំ និងក្តោបក្តាប់គ្រប់ព័ត៌មានសកម្មភាពនានារបស់ក្រុមប្រឆាំងជ្រុលនិយម និងកៀងគរស្វែងរកសមាជិកបក្សបន្ថែម និងចូលជីវភាពរស់នៅជាមួយបក្សកាន់តែច្រើន។

លោក យូ សិរីវុឌ្ឍ សង្កត់ធ្ងន់ដែរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ថា គណបក្សប្រជាជនកម្ពុជា ត្រូវតែជាបក្សកាន់អំណាចរហូត ហើយតាមរយៈបែបលទ្ធិប្រជាធិបតេយ្យ និងសេរីពហុ និងការបោះឆ្នោតផ្តល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាភាពជោគជ័យដ៏ត្រចេះត្រចង់សម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជាទំាងមូល។
ក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួល និងចាត់តាំងបន្ថែម សមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្ត លោក មាស ប៊ុនឡី ដែលជាប្រធានថ្មីក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានខេត្តកោះកុង បានប្តេជ្ញាចិត្តថា នឹងខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយរបស់គណបក្ស និងកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងឃោសនាផ្សព្វផ្សាយពីកម្មវិធីនយោបាយបក្សជូនប្រជាពលរដ្ឋបានជ្រាបច្បាស់។ ថែរក្សាធ្លុងមួយសាមគ្គីផ្ទៃក្នុងរក្សាការសម្ងាត់របស់បក្សជានិច្ច ដើម្បីភាពរីកចម្រើននៅមូលដ្ឋាន។

បើតាមលោក មាស ប៊ុនឡី មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានរំដោះជីវិតប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ១៩៧៩ រហូតដល់បច្ចុប្បន្នកម្ពុជារីកចម្រើនអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព និងនយោបាយឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូល និងមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
លោកស្រី ឈី វ៉ា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានស្វាគមន៍ និងគាំទ្រថ្នាក់ដឹកនាំ និងសមាជិកថ្មីនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្ត និងជឿជាក់ថាគណបក្សប្រជាជនកម្ពុជាខេត្ត កាន់តែរឹងមាំខាងអនុវត្តការងារបក្សរីកចម្រើន និងដោះស្រាយបញ្ហានានាដែលកំពុងប្រឈមផងដែរ៕



អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


