KPT+
៥ គន្លឹះ ដើរចេញពីក្រុមមនុស្ស បំពុលតែភាពអវិជ្ជមានឥតស្ដាយសោះ
យើងមិនអាចប្រកែកបានឡើយ ថាកន្លែងនីមួយៗមានវប្បធម៌ និងទំនៀមទម្លាប់រៀងៗខ្លួន។ ទោះបីជាបែបនេះក៏ដោយ មិនមែនទំនៀមទម្លាប់ និងវប្បធម៌ទាំងអស់សុទ្ធតែល្អនោះទេ។

ទន្ទឹមនោះ ប្រសិនបើអ្នកជាប់នៅក្នុងបរិយាកាសដែលពោរពេញ ទៅដោយភាពរំជើបរំជួលអវិជ្ជមាន អ្នកមានសិទ្ធបដិសេធឬដើរចេញបាន។ ការស្ថិតក្នុងបរិយាកាសបែបនេះ ប្រាកដណាស់ អ្នកត្រូវតែចេះថែទាំខ្លួនឯងឲ្យបានល្អ។ ទិសដៅខុសតិចតួច ក៏ជាអាចនាំមកនូវគ្រោះថ្នាក់ដល់ជីវិតនាពេលអនាគត។
ដូច្នេះ តើអ្នកត្រូវការពារខ្លួនឯង ពីបរិយាកាសដែលមានឥទ្ធិពលអវិជ្ជមានដោយរបៀបណា? មកមើលគន្លឹះខាងក្រោម៖
១ ស្គាល់ចរិតខាងក្នុងរបស់អ្នក ជាការពិតណាស់ មនុស្សគ្រប់រូបមានចរិតផ្ទាល់ខ្លួនរៀងៗខ្លួន មិនថាទាក់ទងនឹងអាកប្បកិរិយា ផ្នត់គំនិត ឬពីវិធីដែលយើងយកខ្លួនឯងនៅក្នុងបរិយាកាសណាមួយ។ ទោះយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែអាចស្គាល់ចរិតរបស់ខ្លួនឯងល្អនោះទេ។ បើអ្នកបានដឹងពីចរិតខ្លួនឯង វាជាគន្លឹះមួយ ដែលត្រូវធ្វើ ដើម្បីការពារខ្លួនឯងពេលជាប់នៅក្នុងបរិយាកាសនៃការរំជើបរំជួលអវិជ្ជមាន។ តាមរយៈការទទួលស្គាល់ចរិតលក្ខណៈខ្លួនឯង អ្នកនឹងមិនងាយអូសទាញចូលទៅក្នុងទំនាក់ទំនងអវិជ្ជមាន ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងឡើយ។
២ បណ្ដុះគោលការណ៍រឹងមាំ អត្ថិភាពនៃបរិស្ថានដែលមានភាពរំជើបរំជួលអវិជ្ជមាន គឺពិតជាបញ្ហាប្រឈមមួយ។ អាកប្បកិរិយាអាក្រក់ៗផ្សេងៗ ដូចជាការប្រកួតប្រជែងមិនយុត្តិធម៌ ការនិយាយដើម និងការញុះញង់គ្នាទៅវិញទៅមក ត្រូវបានចាត់ទុកថាជារឿងធម្មជាតិ។ បើមិនប្រយ័ត្នទេ អ្នកនឹងត្រូវចាប់អូសចូលទៅក្នុងនោះ។ គន្លឹះមួយ ដែលអាចធ្វើបាន ដើម្បីមើលថែខ្លួនឯងពេលនៅក្នុងបរិយាកាសនោះ គឺការបណ្ដុះគោលការណ៍ឲ្យខ្លាំង។ ដូចដែលយើងដឹងហើយ គោលការណ៍គឺដូចជាដៃដែលជួយអ្នកឲ្យរឹងមាំ ក្នុងបរិយាកាសមិនច្បាស់លាស់។
៣ ឈរលើសញ្ជាតិញាណខ្លួនឯង តើអ្នកធ្លាប់ជាប់នៅក្នុងបរិយាកាសដែលពោរពេញទៅដោយវប្បធម៌ និងអាកប្បកិរិយាអាក្រក់ដែរឬទេ? មិនថាវាជាវប្បធម៌ និងអាកប្បកិរិយាដែលមាននៅក្នុងបរិយាកាសជុំវិញកន្លែងរស់នៅ ឬក្នុងវិសាលភាពនៃពិភពការងារនោះទេ។ អត្ថិភាពនៃអាកប្បកិរិយា និងវប្បធម៌បែបនេះ គឺពិតជាបញ្ហាប្រឈមមួយ។ គន្លឹះមួយដែលអ្នកអាចអនុវត្តបាន ដើម្បីការពារខ្លួនពីភាពរំជើបរំជួលអវិជ្ជមាន គឺការប្រកាន់ខ្ជាប់នឹងជំហរដែលបានដាក់បញ្ចូល។ នេះធ្វើឲ្យអ្នកមិនងាយនឹងរងឥទ្ធិពលអាក្រក់ ដែលរាយប៉ាយ នៅក្នុងបរិយាកាសជុំវិញនោះទេ។

៤ អាចតម្រៀបនូវអ្វីដែលល្អនិងអាក្រក់ ការស្ថិតនៅក្នុងបរិយាកាសដែលហ៊ុំព័ទ្ធ ដោយភាពរំជើបរំជួលអវិជ្ជមាន វាជាការចាំបាច់សម្រាប់យើង ដើម្បីដឹងពីវា។ ដរាបណាការចូលរួមនៅក្នុងបរិយាកាសអវិជ្ជមានអាចបង្កហានិភ័យផ្ទាល់ខ្លួន។ គន្លឹះមួយដែលត្រូវអនុវត្ត នៅពេលដែលអ្នកត្រូវបានហ៊ុមព័ទ្ធដោយបរិយាកាសដែលមានភាពអវិជ្ជមាន គឺការតម្រៀបយ៉ាងប្រុងប្រយ័ត្ន នូវអ្វីដែលល្អនិងអ្វីអាក្រក់។ ដូច្នេះ អ្នកនឹងមិនងាយធ្លាក់ក្នុងអាកប្បកិរិយាបង្កគ្រោះថ្នាក់ឡើយ។
៥ ហ៊ាននិយាយថាទេ ពាក្យថាទេ ស្ដាប់ទៅខ្លី រឹង និងច្បាស់លាស់ និងរឹងមាំក្នុងពេលតែមួយ។ ប៉ុន្តែមិនមែនដោយការនិយាយនោះទេ។ ហ៊ាននិយាយ វាមិនមែនជាការឆ្លុះបញ្ចាំងថាអ្នក ជាមនុស្សរឹងប៉ឹង រឹងទទឹង មិនងាយគ្រប់គ្រងដោយអ្នកដទៃនោះទេ។ ក្នុងបរិយាកាសដែលមានអារម្មណ៍អវិជ្ជមាន យើងគួរតែអាចថែរក្សាខ្លួនយើងឲ្យបានល្អប៉ុណ្ណោះ។

យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងជាប់គាំងក្នុងបរិយាកាសបែបនេះ សូមមកអនុវត្តគន្លឹះទាំងប្រាំខាងលើ។ ត្រូវចងចាំថាសុខភាពផ្លូវចិត្តយើងសំខាន់ខ្លាំង ជាងអារម្មណ៍របស់អ្នកដទៃទៅទៀត។ យើងមានសិទ្ធបដិសេធរាល់សំណើ ដែលប៉ះពាល់អារម្មណ៍ បានបន្ថែមសំពាធ និងអ្វីដែលយើងមិនពេញចិត្តបានទាំងអស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធី ៥ បញ្ឈប់គំនិតអវិជ្ជមានដែល រិះគន់ខ្លួនឯងបំបាក់ទឹកចិត្ត
ចុចអាន៖៥ វិធី ផ្លាស់ប្ដូរអត្តចរិតប្រកួតប្រជែងចង់តែឈ្នះ ប្រែទៅរកភាពអវិជ្ជមានវិញ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


