Connect with us

KPT+

៣ វិធានការ នាយកសាលា អាចគ្រប់គ្រងការប្រើប្រាស់ទូរសព្ទរបស់សិស្ស មានប្រសិទ្ធភាព

បានផុស

នៅ

ការប្រើប្រាស់ទូរសព្ទខុសទិសដៅរបស់សិស្សានុសិស្សនាបច្ចុប្បន្ននេះ បានធ្វើឱ្យលទ្ធផលនៃការសិក្សារបស់សិស្សមួយចំនួនធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ បណ្ដានាយកវិទ្យាល័យបានចាត់វិធានការមួយចំនួន ដើម្បីទប់ស្កាត់នូវបញ្ហាទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហុង អេងគាំង នាយកវិទ្យាល័យ ២៨ មករា ស្ថិតនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បញ្ហានៃការប្រើប្រាស់របស់សិស្សនាបច្ចុប្បន្ននេះ ប្រសិនបើសិស្សប្រើក្នុងន័យសិក្សា គឺសង្កេតឃើញថាការសិក្សារបស់ពួកគេទទួលបានលទ្ធផលល្អដដែល។ ប៉ុន្តែប្រសិនបើសិស្សានុសិស្សប្រើដោយគ្មានការគ្រប់គ្រងបានល្អទេ លទ្ធផលការរៀនសូត្រមានការធ្លាក់ចុះខ្លាំងជាងមុនមានកូវីដ-១៩។ ក្នុងនោះ ក៏មានសិស្សមួយចំនួនលួចលេងទូរសព្ទនៅម៉ោងរៀន នៅពេលគ្រូចាប់បាន ហៅមកទូន្មាន សិស្សខ្លះបានប្រកែកទាំងមានអ្នកឃើញថា គេកំពុងលេងហ្គេម សិស្សខ្លះគេចសាលាដើម្បីជុំគ្នាលេងហ្គេម។ 

លោកនាយក ហុង អេងគាំង មានប្រសាសន៍ថា៖ “មុនកើតកូវីដ សាលាខ្ញុំមិនអនុញាតិឱ្យសិស្សយកទូរសព្ទចូលសាលាទេ តែដោយសារកូវីដ តម្រូវឱ្យពួកគេរៀនតាមទូរសព្ទ ចឹង (អ៊ីចឹង) ហើយ ក្មេងៗជាពិសេសទី៧ដល់ទី៩ ពិបាកគ្រប់គ្រង ព្រោះពួកគាត់នៅក្មេង ​ហើយបានប្រើទូរសព្ទលើកដំបូង ធ្វើឱ្យញៀន។ សិស្សខ្លះ ខ្ញុំឃើញគេចម៉ោងទៅលេងហ្គេម ខ្ញុំដើរទៅជិតហើយថតរូបពួកគេ នៅមិនដឹងខ្លួនផង”។ 

លោកនាយក បានដោះស្រាយបញ្ហានេះជាបីដំណាក់ការ ទី១ ហៅសិស្សមកសួរនាំ ព្រមទាំងទូន្មាន ទី២ ប្រសិនបើសិស្សានុស្សនៅតែបន្តអនុវត្ត នោះខាងសាលានឹងចាប់ទូរសព្ទទុក ជាការព្រមាន និង ចុងក្រោយ ទី៣ ហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាជាមួយសាលា ព្រមទាំងឱ្យអាណាព្យាបាលជួយសហការជាមួយសាលាទៀតផង។

លោកនាយក វិទ្យាល័យ ២៨មករា រូបនេះ សំណូមពរទៅដល់គ្រូបង្រៀនគ្រប់កម្រិតទាំងអស់ គួរយកចិត្តទុកដាក់រឹតបន្តឹងវិន័យនៅក្នុងថ្នាក់រៀន​ឱ្យបានល្អ ជៀសវាងការលួចប្រើទូរសព្ទក្នុងម៉ោងសិក្សា។ អាណាព្យាបាលសិស្ស ក៏មានកាតព្វកិច្ចសំខាន់ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហានេះ ដោយពួកគាត់មិនត្រូវធ្វេសប្រហែសជាមួយកូនៗឡើយ ទោះបីជារវល់ជាមួយកិច្ចការ ឬជំនួញយ៉ាងណាក៏ដោយ។

ចំណែកលោក ម៉ែន ប៊ុនយឿន ជានាយកវិទ្យាល័យ ហ៊ុនសែន អង្គចក ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត ក៏មានកង្វល់ជុំវិញបញ្ហានេះដូចគ្នា ដោយលោកបានមានប្រសាសន៍ “កម្ពុជាថ្មី” ថា ក្នុងបរិបទកូវីដ-១៩ សាលាមិនអាចហាមសិស្សមិនឱ្យមានការប្រើប្រាស់ទូរសព្ទក្នុងសាលា ឬថ្នាក់រៀនបានឡើយ ព្រោះជាតម្រូវការ សិស្សត្រូវការរៀនតាមប្រព័ន្ធអេឡិចត្រូនិច ប៉ុន្តែ (ទី១) គ្រូនីមួយៗហ្មត់ចត់ចំពោះការប្រើប្រាស់ទូរសព្ទរបស់សិស្សក្នុងម៉ោងសិក្សា។ ប្រសិនបើមិនទាក់ទងជាមួយនឹងការសិក្សា គ្រូមិនអនុញ្ញាតឱ្យសិស្សដកទូរសព្ទប្រើឡើយ ទោះបីជាថតចម្លងឯកសារមេរៀនក៏ដោយ។ ពួកគេត្រូវកត់ត្រាមេរៀនដោយសរសេរផ្ទាល់ដៃ ទើបជួយឱ្យសិស្សចាំមេរៀនបានល្អ។

​លោកនាយក ម៉ែន ប៊ុនឈឿន មានប្រសាសន៍ថា៖ “សិស្សមានការលួចលេងទូរសព្ទពេលរៀនដែរ តែមិនសូវជាច្រើនប៉ុន្មានទេ ភាគច្រើនកើតឡើងលើសិស្សទី៧ ទី៨ ព្រោះពួកគេក្មេងៗ និយាយពិបាកស្តាប់គ្នាណាស់។ បើសិស្សទី១០ ដល់ទី១២ មិនអីទេ ពួកគេចេះគ្រប់គ្រងការលេងទូរសព្ទបានគ្រាន់បើ ព្រោះធំៗចេះប្រកួតប្រជែង អ៊ីចឹងពួកគេមិនហ៊ាន ធ្វើអីខុសវិន័យទេ”។ 

លោកនាយកបានមានប្រសាសន៍ថែមថា ចំពោះសិស្សដែលញៀនហ្គេមខ្លាំង គឺមុខដដែលៗ (ទី២) លោកនឹងហៅពួកគេមកជុំគ្នា ព្រមទាំងណែនាំឈប់ឱ្យលេង ប្រសិនបើឃើញលេងហ្គេមទៀត (ទី៣) លោកនឹងហៅអាណព្យាបាលមកសាលា ដូច្នេះគ្មានសិស្សានុសិស្សណាហ៊ានលួចលេងទៀតនោះទេ។ ចំពោះការគេចម៉ោងរៀនដើម្បីលេងទូរសព្ទក្នុងសាលា ក៏មិនឃើញមានដែរ ការចាប់ទូរសព្ទយកមកទុកក៏មិនធ្លាប់ចាប់ឡើយ ព្រោះនៅពេលដែលលោកហៅសិស្សមកណែនាំ ពួកគេមិនសូវហ៊ានប្រព្រឹត្តទៀតឡើយ។

លោកនាយក ម៉ែន ប៊ុនឈឿន មានប្រសាសន៍ថា៖ “បើគេចរៀនហើយលេងហ្គេមក្នុងសាលា គឺអត់មានទេ។ បើខ្ញុំឃើញ គឺរឿង (បង្ក្រាប) តែម្តង តែបើក្រៅសាលាក៏ខ្ញុំមិនដឹងដែរ ព្រោះខ្ញុំបានហាមហើយ កុំឱ្យឃើញលួចលេងនៅក្នុងសាលាឱ្យសោះ ម៉ោងរៀនដឹងរៀន ម៉ោងលេងដឹងលេង កុំឱ្យខ្ញុំចាប់បាន”។

នាយកវិទ្យាល័យ ហ៊ុន សែន អង្គចក បានសំណូមពរទៅដល់សិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់រៀនសូត្រឱ្យបានល្អ ត្រូវប្រើទូរសព្ទឱ្យមានប្រយោជន៍ចំពោះការសិក្សា។ ចំពោះលោកគ្រូអ្នកគ្រូ ត្រូវមានវិន័យឱ្យតឹងតែងចំពោះករណីនេះ។ ចំណែកអាណាព្យាបាល គួរយកចិត្តទុកដាក់តាមដានការសិក្សា និងការប្រើប្រាស់ទូរសព្ទរបស់កូនឱ្យបានត្រឹមត្រូវ។

យោង​តាម​ការសិក្សាស្រាវជ្រាវមួយចំនួន​បាន​បង្ហាញ​ថា ​ទម្លាប់​មើល​ទូរសព្ទ​ច្រើនហួសហេតុ ​គឺ​វា​បាន​បង្ក​នូវ​ផល​ប៉ះ​ពាល់​ដំណេក ​ដូច​ជា​ការ​ដេក​មិន​លក់​ ជា​ពិសេស​​គឺ​នឹង​បង្ក​​​ផល​ប៉ះ​ពាល់​ធ្ងន់​ដល់​ភ្នែក​។ ជា​មួយ​គ្នា​នេះ​ ពន្លឺភ្លើងទូរសព្ទ​ ​គឺ​វា​បាន​បង្ក​បញ្ហា​ទៅ​លើ​សុខភាព​រាង​កាយ​ និង​ជំងឺ​ភ្នែក​ឡើង​បាយ​ ការ​ធ្លាក់​ចុះ​សមត្ថភាព​ភ្នែក ព្រមទាំងមាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើន​ឡើង​នៃ​ជំងឺ​មហារីក។ បញ្ហាទាំងនេះ ប៉ះពាល់ខ្លាំងចំពោះកុមារ និងយុវជន ដែលជាវ័យក្មេងខ្លី និងកំពុងលូតលាស់ ប្រសិនពួកគេញៀន ឬប្រើប្រាស់ទូរសព្ទខុសទិសដៅ និងលើសកំណត់៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ២១ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា៣៣ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម