KPT+
ការស្រាវជ្រាវ៖ ក្មេងជំទង់ដែលអសកម្មភាពរាងកាយងាយនឹងមានបញ្ហាធ្លាក់ទឹកចិត្ត
ក្មេងជំទង់ដែលមិនសូវមានសកម្មភាពរាងកាយងាយរងជំងឺធ្លាក់ទឹកចិត្តជាងក្មេងដទៃដែលមានសកម្មភាពច្រើន។ ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការធ្វើលំហាត់ប្រាណស្រាលៗដូចជាការដើរអាចជួយកាត់បន្ថយហានិភ័យនេះបាន។

យោងតាមការសិក្សាស្រាវជ្រាវលើយុវជនជាង ៤ ពាន់នាក់ដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ ១៨ ឆ្នាំបានរកឃើញថា ក្មេងជំទង់ដែលមានកម្រិតសកម្មភាពរាងកាយច្រើននឹងថយចុះបញ្ហាធ្លាក់ទឹកចិត្តនៅពេលពួកគេមានវ័យកាន់តែច្រើន។ ប៉ុន្តែយុវវ័យដែលនៅស្ងៀមមិនសូវធ្វើសកម្មភាពអ្វីក្នុងចន្លោះអាយុ ១២ ទៅ ១៦ ឆ្នាំនឹងមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តពេលពួកគេមានអាយុ ១៨ ឆ្នាំឡើង។ ផ្ទុយទៅវិញក្មេងដែលរក្សាឬបង្កើនសកម្មភាពរាងកាយស្រាលៗរៀងរាល់ថ្ងៃពេញមួយឆ្នាំ ហានិភ័យនៃជំងឺនឹងធ្លាក់ចុះទាបបំផុតពេលអាយុ ១៨ ឆ្នាំ។

ការសិក្សារបស់អ្នកនិពន្ធ Aaron Aaron Kandola នៃមហាវិទ្យាល័យ University London នៅចក្រភពអង់គ្លេសបាននិយាយថា ពួកជំទង់គួរតែបង្កើនសកម្មភាពប្រចាំថ្ងៃស្រាលៗចំនួន ៦០នាទី ដើម្បីកាត់បន្ថយហានិភ័យជំងឺធ្លាក់ទឹកចិត្តនាពេលអនាគត។
រីឯការសិក្សាមុនៗក៏បាននិយាយដែរថា ការធ្វើលំហាត់ប្រាណដូចជា រត់ ឬជិះកង់ មិនត្រឹមតែជួយសុខភាពរាងកាយប៉ុណ្ណោះទេ តែវាក៏បានជួយកាត់បន្ថយបញ្ហាផ្លូវចិត្តផ្សេងទៀតរបស់មនុស្សបានផងដែរ។

ការសិក្សាដដែលរកឃើញថា ពួកជំទង់ដែលមានម៉ោងសម្រាកកាន់តែច្រើន និងចំណាយពេលលេងហ្គេមនៅផ្ទះក្នុងចន្លោះអាយុ ១២ និង ១៤ ឆ្នាំនឹងមានហានិភ័យខ្ពស់នៃរោគសញ្ញាជំងឺធ្លាក់ទឹកចិត្តពី ៨% ទៅ ១១% នៅអាយុ ១៨ ឆ្នាំ។ ផ្ទុយពីនេះមកវិញ បើសិនពួកគេចំណាយពល ៦០ នាទីក្នុងមួយថ្ងៃដើម្បីធ្វើសកម្មភាពមានប្រយោជន៍ផ្សេងៗ វានឹងជួយបន្ថយឱកាសនៃការធ្លាក់ទឹកចិត្តនៅអាយុ ១៨ ពី ៨% ទៅ ១១%។ មិនតែប៉ុណ្ណោះវាក៏អាចជួយឲ្យបញ្ហាផ្លូវចិត្តផ្សេងទៀតថយចុះបានទៀតផង។
អ្នកស្រាវជ្រាវអ្នកស្រី Karmel Choi មានប្រសាសន៍ថា ការធ្វើលំហាត់ប្រាណត្រូវបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធប្រសាទសាស្រ្ត វាជួយការបង្កើតកោសិកាខួរក្បាលថ្មី និងសមត្ថភាពសម្រាប់ខួរក្បាលដើម្បីបង្កើតទំនាក់ទំនង ដែលអាចការពារសុខភាពផ្លូវចិត្តមានប្រសិទ្ធិភាព៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជំនួយសម្រាប់ឪពុកម្ដាយពេលមានកូនៗវ័យជំទង់ដែលមានបញ្ហា
ចុចអាន៖ មានកូនវ័យចាប់ពី១២ឡើង ឳពុកម្តាយគួរចេះរឿងទំាងនេះ…..
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


