KPT+
មកដឹងកាន់តែច្បាស់ ពីមូលហេតុនិងវិធីដោះស្រាយ សម្រាប់អ្នកសុបិនឃើញរឿងរញ៉េរញ៉ៃ
ការសុបិនឃើញរឿងរញ៉េរញ៉ៃ គឺសម្ដៅទៅលើសុបិនដែលពិបាកចាំដំណើររឿង ឃើញរូបភាពមិនសមជាការពិតដូចជា មាន់ជិះម៉ូតូ ពស់ដុះស្លាប ដាយណូស័រអង្គុយយំជាដើម។

ក្នុងនោះដែរនរណាៗក៏ធ្លាប់មានសុបិនរញ៉េរញ៉ៃប្រភេទនេះដែរប៉ុន្តែអ្នកខ្លះឃើញយូរៗម្ដងមិនជាបញ្ហាទេ អ្វីដែលជាបញ្ហាគឺឧស្សាហ៍ឃើញបែបនេះញយដងបង្កជាការនឿយហត់ពេលភ្ញាក់មកវិញនិយាយឲ្យស្រួលស្ដាប់គឺគេងមិនគ្រប់គ្រាន់។
សុបិនទាំងនោះមានដើមចមដូចជា៖
-គេងមិនងាយលក់ ដល់ពេលលក់យល់សប្ដិតែម្ដង
-សេពគ្រឿងស្រវឹង
-សេពគ្រឿងញៀន
-ការប្រើប្រាស់ឱសថ
-ស្ត្រេស
-មានផ្ទៃពោះ
-ជំងឺផ្លូវចិត្ត
– Narcolepsy ជំងឺគេងៗភ្លាមៗមិនដឹងខ្លួនដូចសន្លប់ភ្លាមៗ។
ចំណែកឯវិធីសោះស្រាយខាងក្រោមនេះវិញមានប្រសិទ្ធភាពសម្រាប់តែដំណាក់កាលស្រាលៗតែប៉ុណ្ណោះ៖
-ក្នុងករណីដូចជាការមានផ្ទៃពោះ និងភាពតានតឹងរយៈពេលខ្លី ការសុបិននឹងបាត់ទៅដោយខ្លួនឯង
-ផ្ដាច់គ្រឿងញៀន គ្រឿងស្រវឹង បារីចេញ
-សម្អាតខ្លួនឲ្យស្អាតមានអនាម័យមុនចូលគេង
-ឆាប់ចូលគេងតាមកាលវិភាគ
-ហាត់ប្រាណនាពេលថ្ងៃ ២០ទៅ៣០នាទី
-ហាមប្រើប្រាស់ជាតិកាហ្វេអ៊ីន និងនីកូទីនមុនចូលគេង
-អានសៀវភៅ ឬងូតទឹកក្ដៅមុនចូលគេងដើម្បីឲ្យមានអារម្មណ៍ធូរស្រាល
-រក្សាសីតុណ្ហភាពបន្ទប់ឲ្យត្រជាក់ល្មមរហែល ១៨ទៅ២០អង្សាសេ
-មិនគួរគេងលេងនៅលើគ្រែទាំងមិនទាន់ដល់ម៉ោងចូលគេងនោះទេ

ក្នុងករណីធ្ងន់ធ្ងរដែលវិធីខាងលើមិនអាចដោះស្រាយបាន អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ព្រោះដំណេកពិតជាសំខាន់ណាស់សម្រាប់សុខភាពផ្លូវកាយផ្លូវចិត្តនិងសកម្មភាពថ្ងៃបន្ទាប់៕
ប្រែសម្រួល៖ វារី
ចុចអាន៖វិធី ១០ យ៉ាង ជួយឲ្យឆាប់គេងលក់ស្រួល សម្រាប់អ្នកពិបាករឿងដំណេក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


