Connect with us

KPT+

វិធី ១០ យ៉ាង ជួយឲ្យឆាប់គេងលក់ស្រួល សម្រាប់អ្នកពិបាករឿងដំណេក

បានផុស

នៅ

គិតតាំងពីព្រឹកព្រលឹមមកទល់យប់ ពិតជាមានភាពនឿយហត់ចំពោះការងារប្រចាំថ្ងៃខ្លាំងមែនទែន គ្នាយើងម្នាក់ៗបន់ឲ្យតែដល់ពេលយប់ អាលបានចូលគេងយកកម្លាំង។ ប៉ុន្តែទោះបី​ងងុយ​ប៉ុណ្ណា​ ​ខួរក្បាល​យើង​មិន​ព្រម​គេង​តាម​សោះ ​វា​នៅ​គិត​ពីនេះពីនោះបែក​អូរហូរស្ទឹងមិន​ចេះ​ចប់មិន​បានការ ធ្វើឲ្យ​យើង​មាន​អារម្មណ៍​រសាប់រសល់​ រហូត​ដល់​ព្រឹក​ងើប​មក​មួម៉ៅ​ណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ​ថ្ងៃ​នេះ “កម្ពុជាថ្មី” នឹងមកជួយ​ដោះស្រាយ​បញ្ហា​ប្រិយមិត្ត​អ្នក​អាន​ឲ្យ​គេង​លក់​ស្កប់ស្កល់​ មាន​កម្លាំង​ពេញ​រាងកាយ​នាពេលព្រឹកព្រលឹមជារៀងរាល់ថ្ងៃ៖

. បន្ថយ​សីតុណ្ហភាព​កន្លែង​គេង​ឲ្យ​ត្រជាក់​ល្មម

រាងកាយ​យើង​ផ្លាស់ប្ដូរ​សីតុណ្ហភាព​រវាង​ពេល​គេង​នឹង​ពេលភ្ញាក់ បើ​បន្ទប់​គេង​មាន​សីតុណ្ហភាព​ស្អុះស្អាប់ ​អ្នក​នឹង​ពិបាក​គេង ​ឬអាចភ្ញាក់​មកវិញដោយសារ​រាងកាយ​យើង​កំណត់​ការ​ភ្ញាក់​ពេល​មាន​កម្ដៅ កម្រិត​សីតុណ្ហភាព​ល្អ​បំផុត​សម្រាប់​ការ​គេង​គឺ ១៨ទៅ២០អង្សាសេស្យុស។

. បង្កើត​កាលវិភាគ​គេង​ច្បាស់លាស់

ដោយសារ​តែ​មិន​មាន​កាលវិភាគ​ទើប​ជួនកាល​គេង​ខុស​ពេលវេលា ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេង​មិន​លក់​ ព្រោះ​រាងកាយ​ច្របូកច្របល់​មិន​ដឹង​ម៉ោង។

. ហាត់​យ៉ូហ្គា និង​រៀន​សមាធិ

វិធី​នេះ​ជួយឲ្យអ្នកមានចិត្តស្ងប់មិនគិតផ្ដេសផ្ដាសមុនចូលគេង ការ​គិត​ច្រើន​បែក​មែកសាខា​នាំ​ឲ្យ​គេង​មិន​លក់​ឬ​បង្ក​ជា​សុបិន​រញ៉េរញ៉ៃ។

. ហាមគេងថ្ងៃ

ដោយសារតែ​គេង​យប់​មិនគ្រប់គ្រាន់ ​ទើប​គ្នាយើង​ភាគច្រើនឈ្លាតគេងពេលថ្ងៃជំនួសវិញ ជាការ​ពិតណាស់​ការគេងថ្ងៃប៉ះពាល់ដល់​ការ​គេងយប់ ព្រោះវាធ្វើឲ្យយើងមានកម្លាំងបានយូរ។

. ស្ដាប់​ចម្រៀង​បន្ធូរ​អារម្មណ៍

អ្នក​គួរ​ជ្រើសរើស​ភ្លេង​សុទ្ធ​មក​ស្ដាប់ វា​មាន​នៅ​ក្នុង Youtube ច្រើន​ណាស់ ​ភ្លេង​នីមួយៗ​មាន​រយៈពេល​យូរ​សមស្រប​ជាមួយ​នឹង​ការ​គេង​យប់។

. ហាត់ប្រាណ​ពេល​ព្រឹក

អ្នក​អាច​ធ្វើ​លំហាត់​ប្រាណ​ដូច​ជា ជិះកង់ វៃសី រត់លេង និង​ហែលទឹកជាដើម។

៧. បិទ​គ្រឿង​អេឡិចត្រូនិក​ចោល​ទាំងអស់

យើង​ភាគច្រើន​មានទម្លាប់មើល​ទូរស័ព្ទ​ពេល​គេង​មិន​លក់ កត្តា​នេះ​ជា​បញ្ហា​ធំ​មួយ​ជំរុញ​ឲ្យ​កាន់​តែ​ពិបាក​គេង។

៨. បន្លប់ខ្លួនឯងថាមិនចង់គេង

បើអ្នកខំប្រឹងគេងនោះអារម្មណ៍វាមិនស្ងប់ទេ ប៉ុន្តែបើ​យើង​បញ្ឆោត​ខ្លួនឯង​ថា​មិន​ចង់​គេង​ដូច​នៅ​ក្នុង​ថ្នាក់ កំពុងស្ដាប់គ្រូពន្យល់ នោះអ្នកនឹងគេងលក់​បាន​យ៉ាង​រហ័ស។

៩. ស្រមើស្រមៃ​រឿងល្អៗ

ការស្រមើស្រមៃខ្លះជួយឲ្យស្ងប់ចិត្តងាយស្រួលក្នុងការគេង។

១០. ញ៉ាំ​អាហារ​បំប៉ន​ជំនួយ​ការ​គេង

សារធាតុ​ក្នុង​អាហារ​បំប៉ន​ដែល​ជួយ​ឲ្យ​ឆាប់​គេង​លក់​មាន​ដូចជា៖

_ម៉ាញ៉េស្យូម

_5-HTP

_មេឡាតូនីន

_L–theanine

_GABA

បញ្ហា​ដំណេក​គឺ​ជា​រឿង​មួយ​ដែល​យើង​គ្រប់គ្នា​គួរយកចិត្តទុកដាក់ វា​អាច​ប៉ះពាល់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ក្នុង​ករណី​យើង​មិន​ប្រុងប្រយ័ត្ន ប្រសិន​ជា​អ្នកមាន​បញ្ហា​ដំណេក​មិន​ប្រក្រតី​សូម​ធ្វើការ​ពិគ្រោះ​នឹង​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់​ជៀសវាង​ប៉ះពាល់​សុខភាព​ខ្លាំង​ជាង​នេះ៕

ប្រែសម្រួល៖ វារី

ចុចអាន៖វិធីសាស្ត្របន្ធូរអារម្មណ៍ ទាំង ១០ ជួយអ្នកឱ្យគេងលក់ស្កប់ស្កល់

ចុចអាន៖កុំមើលរំលង កម្ដៅបន្ទប់ អាចប៉ះពាល់ដល់ដំណេកយ៉ាងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

WB បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម៥,៣ ភាគរយសម្រាប់ឆ្នាំនេះ ដោយសារ​​បញ្ហាប្រឈមនានានៅក្នុងតំបន់ និងសកលកំពុងបន្ត

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

FBI ចាប់ខ្លួនបុរសម្នាក់ ដែលរៀបផែនការវាយប្រហារភេរវកម្ម នៅថ្ងៃបោះឆ្នោតអាមេរិក

កីឡា៣ នាទី មុន

កីឡាករ​ម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ឈ្នះ​មេដាយ​មាស១ ប្រាក់១​នៅ​អាមេរិក

ព័ត៌មានជាតិ៨ នាទី មុន

រដ្ឋបាលខណ្ឌឫស្សីកែវ ដាក់ម៉ាស៊ីនបូមទឹករំដោះការជន់លិច ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

ព័ត៌មានជាតិ១១ នាទី មុន

ធនាគារជាតិនៃកម្ពុជាអំពាវនាវពលរដ្ឋកុំខ្ចីប្រាក់​ពីឥទានក្រៅផ្លូវការដែលប្រឈមនឹងហានិភ័យខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម