ប្រសិន​ត្រូវ​វង្វេងផ្លូវ ពេលដើរកម្សាន្តក្នុងព្រៃ ​គួរធ្វើយ៉ាងណាខ្លះ?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ប្រសិន​ត្រូវ​វង្វេងផ្លូវ ពេលដើរកម្សាន្តក្នុងព្រៃ ​គួរធ្វើយ៉ាងណាខ្លះ?

Published

on

មនុស្សជាច្រើន ជាពិសេស​យុវវ័យចូលចិត្តដំណើរកម្សាន្ត​បែបផ្សងព្រេង​ទៅក្នុង​ព្រៃ​ជ្រៅៗក្នុង​ពេល​បច្ចុប្បន្ននេះដោយសារអារម្មណ៍ចង់ស្និទ្ធជាមួយធម្មជាតិ ប៉ុន្តែពេលកំពុងដើរលេង ស្រាប់​តែ​វង្វេង​រក​ផ្លូវ ចេញ​វិញ​មិន​រួច តើ​គួរ​ធ្វើ​យ៉ាងណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់

ជំហានដំបូងដែលត្រូវធ្វើគឺត្រូវជឿជាក់ខ្លួនឯងជាមុនសិន ដោយតាំងអារម្មណ៍កុំឲ្យឆោឡោ កុំឲ្យភាពភ័យខ្លាចគ្របដណ្តប់ បើពុំនោះយើងនឹងរកនឹកអ្វីមិនចេញ ហើយធ្វើអ្វីក៏មិនត្រូវ។

បន្សល់​ដានច្បាស់ៗ

នៅពេលដែលវង្វេងផ្លូវក្នុងព្រៃ ត្រូវព្យាយាមបង្កើតដាន​ដែលស្រួល​ចំណាំ​សម្រាប់​ក្រុម​សង្គ្រោះ​អាច​ងាយរក និងជាវិធីអាចត្រឡប់មកកន្លែងដើមវិញនៅពេលដឹងថាខ្លួនដើរខុសផ្លូវ។

ចំណាំ​គន្លង​ព្រះអាទិត្យ

ចងចាំថា ព្រះអាទិត្យរះនៅខាងកើតហើយលិចនៅទិសខាងលិច និង​ចំណាំទិស​ដែល​បាន​ឆ្លងកាត់ ព្រោះ​យើង​អាច​រកផ្លូវមកវិញបានលឿន ដោយមើលទៅតាមទិសដៅនៃព្រះអាទិត្យ។

បង្កាត់​ភ្នក់ភ្លើង

បើវង្វេងស្របពេលនឹងព្រះអាទិត្យលិចដែរ បង្កាត់​ភ្នក់ភ្លើង​ជាវិធីល្អមួយអាច​ផ្ដល់សញ្ញា​ឲ្យ​ក្រុម​សង្គ្រោះ​អាច​រក​យើង​ឃើញ ហើយក៏អាចការពារ​គ្រោះថ្នាក់​ពី​សត្វ​សាហាវ​ផងដែរ។

ស្វែងរក​ប្រភពទឹក នៅពេលដែលទឹកឬ អាហារដែលយកទៅជាមួយមិនគ្រប់គ្រាន់ ត្រូវ​ស្វែងរក​ប្រភពទឹកដែលនៅក្បែរៗមកផឹក​ដើម្បីដោះទាល់សិន បើទោះបី​ទឹក​ក្នុង​ព្រៃ​មិនមាន​ស្អាត​គ្មាន​សុវត្ថិភាពក៏ដោយ។

មើល​តាមផ្កាយ(Polaris)

សាកមើលទៅលើមេឃនៅ​ពេលយប់ បើ​វា​ស្រឡះ​ល្អ  ហើយ​ស្វែងរក​ផ្កាយ​មួយ​ដែល​មាន​មាឌធំ​ជាងគេ និង​ភ្លឺ​ជាង​គេ។ បើ​កំពុង​នៅ​ទល់មុខ​នឹង​វា នោះ​មានន័យថា យើង​នៅទល់នឹងទិសខាងជើង។ នេះក៏សញ្ញាមួយ ជួយយើងឲ្យរកទិសត្រឡប់មកវិញបានដូចគ្នា។

មើលស្លែនៅនឹងដើមឈើឬថ្ម

ធម្មតា​ព្រះអាទិត្យរះពីទិសខាងកើតទៅកាន់ទិសខាងលិចដោយរៀងជ្រេ​តាមគន្លង​ទិស​ខាង​ជើង។ ការដែលព្រះអាទិត្យមិនអាចជះពន្លឺគ្រប់គ្រាន់ទៅគ្រប់ទិស នឹងធ្វើឲ្យស្លែដុះ​លើ​ដើមឈើ​ឬ​ថ្មនៅជ្រុងម្ខាង​ដែលគ្មានពន្លឺគ្រប់គ្រាន់  ហើយទិសគ្មានស្លែ គឺទិសខាងជើង។

ប្រើ​ផែនទីឬ ត្រីវិស័យ

បើយើងបានយកផែនទី ឬត្រីវិស័យជាប់តាមខ្លួន វាអាចជួយឲ្យរកផ្លូវចេញវិញបានផងដែរ ប៉ុន្តែ​លើកលែងតែអ្នកដំណើរចាំទិសដែលខ្លួនចូលទៅ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ AwesomeJelly

ចុចអាន៖រឿង​និទាន​ស្នេហ៍​និង​ព័ត៌មាន​សំខាន់ៗ​អំពី​ព្រះ​មហាក្សត្រី​ នៃ​ប្រទេស​ប៊ូតង់

ចុចអាន៖រឿង ៤ យ៉ាង​ដែល​ត្រូវ​ដឹង​ពី​តែ​គុជ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន២៩នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

ព័ត៌មានជាតិ8 hours ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ9 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ9 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ10 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services