Connect with us

KPT+

វត្ថុធាតុដើមចម្លែកៗ ៩ ប្រភេទ ប្រើសម្រាប់ផ្សំធ្វើជាទឹកអប់ ឲ្យម៉ាក់យីហោល្បីៗ

បានផុស

នៅ

ទឹកអប់ជាវត្ថុប្រើប្រាស់ដ៏ពេញនិយមមួយ នៅគ្រប់សម័យកាលមិនថាប្រុសឬស្រី ភាគច្រើនចូលចិត្តប្រើប្រាស់ទឹកអប់ ខណៈអ្នកខ្លះ ថែមទាំងព្យាយាមប្រមូលធ្វើជា Collection ទៀតផង។

យើង​ដឹងរួចមកហើយថា ទឹកអប់គឺជាទឹកបាញ់មានក្លិនក្រអូបជាប់ប្រាណ ហេតុនេះ​វា​សម​តែ​ធ្វើ​អំពី​វត្ថុ​ក្រអូបៗ​ដូចជា​ផ្កា​ជាដើម ផ្ទុយទៅវិញ​ គ្រឿងផ្សំ​ទឹកអប់​មិនមែន​សុទ្ធ​តែ​ជា​វត្ថុ​ក្រអូប​ល្អៗ​ទាំងអស់​នោះ​ទេ ក្នុង​នោះ​គេ​ក៏​ប្រើប្រាស់​គ្រឿងផ្សំ​ប្លែកៗ​ដូចជា៖

១. Ambergris

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាសារធាតុក្រមួនដែលមានក្នុងផ្លូវ​រំលាយ​អាហាររបស់សត្វ Sperm whale គេប្រើវា​ក្នុង​ទឹក​អប់​ល្បី​មួយ​គឺ Chanel No.5 ។ Ambergris មានក្នុងទឹកអប់កម្រៗ​ នឹង​ជា​សារធាតុ​ផ្សំ​មួយ​ក្នុង​ចំណោម​សារធាតុ​ផ្សំ​ដ៏​ថ្លៃខ្លាំងបំផុតលើពិភពលោក។

២. សាច់ជ្រូក

ដោយសារតែក្លិន​ប្រៃ និងស្អុយតិចៗរបស់សាច់ជ្រូក​ គេប្រើវាបង្កើតទឹកអប់ Bacon Classic ដែល​ចេញ​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ២០១០។

៣. ដើម​ដំបង​យក្ស

ដើមនេះវា​បញ្ចេញ​ក្លិនស្មៅ និងបៃតង ដែល​ជួយ​ឲ្យ​ទឹក​អប់​មាន​ក្លិន​ក្រអូប​ ប្រើ​បាន​ទាំង​ប្រុស​ទាំង​ស្រី គេ​ប្រើ​វា​នៅក្នុងទឹកអប់ល្បីៗដូចជា Givenchy’s Xeryus Rouge និង Demeter Prickly Pear Perfume។

៤. កញ្ឆា

កញ្ឆា​ធ្វើឲ្យក្លិនផ្កានិង​គ្រឿងទេស​មាន​តុល្យភាព ដូច្នេះ​វាក៏​ជា​គ្រឿងផ្សំ​ដ៏​អស្ចារ្យ​ ក្នុង​ប្រើ​ជា​ក្លិន​ទឹក​អប់​បាន​ដែរ។

៥. លាមកសត្វកាស្ទ័រ

ក្លិនវ៉ានីឡាបានមកពីលាមក​របស់សត្វនេះឯង សូម្បីតែ​រន្ធគូថ​របស់​វា​ក៏​មាន​ក្លិន​ក្រអូប​វ៉ានីឡា​ដែរ។

៦. ពងត្រី Caviar

ក្លិន​របស់វាធ្វើឲ្យអ្នកមានអារម្មណ៍ប្រណិត ឆើតឆាយ និងទាន់សម័យ គេប្រើវាក្នុងទឹកអប់ Thierry Mugler’s Womanity Perfume ។

៧. ប្រេង​សំពោច

ទឹកអប់ Calvin Klein Obsession for Men គឺផ្សំចេញពីប្រេងរបស់សំពោច គេយកវាពីទឹករំអិលរន្ធគូតសត្វសំពោចមកលាយជាមួយអាល់កុល។

៨. កាកសំណល់​របស់មនុស្ស

មានដូចជា ឈាម ញើស កំហាក និងទឹកនោម គេជឿថាទឹកអាចទាក់ទាញមនុស្សដោយសារតែក្លិនរបស់មនុស្ស ទឹកអប់ដែលមានឈាម ញើស កំហាក និងទឹកនោមគឺមានដូចជា Etat Libre d’Orange  ជាដើម។

៩. Labdanum

វាបានមកពីការសិតភ្លៅពពែដែលបានប៉ះដើមឈើ rockrose។ គេប្រើវាក្នុងទឹកអប់ Bleu de Chanel និង Herod  Cologne ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖សត្វសមុទ្រដ៏ចម្លែក មានរូបរាងស្រស់ស្អាត តែអាចបង្កគ្រោះថ្នាក់ខ្លាំង

ចុចអាន៖១០ កន្លែងគ្រោះថ្នាក់បំផុតលើពិភពលោក ស្ទើរតែមិនមានអ្នកទៅដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ

ព័ត៌មានជាតិ៥ នាទីutes មុន

ផ្សារក្រមួនភូមិស្ទឹងស្វាយ​ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ខេត្ត​ថៃ​ចំនួន​៤៦ រង​ការ​ព្រមាន​ពី​ព្យុះ​ភ្លៀង និង​ហានិភ័យ​នៃ​ទឹក​ជំនន់​ភ្លាមៗ

ព័ត៌មានជាតិ១៤ នាទីutes មុន

សេចក្តីស្នើច្បាប់ធម្មនុញ្ញសម្រាប់ការដកសញ្ជាតិខ្មែរ ចូលដល់ដៃព្រឹទ្ធសភាដើម្បីពិនិត្យនៅរសៀលនេះ

កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម