KPT+
ជួយកូនចៅយើងបានរស់នៅដោយសុខដុមនឹងថាមពលបៃតង គ្រាន់តែធ្វើរឿងទំាងនេះ
រស់នៅប្រកបដោយនិរន្តរភាព មិនមែនជាអ្វីដែលយើងធ្វើបានត្រឹមពីរបីសប្ដាហ៍ ឬពីរបីខែឡើយ។ យើងត្រូវព្យាយាមរយៈពេលវែង ដើម្បីឲ្យបរិស្ថានល្អអាចនៅជាមួយយើងរហូត។
ខាងក្រោមជាគន្លឹះងាយៗមួូយចំនួន ដើម្បីចាប់ផ្ដើមការរស់នៅប្រកបដោយនិរន្តរភាព នៃជីវិតពណ៌បៃតងជុំវិញខ្លួន។
១. បោះបង់ផ្លាស្ទិកតាមអាចធ្វើបាន

មធ្យោបាយសាមញ្ញបំផុតមួយក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺត្រូវទិញដបទឹកអ៊ីណុកយកទៅជាមួយគ្រប់ទីកន្លែងដែលអ្នកទៅ ប្រើកាបូបក្រណាត់ឬកន្រ្តកពេលទៅផ្សារ។ល។ នេះដោយសារប្លាស្ទិកដែលទុកចោលយូរពេក នៅពេលដែលត្រូវពន្លឺព្រះអាទិត្យ វានឹងបញ្ចេញសារធាតុគីមី និងគ្រោះថ្នាក់ចូលទៅក្នុងទឹក។
២. ប្ដូរមកទិញទំនិញក្នុងស្រុក
កុំងាកអីបន្តិចរកតែអាហារ ឬបន្លែក្រៅស្រុក។ បើចង់បានរបស់ធម្មជាតិ គួរតែកែប្រែទម្លាប់ទិញផលិតផលក្នុងស្រុកជំនួសវិញ។ ការដែលងាកមកទិញទំនិញឬបន្លែក្នុងស្រុក អាចជួយជំរុញសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពកសិករខ្មែរ។
លើសពីនេះទៅទៀត វាក៏មានសុវត្ថិភាពដែលយើងបានដឹងច្បាស់ថា អាហារទាំងនោះមកពីប្រភពណា។
៣. ទម្លាប់សំចៃថាមពលអគ្គិសនី

យើងទាំងអស់គ្នាប្រើប្រាស់អគ្គិសនីច្រើនពេក ដោយមិនដឹងខ្លួន។ បែបនេះវាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន រួមទាំងវិក្កយបត្រថ្លៃភ្លើងច្រើនផងដែរ។
កុំភ្លេចដកឌុយទុកពេលលែងប្រើប្រាស់ ទាំងម៉ាស៊ីនសម្ងួតសក់ និងបិទភ្លើងនៅពេលចាកចេញពីបន្ទប់។ ដូចគ្នានេះដែរ ការប្រើអំពូលភ្លើងធម្មតា អាចជួយសន្សំសំចៃថាមពលបានដល់ ៨០% ហើយប្រើបានយូរជាងមុនដល់ទៅ ៣ ដងឯណោះ។
៤. ទម្លាប់ដើរឬប្រើសេវាសាធារណៈ

ពេលធ្វើដំណើរចេញទៅក្រៅ សូមព្យាយាមជិះរថយន្តជាមួយមិត្តភក្ដិ ឬអ្នកជិតខាង មិនអ៊ីចឹង ក៏ជិះរថយន្តក្រុងសាធារណជំនួសឲ្យការបើកបរដោយខ្លួនឯង រឹតតែល្អ។
ការជ្រើសរើសមធ្យោបាយដើរសម្រាប់ទីកន្លែងជិតៗ មានផលល្អទាំងបរិស្ថាននិងសុខភាពផងដែរ។ វាក៏ជួយបន្ធូរអារម្មណ៍ពីភាពតានតឹងនៃការកកស្ទះចរាចរណ៍ ឬចំណតរថយន្តស្កេកស្កះ។
៥. កាត់បន្ថយការទទួលទានសាច់
ត្រង់នេះ មិនមែនហាម មិនឲ្យអ្នកមិនទទួលទានសាច់នោះទេ តែគួរកាត់បន្ថយតាមដែលអាចធ្វើបាន។ អ្នកអាចជួយពិភពលោកដោយគ្រាន់តែទទួលទានសាច់មួយថ្ងៃដោយអាចខានមួយថ្ងៃ ឬមួយសប្ដាហ៍ទទួលទាន ៣ ទៅ ៤ ដងបានហើយ។
៦. ច្នៃអំណោយពីធម្មជាតិ

តើអ្នកដឹងទេថា មានអំណោយជាច្រើន សុទ្ធតែកែច្នៃឡើងដោយលោហឬវត្ថុធាតុដើមផ្សេងៗ សុទ្ធសឹងប៉ះពាល់បរិស្ថាន។ សូម្បីតែគ្រឿងសំអាងយីហោធំៗ និងពេញនិយមជាច្រើន ក៏សុទ្ធតែជាមូលហេតុបំផ្លាញបរិស្ថានដូចគ្នា។
ជំនួសឲ្យរបស់កែច្នៃ យើងអាចប្រើអំណោយជាផើងផ្កាដែលជារុក្ខជាតិជំនួយដល់ធម្មជាតិ ឬអ្វីដែលច្នៃឡើងមិនបំផ្លាញពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ការបង្ហោះប៉ោងៗទៅលើមេឃ បង្កផលប៉ះពាល់បរិស្ថាននិងសត្វសមុទ្រ
ចុចអាន៖ កាត់បន្ថយផ្លាស្ទិក ថែរក្សាបរិស្ថានល្អ គួរចាប់ផ្ដើមពីណាទៅណា?
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


