KPT+
មកដឹងកាន់តែច្បាស់ពីកាបូប Birkin តម្លៃរាប់ម៉ឺនដុល្លារ
កាបូប Birkin គឺជាកាបូបមួយប្រភេទដែលល្បីខ្លាំងដោយសារតម្លៃខ្ពស់កប់បពពកនិងពិបាកទិញ។ នៅពីក្រោយតម្លៃដ៏សែនថ្លៃនោះ មានហេតុផលជាច្រើនធ្វើឲ្យកាបូបពិតជាសក្ដិសមនឹងតម្លៃមែន ហើយខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹងពីកាបូប Birkin៖
១. ប្រវត្តិនៃកាបូប Birkin

រឿងរ៉ាវនៃប្រេនមួយនេះ បានចាប់ផ្តើមនៅឆ្នាំ ១៩៨១ ដោយកាលណោះ តារាសម្ដែងជនជាតិអង់គ្លេសនាង Jane Birkin បានជួបជាមួយនាយកប្រតិបត្តិ Hermès លោក Jean louis dumas នៅលើយន្តហោះមួយ ពេលធ្វើដំណើរទៅទីក្រុងឡុងដ៍។

២. ទំហំស្តង់ដារ
កាបូប Birkin មាន៤ទំហំដូចជា៖ Birkin ២៥, Birkin ៣០, Birkin ៣៥ និង Birkin ៤០។

៣. សម្ភារៈធ្វើកាបូប
តាំងពីឆ្នាំ១៩៨៤ មក Birkin ត្រូវបានផលិតឡើងវិញជាច្រើនដងច្រើនសា។ ដំបូងបង្អស់ Birkin ធ្វើឡើងពីស្បែក Calfbox បន្ទាប់មកធ្វើដោយស្បែក Togo,Clemence, Epsom, Fjord និងស្បែកគោ Barenia Faubourg។
៤. វត្ថុស្រោបជាវត្ថុមានតម្លៃ
វត្ថុរឹងនៃកាបូប Hermès Birkin ដូចជា សោរ ខ្សែរ៉ូត និងជើង ត្រូវស្រោបដោយមាស ១៨ការ៉ាត់ ឬ ប៉ាឡាដ្យូម។ មិនតែប៉ុណ្ណោះ ការដាក់វត្ថុធាតុដើមនឹងកាន់តែល្អឡើងៗទៅតាមម៉ូដពិសេសៗផងដែរ។ ឧទាហរណ៍ Birkin ដាំពេជ្យនេះ ធ្វើឡើងពីពេជ្យនិងស្បែកក្រពើ ជាពិសេសចំនួនមានកំណត់ទៀតផង។


៥. កាបូបស្បែកប្លែកៗ
ជួនកាលកាបូប Birkin អាចធ្វើពីវត្ថុធាតុដើមប្លែកៗដូចជា ស្បែកអូទ្រីស បង្គួយ ក្រពើ និងក្រពាជាដើម។ សូមបញ្ជាក់ដែរថា ស្បែកក្រពើជាកាបូបដែលថ្លៃជាងគេក្នុងចំណោមសត្វដទៃទៀត។

៦. ចំនួនមានកំណត់
ពួក Limited Edition ធ្វើឡើងដើម្បីប្រមូលផ្ដុំនិងផ្ដល់តម្លៃជាងកាបូបទូទៅដោយសារតែចំនួនមានកំណត់ និងលក្ខណៈពិសេសឈានមុខងាយទទួលការចាប់អារម្មណ៍ដូចជា Birkin ពេជ្យ។
៧. ទទួលការគាំទ្រពេញទំហឹងពីបុគ្គលល្បីៗ
ខណៈ Jane Birkin ជាបុគ្គលល្បីដំបូងបង្អស់ដែលទទួលបានកាបូប Birkin តារាផ្សេងៗទៀតដូចជា Victoria Beckham, Kim Kardashian និងKate Moss ក៏មានចំណាប់អារម្មណ៍ចំពោះកាបូប Birkin ដែរ។ អ្នកខ្លះទៀតមាន Collection កាបូប Birkin សរុបរាប់លានដុល្លារឯណោះ។

ជាក់ស្ដែងអ្នកមិនអាចទិញកាបូប Birkin នេះតាមចិត្តនោះទេទោះបីជាមានថវិកាគ្រប់គ្រាន់ក៏ដោយ រាល់ការកម្មង់ទាមទារតម្រូវការព័ត៌មានពីអតិថិជន និងពេលវេលាដ៏យូរសម្រាប់ធ្វើកាបូប មានន័យថាអ្នកមិនអាចសន្សំប្រាក់ទៅទិញភ្លាមៗបានឡើយ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ រឿងរ៉ាវចាក់ស្រេះ របស់ Hermès Birkin មុនក្លាយជាកាបូបប្រេន លំដាប់ពិភពលោក
ចុចអាន៖ ពិតជាអភិជនមែន! កាបូបប្រេន Hermès របស់ Aum មួយៗ តម្លៃស្ទើរស្មើវីឡាខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


