YouTube ដំណើរការយ៉ាងម៉េចដែរនៅប្រទេសចិន?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

YouTube ដំណើរការយ៉ាងម៉េចដែរនៅប្រទេសចិន?

Published

on

ដោយមានអ្នកប្រើប្រាស់ជាង ១ ប៊ីលាននាក់មកពីជុំវិញពិភពលោក និងជាង ៧០ មូលដ្ឋាននៅក្រៅប្រទេស YouTube គឺជាវេបសាយចែកចាយវីដេអូឈានមុខគេលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​អកុសល​តំាង​ពី​ឆ្នាំ ២០០៨ រដ្ឋាភិបាលចិនបានរារាំងមិនឱ្យ YouTube ​អាចភ្ជាប់ទៅកាន់អ្នកប្រើប្រាស់​ជា​ច្រើននៅក្នុងប្រទេសចិននោះឡើយ។ ការផ្លាស់ប្តូរនេះ មាន​ចេតនា​បង្កើន​លទ្ធភាព​ដល់​ឆាណែល​ក្នុងស្រុក​ឱ្យបង្កើន​ការចែកចាយវីដេអូរបស់ចិន រួមមាន Qiiyi, PPTV, Sohu, LeTv, Tencent Video និង Youku Tudou Inc ដែលជាក្រុមហ៊ុនមួយ ឈរជាដៃគូប្រកួតប្រជែងដ៏សំខាន់មួយរបស់ YouTube។

Youkou Tudou ត្រូវបាន Alibaba ទិញក្នុងឆ្នាំ ២០១៥ ហើយរាយការណ៍ថា ខ្លួនមានអតិថិជនជាង ៣០ លាននាក់។ នៅខែសីហាឆ្នាំ ២០១៨ ក្រុមហ៊ុនបានរាយការណ៍ថាមានអ្នកប្រើប្រាស់ចំនួន ៥៨០ លាននាក់ និងមានអ្នកចូលមើលវីដេអូចំនួន ១១៨ ប៊ីលានដង។

គំរូអាជីវកម្មផ្សេងៗគ្នារវាង YouTube និង Youku Tudou គឺ Youtube ស្វែងរកមាតិកា ដែលបង្កើតដោយអ្នកប្រើ និងត្រូវបានទិញមក​ដំណើរ​ការ​ដោយអង្គភាពប្រតិបត្តិការធំ​របស់ក្រុមហ៊ុន Google។ នៅឆ្នាំ ២០១៤ YouTube រកបានចំណូលប្រចាំឆ្នាំ ៤ ប៊ីលានដុល្លារ។ ក្នុងឆ្នាំ ២០១២ គូប្រជែងចែកចាយវីដេអូរបស់ចិន Youku និង Tudou បានរួមបញ្ចូលគ្នានូវសេវាកម្មរបស់ពួកគេ ដើម្បីបង្កើតគេហទំព័រវីដេអូធំជាងគេនៅក្នុងប្រទេសចិនគឺ Youku Tudou។ ទោះបីជាមានការច្របាច់បញ្ចូលគ្នាក៏ដោយ ក៏ក្រុមហ៊ុនថ្មីនេះបានបន្តយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការផ្តល់សិទ្ធិមាតិកាផ្តាច់មុខ ដើម្បីទាក់ទាញអ្នកទស្សនាកាន់តែច្រើន។

ត្រឹមឆមាសទី១នៃឆ្នាំ ២០១៥ Youku Tudou ទទួលបានប្រាក់ចំណូល ២,៧៥ ប៊ីលានយ័នចិន ស្មើនឹង ៤៥១ លានដុល្លារ។ ទោះយ៉ាងណា Youku Tudou​ បានបរាជ័យក្នុងការបង្កើតប្រាក់ចំណេញសម្រាប់វិនិយោគិន មុនពេលយល់ព្រមទិញដោយក្រុមហ៊ុនវិនិយោគចិន Ali YK Investment Holding Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងរបស់ក្រុមហ៊ុនយក្ស Alibaba Group (NYSE: BABA) ។

លើការស្វែងរកផលចំណេញនៅឆ្នាំ ២០១៤ អង្គភាពវីដេអូរបស់ Google បានប្រកាសពីការកើនឡើង ១ ប៊ីលានដុល្លារពីប្រាក់ចំណូលប្រចាំឆ្នាំ ២០១៣ របស់ខ្លួន។ ប្រាក់ចំណូលរបស់ YouTube រកបានប្រហែល ៦% នៃការលក់សរុបរបស់ Google ។

រីឯ Youku Tudou ព្យាយាមស្វែងរកខ្លឹមសារវីដេអូដែលមានគុណភាពខ្ពស់ សម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ប៉ុន្តែវាថ្លៃខ្លាំងសម្រាប់ Youku Tudou ព្រោះត្រូវចំណាយថ្លៃអាជ្ញាប័ណ្ណរហូតដល់ ៨០ លានដុល្លារសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០១៥ ។ នៅក្នុងឆមាសទី១នៃឆ្នាំ២០១៥ ក្រុមហ៊ុនបានប្រកាសពីការខាតបង់ប្រាក់សុទ្ធចំនួន ៨៥៩.៥ លានយ័ន(១៤០,៩៦ លានដុល្លារ) ។ ក្រុមហ៊ុនបានរាយកាណ៍ថា ក្នុងឆ្នាំ ២០១៣ ខ្លួនចំណាយច្រើនជាង ១ ប៊ីលានយ័ន (១៦៤ លានដុល្លារ) ជារៀងរាល់ឆ្នាំក្នុងថ្លៃអាជ្ញាប័ណ្ណ។

អនាគត​របស់ YouTube ផ្តោតលើការបង្កើតមាតិកាដែលមានគុណភាព​។ ដើម្បីទទួលបានផលចំណេញទាំង​ YouTube និង Youku Tudou បានកំណត់ការបង្កើតមាតិកាដើមជាផែនការ​អាទិភាព។

YouTube ឥឡូវនេះ​កំពុងស្វះស្វែងរកវិធីឱ្យខ្លួនឯង​ក្លាយជាជម្រើសមួយសម្រាប់ទូរទស្សន៍ ដោយបង្កើត​បណ្តាញ​នៃការកម្សាន្តដែលមានគុណភាពខ្ពស់​ហើយ​អនុញ្ញាត្តិឱ្យ​ប្រើប្រាស់ចូលរួមផលិតដែរ។ ដើម្បីឧបត្ថម្ភដល់ថ្លៃដើមនៃការ​ផលិត YouTube មានគំនិតរៃ​ប្រាក់អ្នកប្រើប្រាស់​ក្នុងតម្លៃ ៩.៩៩ ដុល្លារក្នុង១ខែ តែគេគ្រោងសងប្រាក់កម្រៃ​ដល់អ្នកបង្កើតមាតិកាមកឱ្យខ្លួនវិញដូចគ្នា ប្រសិន​បើ Youtube អ្នកណាម្នាក់មាន​អតិថិជនចាប់ពី១ម៉ឺន នាក់ឡើង។

ចំណែក Youku Tudou វិញ កាលពីខែសីហាឆ្នាំ ២០១៥ Youku Tudou បានប្រកាសនូវទឹកប្រាក់ ១០ ប៊ីលានយ័ន (ប្រហែល ១,៦ ពាន់លានដុល្លារ) ដើម្បីផលិតវីដេអូដែលមានគុណភាពខ្ពស់ និងជាការបង្កើតដោយអ្នកប្រើប្រាស់។ ក្រោមផែនកាណ៍រយៈពេល ៣ ឆ្នាំក្រុមហ៊ុនចិន ស្វែងរកការចិញ្ចឹមបីបាច់ឆានែលវីដេអូ ១០០,០០០ ដោយអ្នកប្រើប្រាស់ដែលមានអតិថិជនជាង ១០០០ នាក់។

Youku Tudou បានកំណត់គោលដៅក្នុងការអភិវឌ្ឍបណ្តាញប្រមាណ ១០,០០០ ប៉ុស្តិ៍ដែលមានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មក្នុងមួយខែជាង ១០,០០០យ័ន ហើយប៉ុស្តិ៍ចំនួន ១០០ ដែលទទួលបានការគាំទ្រខ្ពស់ជាង ១០០ លានយ័ន។ នេះគឺជាគោលដៅដ៏ធំ ពីព្រោះនៅឆ្នាំ ២០១៥ ក្រុមហ៊ុនមានតែប៉ុស្តិ៍ចំនួន ១០ ដែលមានតម្លៃជាង ១០០ លានយ័នប៉ុណ្ណោះ។

កាលពីខែវិច្ឆិកាឆ្នាំ ២០១៥ ក្រុមហ៊ុន Alibaba Group Holding Ltd. បានកាន់កាប់ Youku Tudou ក្នុងតម្លៃសរុប ៤,៨ ប៊ីលានដុល្លារ។ Alibaba គាំទ្រការជម្រុញរបស់ Youku Tudou សម្រាប់មាតិកាដែលមានគុណភាពខ្ពស់ជាងមុន ពីព្រោះAlibaba មើលឃើញឆានែលនេះ ថាជាឱកាសមួយដើម្បីបង្កើនការលក់តាមប្រព័ន្ធអេឡិចត្រូនិច៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តយុវវ័យរងការប៉ះពាល់?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ29 seconds ago

ប្រកាសរ​ក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ ចំនួន ៣៤៤​នាក់

ព័ត៌មានជាតិ1 min ago

ក្រុមគ្រូពេទ្យ​ចុះ​យក​សំណាក​អាជីវករ​នៅ​ផ្សារ​ក្រោម ១៥៦​នាក់ ពាក់ព័ន្ធ​ជាមួយ​អាជីវករ​​វិជ្ជមាន​កូ​វីដ​១៩

ព័ត៌មានជាតិ36 mins ago

ការពារ​ចម្លង​តាម​ក្រដាសប្រាក់ ផ្សារ​លើ​ក្រុង​ព្រះសីហនុ ប្រើ​ប្រព័ន្ធ​ធនាគារ​ទូទាត់ការ​​ចំណាយ

ព័ត៌មានជាតិ1 hour ago

ឆ្លង​ត​គ្នាដល់​មនុស្ស​ពីរនាក់​​ទៀតនៅខេត្តក្រចេះ ពាក់ព័ន្ធ​ស្រ្តីធ្វើការនៅ​រោងចក្រឌីនហាន់

ព័ត៌មានជាតិ1 hour ago

ផ្សារ​ហ៊ុយ​ឡេង​ ទទួល​ជោគជ័យ​ ក្រោយ​ធ្វើ​ការណែនាំ​អាជីវករទាំងអស់ ដើម្បី​ការពារជំងឺកូវីដ និង​ការ​បិទផ្សារ​​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services