សន្តិសុខសង្គម
បុរសម្នាក់លោតពីលើផ្ទះជាន់ទី៣ បញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងមូលហេតុ
បុរសម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយសម្រេចលោតពីលើផ្ទះជាន់ទី៣ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង២០នាទី ល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីពិភពថ្មីចំការដូង ផ្លូវលេខ០៣ ផ្ទះលេខ៤១អា ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា នៅវេលាម៉ោងកើតហេតុពុំមានឮសំឡេងឈ្លោះប្រកែក ឬបញ្ហាអ្វី នៅផ្ទះកើតហេតុនោះទេ ស្រាប់តែឮសូរសម្លេងធ្លាក់ប្រាវក្រឡេកមើលក៏ឃើញបុរសម្នាក់បានលោតពីលើផ្ទះជាន់ទី៣ស្លាប់ភ្លាមៗតែម្តង ។
ដោយឡែកប្រភពពីអ្នកជិតខាងផ្សេងទៀតបានហើយដឹងថា បុរសខាងលើពុំមែនជាអ្នករស់នៅទីនោះទេ ពោលគឺផ្ទះគាត់ទិញទុកចោល គ្រាន់តែយូរៗមកមើលបោសសម្អាតម្តងៗតែប៉ុណ្តោះ។ ចំពោះអត្តសញ្ញាណបុរសខាងលើ នៅមិនទាន់ស្គាល់នៅឡើយទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញបច្ចេកទេសកោសល្យចុះមកពិនិត្យជាក់ស្តែង និងសាកសួរសាក្សីជុំវិញកន្លែងកើតហេតុ និងបន្តអនុវត្តន៍ទៅតាមនីតិវិធី៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


