ព័ត៌មានអន្ដរជាតិ
កុមារធ្វើអត្តឃាតកើនឡើងខ្ពស់បំផុតនៅជប៉ុន ប៉ុន្តែអត្តឃាតមនុស្សធំធ្លាក់ចុះ
ទិន្នន័យបឋមរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា កុមារចំនួន៥២៧នាក់ដែលរៀននៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យក្នុងប្រទេសជប៉ុនបានស្លាប់ដោយសារការធ្វើអត្តឃាតកាលពីឆ្នាំមុន ដោយកើនឡើង១៤នាក់ធៀបនឹងឆ្នាំ ២០២៣។ យោងសារព័ត៌មាន Bangkok Post ដែលផ្សាយនៅថ្ងៃទី៣០ខែមករានេះ។

ក្នុងចំណោមសិស្សវិទ្យាល័យសរុបមានចំនួន ៣៤៩នាក់កើនឡើង២នាក់ធៀបនឹងឆ្នាំមុន សិស្សមធ្យមសិក្សាមានចំនួន ១៦៣នាក់ កើនឡើង១០នាក់ និងសិស្សបឋមសិក្សា ១៥នាក់ កើនឡើង ២នាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ កុមារទាំងនោះមានប្រុស២៣៩នាក់ ថយចុះ២០នាក់ ស្រី២៨៨នាក់កើន៣៤។
មន្ត្រីក្រសួងសុខាភិបាល ក្រសួងការងារ និងសុខុមាលភាពជប៉ុន បានហៅស្ថានភាពនេះថា «ធ្ងន់ធ្ងរ» ហើយបាននិយាយថា ត្រូវការការវិភាគបន្ថែមទៀត ដើម្បីយល់ពីកត្តារួមចំណែកកាត់បន្ថយឲ្យបានកាន់តែប្រសើរ។
ចំនួនមនុស្សសរុបដែលសម្លាប់ខ្លួនឯងនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះមកនៅត្រឹម ២០២៦៨នាក់ គឺថយចុះ១៥៦៩ នាក់កាលពីឆ្នាំ២០២៣ ដែលជាតួលេខទាបបំផុតទីពីរចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៧៨។
ការធ្វើអត្តឃាតរបស់បុរសបានធ្លាក់ចុះមកត្រឹម១៣៧៦៣នាក់ ថយចុះ ១០៩៩នាក់នាក់ដែលជាការថយចុះជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ខណៈដែលការធ្វើអត្តឃាតរបស់ស្ត្រីក៏បានថយចុះផងដែរគឺធ្លាក់ចុះពី៦៥០៥ នាក់ទៅ៤៧០ នាក់។ ជាមួយគ្នានេះចំនួនអ្នកធ្វើអត្តឃាតក្នុងប្រទេសជប៉ុនក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ មានចំនួន១៦.៣% ធ្លាក់ចុះ ១.៣% ធៀបនឹងឆ្នាំមុន។
បញ្ហាសុខភាពគឺជាមូលហេតុធំបំផុតនៅពីក្រោយការធ្វើអត្តឃាតដែលមានចំនួន១១៩៨៦ករណី បន្ទាប់មកគឺបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចនិងបញ្ហាជីវិតចំនួន ៥០៧៥ករណី និងបញ្ហាគ្រួសារចំនួន ៤៣៣៤ករណី។ បញ្ហាទាក់ទងនឹងសាលារៀនមានចំនួន ៥៧៨ករណី ខណៈដែលការធ្វើអត្តឃាតចំនួន ៤២ករណី បានផ្សារភ្ជាប់ជាមួយនឹងបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអន្តរកម្មតាមអ៊ីនធឺណិត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


