KPT+
មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា
ស្នេហាគឺជាការទុកចិត្តនិងបើកចំហគ្រប់រឿង ហើយប្រាស្រ័យទាក់ទងគ្នាដោយគ្មានអាថ៌កំបាំងរៀងខ្លួន។
លោក Goldman គឺជាម្ចាស់ក្រុមហ៊ុនវិនិយោគនិងសេវាកម្មហិរញ្ញវត្ថុអាមេរិក បាននិយាយថា កត្តាហិរញ្ញវត្ថុ ៤ យ៉ាង ដែលបានទាញទម្លាក់ទំនាក់ទំនងរបស់ដៃគូបានយ៉ាងងាយស្រួល ៖
១. មិនយល់ព្រមលើអ្វីដែលត្រូវចំណាយជាមួយគ្នា
លោក Goldman បាននិយាយថា “ ប្រាក់គឺជាបុព្វហេតុឈានមុខគេមួយនៃភាពមិនចុះសម្រុងគ្នារវាងទំនាក់ទំនងរបស់ដៃគូ។ ពេលខ្លះដៃគូតែងបង្កជម្លោះជាមួយគ្នា ដោយសារតែទំនាស់ពាក្យសំដី រឿងតិចតួច ជាពិសេសទាក់ទងនឹងការចំណាយរួមគ្នា។
ដំណោះស្រាយគឺត្រូវសសម្របសម្រួលគ្នា ហើយកុំឲ្យដៃគូរបស់យើងមិនសប្បាយចិត្តចំពោះរឿងគ្រប់យ៉ាងដែលយើងតែងតែបញ្ចប់ដោយសារចំណាយប្រាក់ជានិច្ច។
២. មិនរំលែកទុក្ខលំបាករួមគ្នា
ហេតុអ្វីជុំវិញពិភពលោក តែងតែមានមនុស្សដែលទើបតែរៀបការរួចហើយលែងលះគ្នាវិញ ឬដៃគូស្នេហាបែកបាក់គ្នា? នេះក៏ដោយសារតែភាពមិនចុះសម្រុងគ្នា មិនរំលែកទុក្ខលំបាករួមគ្នា ចូលចិត្តយកល្អតែខ្លួនឯង។
លោក Goldman ណែនាំឱ្យនិយាយជាមួយដៃគូរបស់យើងពីការចូលរួមជួយគ្នាទៅវិញទៅមក មិនថាវាជារូបិយវត្ថុឬទិញផ្ទះជួសជុលផ្ទះនោះទេ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
៣. មិនដោះស្រាយបំណុលរួមគ្នា
យោងតាមលោក Goldman បាននិយាយថា រឿងនេះអាចគ្រប់គ្រងបានដរាបណាអ្នកទាំងពីរពិភាក្សាវាតាំងពីដំបូង មុនពេលចាប់ផ្ដើមឬកាន់តែធ្ងន់ធ្ងរជាងនេះ។ ដូចគ្នានេះផងដែរ យើងត្រូវនិយាយពីរបៀបចំណាយសម្រាប់គ្រប់រឿងទាំងអស់។
ប្រសិនបើដៃគូទាំងពីរមិនយល់ព្រមលើដំណោះស្រាយ លើបំណុលរួមគ្នាទេ នោះមនោសញ្ចេតនាស្នេហារវាងអ្នកទាំងពីរ អាចនឹងឈានទៅរកបែកបាក់គ្នាព្រោះតែប្រាក់។
៤. ចូលចិត្តចំណាយពេលវិនិច្ឆ័យម្នាក់ទៀត
ចុងក្រោយលោក Goldman បានបន្ថែមទៀតថា ” ដៃគូមិនមែននិយាយពីម្នាក់ក្នុងចំណោមអ្នកទាំងពីរថា នរណាជាមនុស្សល្អជាងឬមានតម្លៃនោះទេ។ បញ្ហានេះគឺថា ដៃគូត្រូវស្វែងយល់ពីទស្សនៈរបស់ដៃគូម្នាក់ទៀត និងការយល់ចិត្តគ្នា ” ។
ពេលខ្លះអ្នកទាំងពីរអាចមានទម្លាប់ហិរញ្ញវត្ថុខុសគ្នាទាំងស្រុង។ ម្នាក់អាចមានទំនោរចំណាយច្រើន រីឯអ្នកផ្សេងទៀតចូលចិត្តសន្សំ។ ទោះបីពួកគេជាអ្វីក៏ដោយ ចូរដោះស្រាយបញ្ហាដោយគ្មានការវិនិច្ឆ័យគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


